ភាគទី16:​ ក្ដីសុខរបស់ពួកយេីង❤️‍🔥

2.3K 165 2
                                    

Part16

​ "​ អ្នកណាថា​ ពូអត់ស្រឡាញ់ឯង​ ? ពូធ្វេីព្រោះពូមានហេតុផល​ ហេតុផលនោះគឺពូស្រឡាញ់​ ថេ​ ស្រឡាញ់តាំងពីពេលណាពូមិនដឹងទេ​ គ្រាន់តែដឹងថា​ រាល់ថ្ងៃ​ រាល់ម៉ោងខ្វះថេមិនបាន​ បាត់ថេតែម៉ាភ្លែតចេះតែថប់ៗដង្ហេីម"​ JK ប្រឹងសម្ដីព្រានបូករួមនឹងទឹកមុខច្រឡឺមទៀត​ ធ្វេីឲ្យថេរំភេីបស្ទេីរស្រក់ទឹកភ្នែក​ ហឹកហឹក😞😖

​ "​ ពូ​ កុំលេងសេីចជាមួយអារម្មណ៍ខ្ញុំពេលនេះអី​ "​
​ "​ ក្មេងល្ងង់​ ហេតុអីក៏គិតថាពូលេងសេីច​ នេះដល់ថ្នាក់ពូព្រមចុះអ៉ីសុីវិលជាមួយហេីយណា៎​ នរណាយករឿងនេះមកលេងសេីចទៅ"​

​ "​ ក្រែងពូពីមុនថាស្អប់មុខខ្ញុំមិនចឹង​ ហេីយថែមទាំងថាខ្ញុំជាក្មេងគួរឲ្យរំខានទៀត​ ពូថាមកពូព្រោះខ្ញុំទេីបពូគ្មានសេរីភាព​ ពូថា..អឹប"​

​ JKទ្រាំស្ដាប់លែងបានតទៀតទេីបឱនទៅថេីបបំបិទមាត់រាងតូចយ៉ាងកម្រោល​ ទទួលស្គាល់ថាពីមុន​ គេនិយាយពាក្យទាំងអស់នេះចេញមកមែន​ តែវាគ្រាន់តែជារឿងអតីត​ កាលនោះខ្លួនស្អប់​ តែពេលនេះវេលានេះ​ ចិត្តស្អប់ជំនួសដោយយចិត្តស្រឡាញ់​ ស្រឡាញ់ណាស់​ ស្រឡាញ់ក្មេងនេះ​ ចង់យកមកឱបក្រសោបទុក​ ហេីយធ្វេីជាកម្មសិទ្ធរបស់គេតែម្នាក់​ ! ! ។ JKដកមាត់វិញ​

​ "​រឿង ពីមុនពូសុំទោស​ តែពេលនេះឯងព្រមធ្វេីជាប្រពន្ធស្របច្បាប់របស់ពូអាក្រក់ម្នាក់នេះទេ​ ? "​
​ "​ ខ្ញុំ..គិតថាពូគិតឲ្យច្បាស់សិនទៅ​ វាមិនមែនជារឿងតូចតាចនោះទេ​ ណាមួុយនៅមាន​ ម៉ាក់របស់ពូទៀតគាត់អាចនឹងមិនពេញចិត្ត​ "​ Tae

"​ គាត់គ្មានសិទ្ធមកសម្រេចលេីជីវិតរបស់ពូទេ​ សំខាន់លេីចិត្តពូ​ បេីពូចង់ទាក់ទងជាមួយឯងគ្មាននរណាអាចហាមបានឡេីយ​ "​ JK

" ខ្ញុំសុំគិតមេីលសិនបានទេ​? "​ អាចថាវាភ្លាមៗពេកក៏ថាបានទោះជាមានចិត្តស្រឡាញ់JK ហេីយក៏ដោយតែមិនមែនចេះតែព្រមផ្ដេសផ្ដាសឯណា​ វីវរJKអាចគ្រាន់តែមានអារម្មណ៍មួយឆាវ​ ព្រមថ្ងៃនេះ​ ថ្ងៃក្រោកសោះកក្រោះទៅ​ តេីអ្នកណាទទួលខុសត្រូវ?

    ស្មោះស្ម័គ្រលុះក្ស័យ 💓Where stories live. Discover now