ភាគទី​36:​ រកមិនឃេីញទេ​

1.2K 136 0
                                    

Part 36 Author By Sheila~សុីឡា✍🏻

​      JK ដេីរមកកន្លែងសម្រាកអម្បាញ់មិញវិញទាំងញញឹមរួមជាមួយនឹង​ ដប​ស្ព៊ាយដែលនឹងគ្រោងយកមកឲ្យថេហ្យុង​ ។ ប៉ុន្តែ​គ្រប់យ៉ាង​ ផ្ទុយស្រឡះ​ ហេតុអ្វីបានជាគ្មាននរណានៅទីនេះ​ ថេហ្យុងបាត់ទៅណាហេីយ​

​    "​ ថេ​ កុំលេងជាមួយបង​ ឆាប់ចេញមក! " JK ព្យាយាមស្រែកខ្លាំងៗ​ ក្រែងសម្លេងអាចឮដល់រាងតូច​
​     "បងអត់សប្បាយលេងជាមួយទេ​ ឆាប់ឡេីង​ អូយ៎​ " JK ឈានជេីងដេីរទៅមុខមួយជំហានទៀត​ ក៏បានទៅមុតនឹង​អំបែងដបស្រា​ដែលថេហ្យុងបន្សល់​ ។ គ្រាន់តែក្រឡេកលេីដីខ្សាច់​ JKបានឃេីញកំណកឈាមស្រក់ដាមពេញ​ បូករួមជាមួយនឹង​ដបស្រាបែកនេះទៀត​ នាយកាន់តែប្រាកដថា​ ថេហ្យុងកំពុងគ្រោះថ្នាក់​ ។
​      បេះដូងសឹងតែធ្លាក់ដល់ដី​ ប៉ុន្តែ​នាយតាំងចិត្តមិនឲ្យភាពភ័យខ្លាចមកគ្របដណ្ដប់សតិបានឡេីយ​ ។ រាងក្រាស់ស្រវារក​ទូរស័ព្ទ​ខលទៅ​ Dinoឲ្យ​បញ្ចូនមនុស្សមកទីនេះ​ បន្ទាប់ពីនេះហេីយJKបានទៅយកកាំភ្លេីងមួយដេីម​ មុននឹងទៅតាមស្នាមជេីងជាបានបន្សល់ទុកលេីដីខ្សាច់​

​   

​    JKរត់យ៉ាងលឿនបំផុតតាមកម្លាំងដែលមាន​ ក្នុងចិត្តបួងសួងព្រះឲ្យជួយការពារថេហ្យុងផង​ មកដល់តំបន់ស្ងាត់មួយរាងក្រា់សបានឃេីញ​អូប័រកំពុងចតចោល​ ប៉ុន្តែ​មានមនុស្សនៅលេីនោះ​ ពួកគេគួរឲ្យ​សង្ស័យ​ មិនចាំយូរJKរត់ចូលទៅ​ ដោយមិនខ្លាចរអានឹងអ្វីទាំងអស់​ ។
​       ថេហ្យុងដែលត្រូវបានគេចងដៃ​ជាប់កាលបេីឃេីញJKពីចម្ងាយ​ ក៏នឹកសប្បាយអរ​ ក្ដីសង្ឃឹមមានឡេីងជាលំដាប់​ គេជឿថាJKនឹងជួយគេបាន​
​     "ជុង..ជុងហ្គុក​ ជួយអូនផង​ អូននៅទីនេះ​ ផាច់​ ! អ្ហាយ៎​ "  ខណៈ​ពេលកំពុងស្រែកហៅជំនួយពីម្ចាស់ស្នេហ៍​ ប្រុសម្នាក់លេីកដៃទះថ្ពាល់ថេហ្យុង​
​     "​ កុំគិតថាវានឹងជួយឯងបាន​ ព្រោះ​យេីងមាន​បំណងឲ្យគេមកឃេីញឯង​ " បុរសនោះនិយាយ​ ការពិតកាលដែលពួកគេទុកដានសម្រាប់ឲ្យJK ឃេីញជាគម្រោងការដេីម្បី​បញ្ឆោតJKឲ្យមកចូល​អន្ទាក់​ ។ ថេហ្យុងឮហេីយ​ ប្រែជាមានចិត្តបារម្ភចំពោះJKវិញ​
​      "កុំធ្វេីអីគេឲ្យសោះណា៎​ "
   
​   ផាំង! !  សម្លេងគ្រាប់កាំភ្លេីងចេញពីJK ។ នាយបាញ់ឲ្យជនអាក្រក់ផ្អេីល​ និងលេីកកាំភ្លេីងផ្ជុងដេីរសម្ដៅមក​ក្បែរ ។ Jk បានឃេីញថេហ្យុងកំពុងត្រូវបានគេចង​ JKបានឃេីញទឹកភ្នែករបស់គេ​ ដូច្នេះ​វាកាន់តែអ្វេីឲ្យកំហឹងក្នុងទ្រូងនាយកេីនឡេីងទ្វេរដង​ ​ ។ ខណៈ​នោះបងធំ​ បានលេីកថេហ្យុងឲ្យក្រោកឈរ​ គេបានឲ្យថេហ្យុងឈរចុងអូប័រ​
​    "​ ឆាប់ដោះលែងគេទៅ​ បេីឯងមិនចង់ងាប់ក្នុង​សមុទ្រនេះទេ​ "JK
    "  បាទ​ ខ្ញុំនឹងដោះលែង​ " ថាហេីយបុរសនោះស្រាយចំណងចេញពីដៃថេហ្យុង​ ទង្វើ​នេះធ្វេីឲ្យរាងតូចភាំងជាខ្លាំង​ ហេតុអ្វីដោះលែងងាយៗម្ល៉េះទាំងដែលមននេះខ្លួនខំស្រែកអង្វរតែគ្មានបានផល​

    ស្មោះស្ម័គ្រលុះក្ស័យ 💓Where stories live. Discover now