ភាគទី18​ :​ Sugar Daddy Need Only 6*😋

2.1K 147 2
                                    

Part  18⏭⏩

     JK ប្ដូរពីចាប់ញិនត្រចៀកមកជាអោបចង្កេះថេហ្យុងហេីយឱនមកថេីបខ្សឺតៗ​ គ្រប់កន្លែង​ ពេញផ្ទៃមុខ​រាងតូច​ ថេហ្យុងសេីចខខឹកកាច់ក​ ព្រោះពេលខ្លះនាយបន្លំមកខាំកញ្ជឹងក​ លិឍផងធ្វេីឲ្យរសេីបនិងឈឺ។

​      "​ អាពូ​ លែងបានហេីយថេឃ្លាន​បាយ "​ រាងតូចធ្វេីជាម្ញិកម្ញក់រំអួយដាក់រាងក្រាស់​
​      "​ លេីកលែងឲ្យម្ដងចុះ​ ជុប៎​ អ្ហា៎​ផ្អែមហេីយជាតិមែនទែន​ "​ JK មិននឹងព្រមព្រលែងហេីយ​ នៅឈ្លៀតទម្លាក់បបូរមាត់មកបឺតមាត់ថេហ្យុងមួយដង្ហេីមធំ​ ស្រង់យករសជាតិ​ ។ ថេហ្យុងក្ដាប់មាត់សម្លក់​ សែនខ្នក់ខ្នាញ់នឹងចរឹកប្រុសចាស់​ តែឲ្យគេនៅធ្វេីស្អីនាយបាន​ទៅ ? ធ្វេីម៉េចកម្មយេីង​ មានប្ដីដូចមនុស្សរោគចិត្ត​ តែថាកាលពីមុន​ចរឹកគាត់មិនមែនចឹងទេ យ៉ាប់*

       "​ សម្លក់អី​ ម្ល៉េះ? យ៉ាងម៉េចចង់បឺតទៀតមែន"​ ស្របនឹងសម្ដីJKឱនមុខទៅគៀកនឹងថេ​ តែភ្លាមៗត្រូវថេ​ យកម្រាមប្រាំរុញមុខនាយចេញ​

​       "​ រោគចិត្ត​ ឆឺស​ "​ ថេហ្យុងដេីរឱបដៃចេញទៅមុន​ ។ JKសេីចដេីមក​ បន្ទិចព្រោះនាសប្បាយចិត្តពេលបានញ៉ោះថេហ្យុងលេងបែបនេះ​ នាយប្រញ៉ាប់រត់តាម​ រហូតបានមកដេីរគៀកនឹងថេហ្យុង​ មិនចាំយូរនាយលូកដៃទៅកាន់ចង្កេះរាងតូច​ បណ្ដេីរគ្នាយ៉ាងសមភ្នែក​ សម្រាប់បុគ្គលិកទុកជាការទស្សនាកម្សាន្តភ្នែក។

​       "​ ជុង..ជុងហ្គុក​ នេះកូនកំពុងធ្វេីស្អីនឹង​ ? "​ ភ្លាមៗអ្នកស្រីចន​ បង្ហាញមុខមក​ ស្រែកJKហេីយក៏ខឹងខ្លាំងដូចគ្នាពេលគាត់បានឃេីញ​ នាយឱបចង្កេះថេហ្យុងចំពោះមុខបុគ្គលិកក្នុងក្រុមហ៊ុនយ៉ាងបេីកចំហរបែបនេះ​

​       "​ អូ៎​ ជម្រាបសួរបាទលោកយាយ​ ពួកខ្ញុំកំពុងតែនាំគ្នាទៅDinner​ បាទ​ "​ ថេហ្យុងលេីកដៃសំពះ​ ញញឹមខ្ជឹបឆ្លេីយឌឺបញ្ឆឺទៅកាន់​ វ័យចំណាស់​ ។

​       "​ យេីងមិនបានសួរ​ កុំចេះឆ្លេីយ! "​ អ្មកស្រីចន​ គំហគមកថេ​ ។ ថេធ្វេីជាទឹកមុខខ្លាច​ លូកដៃឱបព័ទ្ធចង្កេះរាងក្រាស់​ ស្ងាត់ច្រៀបមិនមែនខ្លាចទេតែខ្ជិលប្រកែកជាមួយមនុស្សចាស់យូរ​

    ស្មោះស្ម័គ្រលុះក្ស័យ 💓Where stories live. Discover now