ភាគទី​45:​ អូនសុំទោស​

1.5K 115 2
                                    

ស្មោះស្ម័គ្រលុះក្ស័យ​ព្រោះ​បងមានលុយ​ 🙁😛

​     ជណ្ដេីរយន្តបេីកឡេីង​ JK ឱបចង្កេះប្រពន្ធតូចដេីរសម្ដៅទៅក្នុង​អូហ្វីសធ្វេីការ​ ។ ម្នាក់ៗញញឹមញញែមសម្បេីមណាស់​ ធ្វេីដូចផ្លូវដេីរនេះមានតែគេពីរអ្នក​ ..​ ។
​    បន្ទប់ធ្វេីការរបស់​ លោក​នាយកJKពិតជាធំទូលាយ​ និងស្រស់ស្អាត​ ថេហ្យុងលេចស្នាមញញឹមរំជេីបរំជួលដល់បេះដូងខណៈបានឃេីញ​ រូបថតខ្លួនឯង​ ដាក់តាំងយ៉ាងធំក្នុងបន្ទប់នេះ​ ។
    JK​ នាំថេហ្យុងមកអង្គុយលេី​សាឡុង​ រួចនាយអង្គុយតាមក្រោយ​ ភ្នែកថេហ្យុងចេះតែវាសមេីល​ការ​ដេគ័របន្ទប់នេះជាថ្មី​ ឃេីញថាប្លែកច្រេីន​ សូម្បី​តែនៅលេីតុធ្វេីការJKក៏មានរូបថត​ នាយតូចដែរ​ ខិខិ​ ប្ដីអូន​ ល្អ

​    "​ ម៉េចអូនមកអត់ប្រាប់បងជាមុនទៀតហេីយចឹង​ ? សឺត​ " JKសួរហេីយថេីបថ្ពាល់ម្ដងទៀត​ មួយថ្ងៃនេះនាយចេះតែចង់ស្រូបស្រង់ក្លិនចេញពីរាងកាយថេហ្យុង​ បេីបានថេីបបែបនេះទៀតនឹងធ្វេីឲ្យនាយមាន​អារម្មណ៍​ស្ងប់​ ល្អ​

​    "ចង់​ពញ្ញាក់​អារម្មណ៍​បង​ ហិហិ​ " ថេហ្យុងលេីកដៃទៅតោងកJKនិងសេីចស្ញេញចេញធ្មេញ​យ៉ាងស្រស់​
​   "​ ពិតមែនហេីយបងពិតជាភ្ញាក់ផ្អេីលណាស់​ លេងមួយឈុតធំតែម្ដង​"
   "អរគុណ​ សម្រាប់​ខ្សែកនេះ​ អូនចូលចិត្តណាស់​ ហេីយ​សុំទោស​មុននេះអូនគ្រាន់តែ​លេង​ប៉ុណ្ណោះ​ " ថេហ្យុង​ កិមាន​អារម្មណ៍​ថាខុសដែរ​ ដែលខ្លួនមក​រញ៉េរញ៉ៃ​កន្លែងធ្វេីការនាយដោយមិនបានប្រាប់បែបនឹង​

​   "​ តែថាបេីចង់​អរគុណ​បង​ មានអ្វីឲ្យបងវិញអត់​ ? បងមិនត្រូវការពាក្យ​អរគុណ​ពីអូនទេ​ " ដៃមឹក​លេីកមកដាក់លេីភ្លៅថេហ្យុងអង្អែលចុះឡេីងថ្មមៗដោយទឹកមុខព្រាននារី​ ។ ថេហ្យុងញញឹមចុងមាត់​ រួចអែនខ្លួនងេីបទៅអង្គុយច្រកគាវពីលេីភ្លៅមាំរបស់ប្ដីវិញ​ ដោយដៃតោងក​ JK ដូចជាស្វា​

​    "​ បិទភ្នែកទៅ​ ! ប្ដីសម្លាញ់​ "ថេហ្យុងអង្អែលទងត្រចៀកJK និយាយដោយសម្លេង​សុិចសុី​ ។ JK ធ្វេីមុខឆ្ងល់ដោយសម្លឹងថេហ្យុងដូចជាកំពុងនឹកគិតពីអ្វីដែលថេហ្យុងប្រុងនឹងឲ្យ​ តែបន្ទិចនាយក៏បិទភ្នែក​តាមគេប្រាប់​ ។
​    ថេហ្យុងចាប់លេីកបាតដៃធំ​ មកប៉ះភ្លៅខ្លួនឯងទាញឡេីងរហូតដល់​ច្រក​ហោប៉ៅ​
​    "លូកចូលទៅ​ "
Jk លូកដៃចូល​ហោប៉ៅខោថេហ្យុង​ ដៃប៉ះនឹងរបស់រឹងៗស្ដេីងតូចដូចជាបន្ទះ​ នាយគិតមិនចេញទេថាវាជាអ្វី​ នាយក៏ទាញវាចេញមកក្រៅ​
​    "​ ហិហិ​ បេីកភ្នែកបានហេីយ​ ទែនៗៗ​ បងសប្បាយចិត្តដូចអូនទេ​ ហិហិ​ " ថេហ្យុងនិយាយទាំងញញឹមនិងសេីចមិនដាច់សម្លេង​ គេមាន​ក្ដីសុខព្រោះវាជា​ បំណងចង់បានរបស់JK ហេីយខ្លួនថេហ្យុងផ្ទាល់ក៏រំភេីបចម្លែក​ ទាំងដែលគេធ្លាប់និយាយថាមិនចូលចិត្ត

    ស្មោះស្ម័គ្រលុះក្ស័យ 💓Where stories live. Discover now