ភាគទី​35​ :​ សម្លាប់ថេហ្យុងចោល!

1.4K 125 3
                                    

Part35 Author by Sheila~សុីឡា✍🏻

"បងមិនមែនចង់ឈ្នះអូនទេ​ ថេ​ បងសុំទោស​ " JK និយាយទាំងដឹងកំហុស​ ការពិតនាយដឹងថាខ្លួនមិនគួរតវ៉ា​ និយាយផ្ចាញ់ថេហ្យុងតាំងពីដំបូងតែធ្វេីម៉េច​ចិត្តតែចង់​ញ៉ោះ​
​   "ហឹម​ ! "   ថេហ្យុងងក់ក្បាលរបស់គេតិចៗទទួលយកពាក្យសុំទោស​
​   "ថ្ងៃនេះ​បងទំនេរ​ ពួកយេីងទៅលេងនៅ​ កោះស្នេហ៍​ ទេ? បងជូនទៅ"
​   "ក៏ល្អដែរ​ ព្រោះ​អូនដូចជា​ធុញថប់​ណាស់​ ចង់ដេីរលេង​ "
    "Okey~ ចាំបងបីទៅប្ដូរ​សម្លៀកបំពាក់​ " JKក្រោកឡេីងពីភ្លៅថេហ្យុង​ គាត់​ស៊កដៃក្រោមគន្លាក់ជង្គង់ថេ​ និង​ទ្រខ្នងផង​ គាត់បានបីថេហ្យុងទៅបន្ទប់​ ។ មេីលទៅJKដូចជាថ្នាក់ថ្នមថេហ្យុងពេកហេីយមែនទេ​ ? ហាសហា​បែបនេះ​ ថេប្រាកដជាក្លាយជាមនុស្ស​ ខ្ជិលមិនខាន​ ថែមទាំងពូកែរករឿង​ ទៀត​ ។ តែ..JK​ នឹងអាច​គ្រប់គ្រងថេហ្យុងបាន​ កុំ​បារម្ភ

​      អ្នកស្រីចន​គាត់បានដឹងថា​ JKនិងTaeចេញទៅក្រៅ​ ដូច្នេះ​គាតផមានគម្រោងមួយសម្រាប់​ ថេហ្យុង​ ។
​     "​ ចាត់​ការវាកុំឲ្យមាន​វត្តមាននៅលេីលោកនេះទៀត​ " គាត់​ខលទៅកូនចៅ​ រួចបិទ​ទូរស័ព្ទ​ព្រមជាមួយនឹង​ទឹកមុខយ៉ាងស្ងៀមស្ងាត់​ គ្មាននរណាអាចស្មានចិត្តគាត់ឲ្យត្រូវណាស់​ គាត់ស្អប់ថេខ្លាំង​ ខ្លាំង! បំផុតដល់ថ្នាក់ត្រូវកម្ចាត់ឲ្យអស់ជីវិត​
​     "ខ្ញុំតឿនឯងហេីយ​ កុំឲ្យចេះដឹងរឿងយេីង​ ឯងនៅតែមិនស្ដាប់នេះវាជា​លទ្ធផលរបស់ឯង​ ងាប់ទៅតាមសប្បាយជាមួយនឹងម៉ែរបស់ឯងចុះ​ គីម​ ថេហ្យុង! ! " គាត់​ពោលម្នាក់ឯង​ កែវភ្នែកគាត់បង្កប់ទៅដោយភ្លេីង​ឈ្នានីស​ ភ្លេីង​បិសាចក្នុងខ្លួន​។
​    គាត់បិទ​ទូរស័ព្ទ​នោះចោលរួច​ យកទុកក្នងប្រអប់មួយ​ គាត់បានរកកន្លែងលាក់​ ប្រអប់នោះយ៉ាងជិតបំផុត​ ចៀសវាងនរណាផ្សេងបានឃេីញ​ រឿងដែលថាគាត់ទៅL.Aនោះ​ គឺរង់ចាំឲ្យចាត់ការTaeរួចរាល់ហេីយគាត់នឹងទៅ​ ។

​       JKនិងTaeកំពុងជិះឡាន​ សម្ដៅមក​ កោះស្នេហ៍​ ដោយសារតែថេហ្យុងថាចង់ធ្វេីបុណ្យដូចនេះពួកគេបាន​ទិញ​នំ​ និងចំណី​អាហារ​ ព្រមទាំងរបស់ក្មេងលេងខ្លះៗយកទៅជួយនៅ​មណ្ឌលកុមារ​កំព្រា​ ។ ពួកគេមកដល់​ គោលដៅនៅម៉ោង6ល្ងាច​
     គ្រាន់តែមកដល់ភ្លាមថេហ្យុងរត់ចុះពីលេីឡាន​ មកមាត់​ឆ្នេរ​ ។ ថេហ្យុងត្រដាងដៃទាំងសងខាដោយបិទភ្នែក​ ត្រចៀកំពុងតែស្ដាប់សម្លេងទឹករលក​ ។
​   រយៈ​ពេលស្ងប់ស្ងាត់​ដ៏ខ្លីរបស់ថេហ្យុងត្រូវបានបញ្ចប់ហេីយបន្សល់តែ​អារម្មណ៍​ដែលកក់ក្ដៅត្រជាក់ដល់ឆ្អឹងខ្នង​ នៅពេលមានដៃរឹងមាំពីរកំពុងរុំចង្កេះខ្លួនពីក្រោយ​ ។ គ្មាននរណាក្រៅពីJKនោះទេ​
​   
​     "​ បងដឹងថាអូនចូលចិត្តទីនេះណាស់​ ទេីបបងនាំអូនមក​ និងដេីម្បីលួងអូនផង​ អូន​សប្បាយចិត្តទេ​ " JK បាននិយាយនៅពេលនាយដាក់ចង្កាលេីស្មារបស់ថេហ្យុង​ ។ ថេហ្យុងមិនបានឆ្លេីយ​ តែគេងងក់ក្បាលតបជំនួសសម្ដី​ ។
​   JKញញឹម​ ហេីយ​រឹតបន្តឹងកម្លាំងដៃរបស់នាយជុំវិញ​ចង្កេះថេហ្យុង​ ។
មុខរបស់ថេហ្យុងប្រែជាក្រហម​ ហេីយខ្លួនចាប់ផ្ដេីមឡេីងកម្ដៅ​ ទោះជា​អាកាសធាតុកំពុងតែត្រជាក់ក៏ដោយ​ ព្រោះ​ថេហ្យុងកំពុងមាន​អារម្មណ៍​ច្របូកច្របល់នៅពេល​ JKផ្លុំខ្យល់ក្ដៅស្រាលលេីត្រចៀករបស់គេ​ ។
​    រយៈពេលបន្ទិចទេីបពួកគេ​ នាំគ្នាចូលក្នុងផ្ទះ​ ។ ថេហ្យុងបានរៀបចំ​ស្រាក្រហមមកជាមួយ​ រួមជាមួយនឹង​អាហារ​ក្លែម​ ខ្លះៗ​ ពួកគេនឹងទៅគេងមេីលផ្កាយជាមួយគ្នានៅយប់នេះ​ ហេីយក៏ផឹកស្រាផងដែរ​  ខិខិ​ 🤭

    ស្មោះស្ម័គ្រលុះក្ស័យ 💓Donde viven las historias. Descúbrelo ahora