ភាគទី​7..​ អារម្មណ៍​ច្របូកច្របល់​🌊

2.3K 178 2
                                    

នៅក្នុង​ភូមិគ្រឹះ​ត្រកូល​ចន​ ពេលនេះកេីត​ចលាចល​ជាខ្លាំង​ម្នាក់ៗកំពុងតែភ័យបុកពោះ​ជាមួយ​នឹង​អាកប្បកិរិយា​របស់​ អ្នក​កំលោះ​ជុងហ្គុក​ព្រោះ​តែក្ដៅក្រហាយ​ ពេលមកពី​កម្មពិធី​តែមិនបានឃេីញ​វត្តមាន​ ថេហ្យុង​នៅផ្ទះ​។ នាយខលឡេីងចង់បែកម្រាមដៃនៅតែទាក់ទងមិនចូល​ សួរអ្នកក្នុងផ្ទះក៏គ្មាននរណាដឹង​ ។ ទីបំផុត​នាយក៏ចេញទីតាមរក​ តែមិនដឹងថា​ថេហ្យុង​ចូលចិត្ត​ទៅដេីរលេងកន្លែងណាខ្លះ​ ទេីបនាយចេះតែជិះឡានតាមផ្លូវជារឿយៗ​ ។ គោលបំណង​មករក​ថេយ៉ាងទាន់ហន់បែបនេះ​ ព្រោះ​តែ​អ្នកកម្លោះ​គម្រោង​នឹងជូន​ថេហ្យុង​ទៅ​លំហែ​កាយ​នៅកន្លែងមួយ​ ខំប្រញ៉ាប់ចេញមកពី​កម្មពិធី​តែមេីលចុះមកដល់ឯណាមនុស្ស?

​     .......

​     "​ អ្ហឹកៗ​ យេីងស្អប់វា​នោះណាស់ឯងដឹងទេ​ វាថតរូបជាមួយពូជុងហេីយផ្ញេីរមក​ អឹក៎..មកឌឺយេីងទៀតអ្ហឹកៗ​ អាជីន! ! ឯងត្រូវតែ​ជួយ​យេីង​ ..អឹក៎​ មិត្ត​សម្លាញ់​ អស់ស្រាហេីយយេីងចង់ផឹកទៀត​ អ្ហឹកៗ​  "​ ថេហ្យុង​យំរៀបរាប់ដាក់ជីន​ ជីន​មិនទាន់ស្រវឹងឡេីយព្រោះគេផឹកបានតិចៗ​ប៉ុណ្ណោះ​ស្រា​គ្រប់ដប​ថេហ្យុង​ពួយយកតែឯង​ រាងតូច​លេីកដបស្រាមកអកប៉ុន្តែវាអស់ទេីបយំទារ។​ ពេលនេះ​ជីន​ពិតជា​ក្រពុលមុខ​នឹង​ថេហ្យុង​ខ្លាំងណាស់​ កាយវិការ​ទៅមោលៗ​ ស្រែកយំឮ​រងំពេញបន្ទប់តែម្ដង​ ។

​      "​ ឈប់ផឹកទៅ​ អាថេគ្មានអ្នកជូនទៅផ្ទះវិញទេ​ ស្មាលនេះ​ប្រហែល​ពូឯងរកឡេីងក្រឡាប់​ប្រទេស​ហេីយដឹង​ "​ ជីន​ទាញដបស្រា​ ហេីយប្រមូលដបផ្សេងៗលាក់ទុកក្រោមតុខ្លាច​ថេហ្យុង​ឃេីញ​ ហេីយយំទារ😩។ ថេហ្យុង​មុខក្រញ៉ូវ​សម្លក់ជីនទាំងភ្នែកបេីកសឹងតែមិន​រួច គេលេីកដៃ​មកចង្អុលមុខជីន​ ហេីយក៏សន្លប់បាត់ទៅ​ ។

​     "​ អាថេ​ ៗៗ​ សន្លប់​បាត់ហេីយតេីស​ ធ្វេីម៉េចបន្តទៀតទៅ​ "​ ជីន​អង្រួន​ដៃ​ថេហ្យុង​ ទេីបដឹងថាគេសន្លប់បាត់ហេីយ​ ដោយខ្ជិល​ស៊ាំញ៊ាំច្រេីន​ ជីន​ក៏សម្រេចចិត្ត​យក​ទូរស័ព្ទ​ថេហ្យុង​ខលទៅ​ ជុងហ្គុក​តែម្ដង​ ។

    ស្មោះស្ម័គ្រលុះក្ស័យ 💓Where stories live. Discover now