ភាគទី​39:​ លាហេីយម្ចាស់ស្នេហ៍

1.4K 141 5
                                    

Part 39 Author : Sheila 

       តេីអ្នកណាអាច​ពន្យល់​ទិដ្ឋភាពពេលនេះបានទៅ​ ហេតុអ្វីបានជា​លោកគីម​និងលោកចន​ មកព្រមគ្នាថែមទាំងមាន​ នាំVaroមកជាមួយ​។  អ្នកស្រីចន​គាត់ប្រែជាត្រជាក់ចុងដៃចុងជេីង​ ព្រោះ​តែភ័យខ្លាចពេក​ ជីវិត​គាត់ត្រូវរលាយពេលនេះហេីយមែនទេ​ ?
​      "​ នេះជាកូនរបស់អ្នកស្រី​?  " លោកចន​ សម្ដៅដល់Varo
​      "អត់ទេ​ៗ​ នាងមិនមែនកូនខ្ញុំទេ​ " អ្នកស្រីចន​ ក្រវីក្បាលប្រកែកទាំង​ញាប់មាត់ស្អេញខ្លាចគ្មានអ្នកជឿជាក់លេីគាត់​
​      "អ្ហឹកៗ​ "Varo យំខ្សឹកខ្សួលនៅលេី​រទេះរុញ​ បេះដូងនាងស្ទេីរតែធ្លាក់ដល់ដី​ ពេលឮអ្នកស្រីចន​ អះអាងថានាងមិនមែនជាកូនគាត់​ ទាំងដែលគ្រប់គ្នានៅទីនេះគេបានដឹងអស់ទៅហេីយ​ ថាVaroជាកូន​បង្កេីតរបស់​ អ្នកស្រីចន​ជាមួយនឹង​ លោកគីម​ ។
​     គ្រាន់តែបានឃេីញកូនស្រីយំ​ អ្នកស្រីចន​ចង់ចូលទៅឱបលួងលោមណាស់​ ប៉ុន្តែ​មិនអាចទេ​ គាត់ត្រូវតែសម្ដែងធ្វេីជា​មនុស្សចិត្តដាច់​ គោលដៅ​ធំបំផុតរបស់គាត់​ គឺ​ ថេហ្យុង​ ដេីមហេតុនៃរឿងទាំងអស់នេះ​ ថ្ងៃនេះ​គាត់ត្រូវតែ​ សម្លាប់ថេហ្យុងយកឈាមលាងបាតជេីង​ Varo ឲ្យបាន​ សងសឹកដែល​ ថេហ្យុង​ ប៉ុនប៉ងសម្លាប់នាង​ ។

​      "​  អ្នកស្រី​នៅ​កុហកដល់ណាទៀត? អ្នកស្រី​ បាន​កុហកខ្ញុំថា​  យ៉ុនសូ​(ម៉ាក់Tae)​ ជាអ្នកធ្វេីឲ្យកូនអ្នកស្រីរលូត​ ទាំងដែលការពិត​កូននៅរស់ក្នុងពោះនៅឡេីយ​ អ្នកស្រី​ទម្លាក់កំហុសដល់​ យ៉ុនសូ​ ! ពេលដែល​អ្នកស្រី​ សុំទៅរស់នៅ​ ក្រៅប្រទេសការពិតអ្នកស្រី​ ទៅបង្កេីតកូននៅទីនោះ​ ? រួចនាងទុកកូនចោលឲ្យ​អ្នក​ដទៃ​ចិញ្ចឹម​ " លោកគីម​ ដេីរចូលមកស្រែក​គំហគដាក់​ អ្នកស្រីចន​ គាត់ខឹងខ្លាំងណាស់​ ខឹងនឹងខ្លួនឯងផងដែលឲ្យគេ​ ពាក់ស្នែងកុហកបានមកអស់រាប់ឆ្នាំ​ ។
​    ចំណែកថេហ្យុង​ ក៏រលីងរលោងស្រក់ទឹកភ្នែក​ នៅពេលដែលគេកំពុងតែលេីកឈ្មោះ​ ម្ដាយមកនិយាយ​ វាឈឺចាប់ណាស់​ ថ្ងៃនោះថេហ្យុងបានឃេីញ​  មនុស្សស្រី​ បាញ់សម្លាប់​ ម្ដាយខ្លួននៅចំពោះមុខ​ គួរឲ្យស្ដាយដែលចាំមុខអ្នកធ្វេីមិនបាន​ តែរាល់ថ្ងៃគេជឿថា​ ឃាតករម្នាក់នោះ​ ជា​ ស្រ្តីកំណាចម្នាក់នេះហេីយ​ ។
​      "ឈប់និយាយទៅ​ ខ្ញុំមិនបានធ្វេីបែបនេះទេ​ កូនខ្ញុំរលូតពិតមែន​ ម៉ែវា​ ! ជាអ្នកធ្វេីឲ្យកូនខ្ញុំរលូត​ " អ្នកស្រីចន​ ស្រែកប្រកែកមិនទទួលស្គាល់ហេីយ​ ចង្អុលទៅកាន់ថេហ្យុង​
​      "ហេីយចុះម្នាក់នោះ​ ? "លោកគីម​ចង្អុលទៅ​ Varo វិញម្ដង​
​      "មិនមែន​ គេមិនមែនកូនខ្ញុំទេ​ ! នាងគ្រាន់តែជា​ក្មួយខ្ញុំ​ ពិតអត់Varo ? ឯងជាក្មួយរបស់មីង​ "កែវភ្នែកដក់ពេញដោយទឹកភ្នែក​ កំពុងបន្ទោរទៅរកVaroដែល​ អង្គុយយំ​ខ្សឹកឡេីងញ័រខ្លួន​
​      "ម៉ាក់~ " Varo
      "ក្មេងឆ្កួត​ នរណាជាម៉ាក់របស់ឯង​ ឆាប់ប្រាប់គេគ្រប់គ្នាទៅថាយេីងគ្រាន់តែជា​ មីង​ ឯង​ " អ្នកស្រីចន​ ស្ទុះទៅ​ច្របាច់​ស្មាអង្រួនVaroដោយខឹង​សម្បារ​ ដែលនាងមន​សហការ​ជាមួយគាត់​

    ស្មោះស្ម័គ្រលុះក្ស័យ 💓Where stories live. Discover now