ភាគទី​29:​ យកចិត្តឪក្មេក😌

1.9K 129 3
                                    

Part29

ស្នាមញញឹម​នៃក្ដីសង្ឃឹមចាប់បេីកនៅលេីផ្ទៃមុខរបស់រាងក្រាស់។ គាត់មិននឹកស្មានថារឿងរ៉ាវល្អកករប៉ុន្មានថ្ងៃនេះកំពុងតែរលត់ទៅបាត់​ក្នុងពេលនេះបន្ទាប់ទៅ។
​ "អូនក្រោកមក​ញ៊ាំអីចូលពោះបន្ទិចទៅ​ ចាំបង​បំពេរអូនទាល់តែគេងលក់​ " នាយក្រាស់ចាប់ស្មាប្រែកាយតូចគេងផ្ងា។ នាយសម្លឹងមុខ​ភ័ក្រក្រៀមស្រពោន​ ស្លេកស្លាំងមុននឹងទម្លាក់បបូមាត់ថ្នមៗទៅអ្នកលេីមាត់អ្នកម្ខាងទៀត​ ។
​ "អូនអត់ឃ្លានទេ​" ថេហ្យុងពេបមាត់តិចៗ​
​ " អត់ឃ្លានក៏ត្រូវ​តែញ៊ាំបន្ទិចដែរ​ បងមេីលទៅអូនដូចស្គមជាងមុនឆ្ងាយណាស់​ " JK​សែនកង្វល់កាលបេីក្រឡេកមេីល​សភាពថេហ្យុងឥឡូវ​ ខុសប្លែកពីមុនឆ្ងាយ​ ។ ប៉ុន្តែ​មិនថ្វីទេ​ នាយមកលេីកនេះនាយនឹង​ប៉ះប៉ូវគ្រប់យ៉ាង​ មិនថា​សុខភាព​ផ្លូវចិត្ត​ និង​សេចក្ដីស្រឡាញ់​

​ "ក៏បាន​ " JKបានជួយទប់ខ្លួនថេហ្យុងឲ្យក្រោកឡេីងមកអង្គុយ​ សឹមនាយលេីកចាន​បបរនោះមក​ដួសបញ្ចុក​ ។ ត្បិតថាវារាងត្រជាក់បន្ទិចប៉ុន្តែរសជាតិវានៅតែឆ្ងាញ់​ ពិសេសបាន​មនុស្សជាទីស្រឡាញ់អ្នក​បញ្ចុកផ្ទាល់ទៀត​ មួយចានថេហ្យុង​ញ៊ាំទាល់តែអស់​ ។

"គេងទៅណា​ ចាំបងច្រៀងឲ្យស្ដាប់​ " JK គេងឱបក្រសោបកាយតូចជាប់​ ។ ក្បាលថេហ្យុងផ្ដេកមកលេីទ្រូងហាប់ណែនកម្លោះ​សង្ហារ​និងបានឱបចង្កេះរាងក្រាស់ផង​ ។
​ "​ បាទ​ " នាយតូចប្រឹង​បិទភ្នែក​ ចាំស្ដាប់នូវសំនៀងដ៏ផ្អែមល្ហែម​ពីរោះ​រន្តំរបស់ប្រុសស្នេហ៍​ ។ ទោះជាយ៉ាងណាក៏មនអាចធ្វេីឲ្យថេហ្យុងលង់លក់បានឡេីយ​ ព្រោះ​ជំងឺរបស់គេ​ ។ តែJK នៅតែមិនចុះចាញ់នាយព្យាយាម​បន្ទន់​សម្លេងឲ្យស្រាលស្រទន់​ ដូច​ឪពុកបំពេរកូន​ ។ កន្លងអស់ទៅជាច្រេីន​បទ​ ទីបំផុតថេហ្យុងគេងលក់លេីទ្រូងគេយ៉ាងស្កប់ស្កល់​។
​ JK ញញឹមរំភេីបចិត្ត​ទីបំផុតនាយអាចធ្វេីឲ្យថេហ្យុងគេងលក់ដោយមិនបាច់ប្រេីប្រាស់ថ្នាំ​ ។ នាយថេីបថ្ងាស់រាងតូចមួយដង្ហេីមធំ​ ដៃក្រាស់ជ្រែកចូល​សសៃរសក់ច្បូត​អង្អែលថ្មមៗ​ នាយក៏គេងជាមួយគ្នាត្បិតថា​ ខ្លួនក៏ខានគេងពេញភ្នែកតាំងពីបាត់ថេហ្យុងមកម្ល៉េះ។


................

    ស្មោះស្ម័គ្រលុះក្ស័យ 💓Where stories live. Discover now