ភាគទី​46:​ Tan & Bam

1.5K 129 11
                                    

ស្មោះស្ម័គ្រលុះក្ស័យ​

      ថេហ្យុងតែងតែគិតដល់​សម្ដីគ្រូពេទ្យនិយាយ​ដូច្នេះ​នៅតែធ្វេីឲ្យ​អារម្មណ៍​គេមិនស្រណុកគ្រប់ពេលគេ​ តែងតែបន្ទោសខ្លួនឯង​ រឿងដដែលៗ​។ ថេហ្យុងខ្លាចបាត់បង់កូនរបស់គេខ្លាំងណាស់​ បេីគេដឹងថាខ្លួនឯងនឹងមាន​ កូនបាន​ នោះគេនឹងមិនលេបថ្នាំទាំងនោះឡេីយ​ ។
​     ចំណែកJK​គេទេីបតែបានដឹង​ពី​អាការៈ​ពិតប្រាកដ​របស់ថេហ្យុង​ មូលហេតុដែល​ ថេហ្យុងគេងមិនលក់​ វា​បណ្ដាលមកពី​  ថេហ្យុងមាន​ជំងឺ​ បាក់ទឹកចិត្ត​ ...។ នាយក៏បន្ទោសខ្លួនឯង​ ជាច្រេីនដងហេីយ​ ខ្លួននៅតែគ្មានបានការ​ដដែល​ សូម្បី​ថេហ្យុងធ្លាក់ដល់​ចំណុចជំងឺនេះ​ នាយទេីបតែដឹងចឹងឬ?
​       
​    គ្រប់យ៉ាងត្រូវបានកែប្រែទាំងស្រុង​ ។ JKបានពង្រីកសួនច្បារឲ្យកាន់តែធំនិងមានផ្កា​  គ្រប់ប្រភេទដែលថេហ្យុងចង់ដាំ​ នាយមិនហាមទេ​ ធ្វេីយ៉ាងណាឲ្យតែ​ ថេហ្យុងមាន​អារម្មណ៍​ស្រស់ស្រាយ​ នាយព្រម​ធ្វេី​ ។
​     JK បានទិញ​ព្យាណូ​ ហ្គីតា​ ដាក់ក្នុងបន្ទប់​ នាយតែងតែលេងវាសម្រាប់ថេហ្យុង​ រាល់ថ្ងៃ​ បែបនេះ​វានឹងអាច​បំពេរឲ្យថេហ្យុងគេងលក់ស្រួល​។
​   បន្ទប់របស់​ ថេហ្យុងនិងJKត្រូវបានវាយបំបែកឲ្យក្លាយជាបន្ទប់រួមគ្នាតែមួយ​  ។ JK បានដាក់ជញ្ជាំង​  ពណ៌​ស្វាយជា​ពណ៌​ដែលថេហ្យុងស្រឡាញ់​ ការ​ដេគ័របន្ទប់តម្រូវទៅតាមចិត្តថេហ្យុងគ្រប់យ៉ាង​ ។ JKបានទិញ​របស់ប្រេីប្រាស់​ និង​របស់ក្មេងលេងជាច្រេីនទុកក្នុងបន្ទប់​ វាអាចធ្វេីឲ្យពួកគេកក់ក្ដៅនៅពេល​ ឃេីញ​របស់ទាំងនេះ​ ហេីយថេហ្យុងនឹងគិតដល់កូន​ ដោយ​សប្បាយចិត្ត​ ។
​    JKបានទិញសៀវភៅរឿងនិទាន​ មកតាំងក្នុងទូ​ ព្រោះ​ថេហ្យុងគេចង់បាន​ គេនិយាយថាចង់អានរឿងឲ្យកូនស្ដាប់មុនចូលគេង​។ 

​     ជាច្រេីនសប្ដាហ៍កន្លងផុតទៅ​ អ្វីៗប្រែកាន់តែល្អជាងមុន​ទ្វេដង​ ។ ថេហ្យុងតែងតែស្រស់ស្រាយ​ និង​សប្បាយចិត្ត​ក្រោមការយកចិត្តទុកដាក់មេីលថែពី​មនុស្សជុំវិញខ្លួនទាំងអស់ក្រោយពី​ ដឹង​ថា​ ថេហ្យុងមនា​ផ្ទៃពោះ​ ។ ជាពិសេស​លោកគីម​ តែងតែ​ឆ្លៀតទិញ​របស់​ញ៊ាំ​  មក​ផ្ញេីរថេហ្យុងណាស់​ ។   ទំនាក់ទំនង​ឪពុកកូន​ ក៏ស្និតស្នាលគ្នា​ ព្រោះ​ថេហ្យុងព្រមលេីកលែង​ និងសាកបេីកចិត្ត​ ទទួលស្គាល់គាត់​ជាឪពុក​ ។

    ស្មោះស្ម័គ្រលុះក្ស័យ 💓Opowieści tętniące życiem. Odkryj je teraz