ភាគទី2​• កក់ក្ដៅ​

2.8K 222 2
                                    

"​ មុខទៅត្រូវនឹងស្អី! ? ម៉េចដល់ថ្នាក់បែកឈាមខ្លាំងម្ល៉េះ? "​ នៅពេលដោះម៉ាសរបស់រាងតូចនាយបានឃេីញស្នាមទាំងនោះ​ វាជាំខ្លាំងណាស់មុខរបស់​ថេហ្យុង​ប្រៀបទៅនឹងខ្មោច​Zombieទៅហេីយ។

​ "​ កុំមកខ្វល់​ជាមួយ​ក្មេង​មាន​បញ្ហា​ដូចជាខ្ញុំ​ "​ រាងតូច​ងាកមុខទៅម្ខាងទៀតគេចពីក្រសែភ្នែកដ៏កំណាចរបស់ពូ​ ។ ជុងហ្គុក​មិនតបតែ​ប្រញ៉ាប់​ស្រាយខ្សែរក្រវ៉ាត់ដែលខ្លួនបានចងដៃ​ថេហ្យុង​នោះចេញ​ ហេីយថែមទាំងទាញហែកអាវរបស់​ថេហ្យុង​ជាកម្ទេចកំណាត់​ ។

​ "​ពូធ្វេីស្អីនឹង​ ពូឯងឆ្កួតមែនទែនហេីយម៉េចមកហែកអាវខ្ញុំ​ ! ! "​ ថេហ្យុង​ស្រវេស្រវា​ឱបក្រសោបខ្លួនឯងជាប់មិនឲ្យនរណាបានឃេីញសាច់ព្រោះមួយកំណាត់លេីគ្មាន​អ្វីគ្រប​ដណ្ដប់​ដោយសារស្នាដៃពូឆ្កួតម្នាក់នេះ​ គាត់ធ្វេីឡប់ៗស្អីនឹង។ កែវភ្នែក​ក្រហម​ឆ្អៅ​ពោពេញ​ទៅដោយកំហឹងសម្លឹងមេីលសាច់​ រាងតូច​ដែល​សម្បូរ​ទៅដោយស្នាមជាំពេញមួយតួខ្លួន​ រាល់ដង​មិនដែលដល់ថ្នាក់នេះឡេីយតែមេីលចុះពេលនេះជាស្អី? ? ជុងហ្គុក​ទោះជា​មិនសូវ​ចូលចិត្ដ​ចរឹក​ថេយ៍​ប៉ុន្តែ​នាយតែងតែមេីលថែមិនឲ្យ​ អ្នកណាធ្វេីបាបដោយងាយៗនោះទេ​

​ "​ ប្រាប់​ពូមក​ ថាឯងទៅមានរឿងជាមួយនរណា​ "​ ជុងហ្គុក​សម្លឹងមុខ​ថេហ្យុង​ហេីយសួរមិនគំហក​ មិនបាន​បន្ទោស​គ្រាន់តែ​ចង់ដឹង​ ។ នាយនៅជាមួយ​ថេហ្យុង​យូរមកហេីយ​ ប្រាកដ​ជាដឹងថា​ថេហ្យុង​ទោះជា​ឆេវឆាវ​ពិតមែន​តែក៏មិនធ្លាប់ទៅដេីររករឿងអ្នកណាមុនដែល​

​ "​ គ្មាន​ទេ​ "​ ថេហ្យុង​ងាកមុខចេញ​

​ "​បេីគ្មានស្នាមទាំងនេះជាស្អី​! មុខខ្ទេចវល់បែបនេះកុំប្រាប់ថាឯងវៃខ្លួនឯងឲ្យសោះ​ ថេហ្យុង​ប្រាប់​ពូភ្លាម​ទៅមានរឿងជាមួយនរណា "​ ជុងហ្គុក​ស្រែកគំហកបន្ទិចជាមួយក្មេងក្បាលរឹង​ ដែលមិនព្រមនិយាយការពិត​ ។ នាយសួរព្រោះនាយចង់ចាត់ការគេម្នាក់នោះដែលព្រហេីនហ៊ានធ្វេីបាបរាងកាយ​ ក្មួយរបស់គេអ្នកណាធ្វេីដាក់​ថេហ្យុង​កុំសង្ឃឹមថានាយនឹងឲ្យរួចខ្លួនទទេៗនោះ​ ។ ថេហ្យុង​ស្ងាត់​មួយ​សន្ទុះ​រួច​បង្ហូរទឹក​ភ្នែក​ចេញមកតែមិនឲ្យឮសម្លេងយំឡេីយ​ ។ ជុងហ្គុក​កាលបេីឃេីគបែបនេះកាន់តែមាន​អារម្មណ៍​ថាមិនស្រួលថែមទៀត

    ស្មោះស្ម័គ្រលុះក្ស័យ 💓Where stories live. Discover now