ភាគទី​31

1.4K 168 8
                                    

Part31

មួយ​សប្ដាហ៍​ក្រោយ​មក​

​ JK តែងតែមករកថេហ្យុងរាល់ថ្ងៃព្រោះអាងតែលោកគីមមិនហាមឃាត់​ ។ ហេីយថេហ្យុងមករៀនតាមធម្មតាព្រោះនាយតូចមិនអាចរៀនខកឡេីយ​ វាជាឆ្នាំប្រឡងដូច្នេះត្រូវមានការខំប្រឹងជាងមុន។ បេីនិយាយពីទំនាក់ទំនងរវាងខ្លួននិងឪពុកវិញ​ លទ្ធផលគឺល្អប្រសេីរជាងមុនបន្ទិចដោយសារតែមានការជួយពន្យល់ពីJK កុំឲ្យកំហឹងបាំងមុខ​ កុំគិតពី​អតីកាល​ ណាមួយគាត់ក៏គ្មាន​ចេតនាឲ្យរឿងទាំងអស់កេីតឡេីងនោះទេ​ ។
​ តែថេហ្យុងនៅចិត្តខ្លាំង​ មិនចូលទៅត្រូវរ៉ូវជាមួយឪពុក​ ។ លោកគីមក៏មិនអាចធ្វេីអ្វីបានមានតែបណ្ដោយ​ តាមនឹងទៅចុះ​ ។ គាត់តាមលួងថេហ្យុងប៉ុន្មានឆ្នាំហេីយតែ​ គ្មានបានជាការនោះទេ​ គាត់គ្មានសង្ឃឹមក្នុងការទទួលបានការ​អភ័យទោសពីកូនឡេីយ​ ។

​ នៅក្នុងសាលាថេហ្យុងអង្គុយស្ដាប់​ចម្រៀងនៅបង់ក្រោមដេីមឈេី​ ។ ខណៈ​នោះនាយក្រឡេកទៅឃេីញ​ Jusyកំពុងតែដេីរម្នាក់ឯង​ ស្នាមញញឹម​កំណាចចុងមាត់មុននឹងក្រោកឡេីងដេីរតាមពីក្រោយ​ ។
​ តាំងពីបានចូលរៀនវិញមកថេហ្យុងតែងតែរកល្បិតធ្វេីបាបនាងឥតលោះថ្ងៃ​ វាគ្រាន់តែជាការព្រមាននាងប៉ុណ្ណោះ​ ។ នរណាដែលក្បត់គីម​ ថេហ្យុង​ អនាគត​គ្មានសេចក្ដីសុខនោះទេ
​ គ្រាំង!!!!
"អាយ៎​ ថេហ្យុង? ? "Jusy ស្រែកភ្ញាក់អស់មួយសម្លេងពេលថេហ្យុងធាក់ទ្វា​ ។ ទឹកមុខនាងប្រែជាភ័យញីញ័រពេញរាងកាយ​ បែកញេីសឡេីងជោកខ្លួន​ នាងព្យាយាមក្នុងការ​សូមអភ័យទោសពី​ថេហ្យុងណាស់​ប៉ុន្តែ​គ្មានប្រយោជន៍ឡេីយ​
​ "​ មនុស្សក្បត់​ ចេះភ័យខ្លាចទៀត​ ? " សួរទាំងទឹកមុខឌឺ​
​ "​ សុំទោស​ ថេហ្យុងកុំធ្វេីបាបខ្ញុំអី​ អ្ហឹកៗ​ខ្ញុំខ្លាចហេីយ​ " Jusyលុតជង្គង់ចុះក្រាបនឹងដី​ នាងលែងខ្លាចថាបាក់មុខ​ បាក់​កត្តិយសទៀតហេីយសំខាននាងត្រូវការ​សេរីភាពពីថេហ្យុង​ ប៉ុន្មាន​ថ្ងៃនេះនាងស្ទេីរតែក្លាយជាមនុស្សឆ្កួត​
​ "ខ្ញុំមិនចូលចិត្តពាក្យ​សុំទោស​ពីនរណានោះទេ​ ខ្ញុំត្រូវការលេងកូនអុករបស់ខ្ញុំទាល់តែឆ្អែតឆ្អន់​ ទេីបខ្ញុំបោះចោល​ "tae ឱនមកច្របាច់​អង្អែលថ្ពាល់នាងតិចៗ​ ។
​ "អ្ហា៎​ នាងដូចជាកូនឆ្កែរបស់ខ្ញុំខ្លាំងណាស់​ កូនឆ្កែតូចហេតុអីក៏បោកប៉ាចឹង​ ?" Tae អង្អែលសក់ក្បាលនាង​ ។
​ "​ខ្ញុំត្រូវគេបង្ខំទេ​ ខ្ញុំគ្មាន​ចេតនាបោកឯងឲ្យទៅទីនោះឡេីយ​ អ្ហឹកៗ​"
"នាងឥឡូវមេីលទៅដូចជាទន់ខ្សោយណាស់​ ក្រែងពីមុនក៏ធ្លាប់ធ្វេីបាបខ្ញុំដែលមិនចឹង​ ? " ថេហ្យុង
​ "ពីមុនខ្ញុំសុំទោស​ " នាងបានកែប្រែចរឹកបន្ទាប់ពីបានចូលស្និតស្នាលជាមួយ​ វ៉ុណ​ នាងចង់ឲ្យវ៉ុណក្រឡេកភ្នែកមកមេីលនាងខ្លះទេីបខំធ្វេីខ្លួនគួរឲ្យស្រឡាញ់និងតាមយកចិត្តTae​វិញ​ ទាំងអស់គឺព្រោះតែវ៉ុណ​ Crushរបស់នាង​ ។
​ "​ ខ្ញុំមិនចូលចិត្តឃេីញទឹកភ្នែករបស់នរណាទេ​ តែខ្ញុំផ្ដល់ឱកាសដល់នាងមួយប្រសិនជានាងធ្វេីបានសម្រេច​ ខ្ញុំឈប់រវល់ជាមួយនាងព្រមទាំងជួយនាង​ ក្នុងរឿង​ស្នេហា​ទៀតផង​ "
​ "និយាយមក​ ខ្ញុំធ្វេីគ្រប់យ៉ាង​ "

    ស្មោះស្ម័គ្រលុះក្ស័យ 💓Where stories live. Discover now