ភាគទី​42:​ បងប្លែកណាស់ជុង😥

1.6K 143 0
                                    

ស្មោះស្ម័គ្រលុះក្ស័យ​ ⚰️🚬

​      "អ្ហឹកៗ​ ជុង..​ បងកុំបោះបង់អូនចោលណា៎​ អូនគ្មានអ្នកណាទៀតទេ​ មានតែបងដែលនៅក្បែរអូនរហូត​ បេីបងចង់ត្រូវគ្នាជាមួយនាងក៏តាមចិត្តបងចុះ​ តែអូនសុំ​ អូនសុំតែបងទុកអូនក្នុងបេះដូងបងផង​ "
​    
​      "គ្មានថ្ងៃដែលបងបោះបង់គ្រាប់ពេជ្យដូចជាអូនចោលទេ​ មួយជីវិតនេះបងស្គាល់ស្នេហាជាអ្វីក៏ដោយសារតែអូន​ ចំណែករឿង​សង្សារចាស់បងនោះ​ បងនឹងចាត់ការឲ្យបានរួចរាល់​ មិនឲ្យអូន​កង្វល់ចិត្តទេ​ " JKពោលចេញមក​សុទ្ធតែ​ជាពាក្យពិត​ ទោះជាពេលមុននាយមាន​សង្សារប៉ុន្តែ​ នាយគ្មាន​អារម្មណ៍​ថា​ រំភេីប​រំជេីប​រំជួលអ្វីឡេីយ​ ខុសស្រឡះពេលនៅជាមួុយ​ ថេហ្យុង​ នាយចេះ​ហួងហែង​ ចេះ​ប្រច័ណ្ឌ​ ចេះធ្វេីអ្វីៗដែលនាយមិនដែលវានធ្វេីពីមុន​ ដូចជា​ចូល​ចង្រ្កាន...​ ។

​     "នាង​ ផ្ញេីរសារមកឲ្យបង​ ទៅជួបនៅ​ខុនដូរយប់នេះ​ បងទៅទេ​ ? ". 
    "ចុះអូន​ព្រមឲ្យបងទៅអត់​ ? "
    "​ អូនចង់ទៅដែរ​ អូននឹងចាត់ការនាងម្នាក់នោះដោយខ្លួនឯងបេីនាងនៅតែមិនព្រមបែកពីប្ដីអូនទៀត​ អូននឹងទះឲ្យបែកមុខមិនខាន​ ចាំមេីលចុះ​ "​ ថេហ្យុងបញ្ចេញទឹកមុខខឹងឡេីងមក​ នៅពេលនឹកឃេីញ​ស្រីម្នាក់នោះ​ ម្ដេចក៏មុខក្រាស់ម្ល៉េះ​  ។
​    ចំណែកJK​នាយសប្បាយចិត្តឡងវិញនៅពេលបាន​បកស្រាយប្រាប់ថេហ្យុងរួចរាល់អស់ហេីយ​ នាយត្រសុលខ្លួនឱបរិតចង្កេះថេហ្យុងណែន​

​     "អម្បាញ់មិញ​បងភ័យខ្លាចណាស់​ លេីកក្រោយកុំបែបនេះដាក់បងទៀតណា​ " JK
​     "​ អូ-អូនសុំទោស​ ប្រហែលមកពីអូននៅក្មេងពេកទេីបចិត្តក្ដៅបែបនឹង​   តែលេីកក្រោយអូននឹងព្យាយាមទប់កំហឹង​ "ថេហ្យុង​ ពេបមាត់ធ្វេីសម្លេង​ម្ញិកម្ញក់យកចិត្តរាងក្រាស់​ បញ្ជាក់ផងណា​មុននេះ​គ្មាន​ចេតនាទេ​

​     "បេីចឹងក្រោក​មក​ ញ៊ាំអាហារសិនទៅ​  ចាំបងបញ្ចុក​ "
     "បាទ​  តែជុងឯណារបស់​ជូរៗដែលអូនឲ្យទិញហ៎​ ? "
    "មិនទាន់មកទេ​ បន្ទិចទៀតនឹងមកដល់ហេីយ​ អូនញ៊ាំបាយសិនទៅ​ ហ៊ម​  ល្អណាស់ក្មេងឆ្លាត​  "​ JK លេីកស្លាបព្រាដួសអាហារ​បញ្ចុកថេហ្យុង​ ហេីយរាងតូចក៏បេីកមាត់​ទទួលយ៉ាង​រីករាយ​
​      "សឺត​ "ពេល​ទំពារ​អាហារ​អស់ហេីយគេថេីបថ្ពាល់JKមួយខ្សឺត​ ។ JKមិនមាត់​ គ្រាន់តែញញឹមអស់សំណេីចនិង​ដួសមួយ​ស្លាបព្រា​ទៀត
​      "​  ជុប៎​ "ថេហ្យុងក៏ថេីបនាយម្ដងទៀត​ ។ ពេល​JK បញ្ចុក​ ថេហ្យុងក៏ថេីប​ ពួកគេធ្វេីបែបនេះ​ រហូតដល់​ អាហារ​អស់ពីចាន​ សូម្បី​ទឹកស៊ុបអស់​ អស់សល់តែបាត​ ។

    ស្មោះស្ម័គ្រលុះក្ស័យ 💓Where stories live. Discover now