ភាគទី​33:​ កំពុងរក​យុត្តិធម៏🎼

1.3K 129 0
                                    

Part 33 Writer by : Sheila

     "​ គីម​ ហានជី​ ? ? " អ្នកស្រីចន​ហៅ​សព្វនាម​បុរសចំពោះមុខទាំងរៀបរឹកពាមិនសមប្រកប​ គាត់ថែមទាំងភិតភ័យ​ នៅពេល​ ប្រុសចំណាស់ម្នាក់នោះងាកមកសម្លឹងភ្នែកគាត់​ យ៉ាងកំណាច​ ។
​      "លោកប៉ាមកទីនេះបានយ៉ាងម៉េចនឹង​ ? " ថេហ្យុងធ្វេីពេីជាសួរ​ ទាំងដែលការពិតរឿងទាំងអស់ខ្លួនជាអ្នកបង្ករឡេីងឲ្យក្លាយជាឈុតឆាកបែបនេះ​ ។
​      "​ ប៉ាទទួលបានដំណឹងពីជនប្លែកមុខថាកូនចូល​មន្ទីរពេទ្យ​ ទេីបប៉ាមកមេីល​ តែបែរជាជួបក្មេងស្រីម្នាក់នេះទៅវិញ​ ប៉ាប្រហែលត្រូវចាញ់បោកហេីយ​" គាត់គ្មាន​ចេតនាមកមេីលVaroឡេីយ​ តែវាជារឿង​ចៃដន្យ​ ។ តែគាត់ដូចមាន​និស្ស័យជាមួយVaroណាស់​ ទេីបនៅឈរនិយាយគ្នាបន្ទិច​ ព្រោះ​ឃេីញនាងនៅម្នាក់ឯងផង​ ។
​   លោកគីម​ គាត់មិនបាន​បញ្ចេញ​សកម្មភាព​អ្វីច្រេីនទៅលេី​អ្នកស្រីចន​ឡេីយ​ គ្រាន់តែញញឹមធម្មតាតាមមនុស្សធ្លាប់ស្គាល់គ្នាប៉ុណ្ណោះ​ ។

​      "​ អ៎រ​ នេះVaroគឺជាកូនស្រីរបស់​ អ្នកម៉ាក់ក្មេក​ " ថេហ្យុងញញឹមបញ្ជាក់ចម្លេីយប្រាប់​ លោកគីម​
​      "ថេហ្យុងឯងនិយាយស្អី​ Varoមិនមែនកូនយេីងទេ​ " អ្នកស្រីចន​ គំហគបែបខឹង​ គាត់មិនអាចបណ្ដោយឲ្យក្មេងពិសពុលដូចថេហ្យុងនិយាយអ្វីលេីសនេះបានឡេីយ​
​     "ពិតមែនហេស៎​ ចឹងខ្ញុំ​សុំទោស​ផង​ ដែលយល់ច្រឡំព្រោះអីឃេីញមុខដូចគ្នាពេក​ " ថេហ្យុង​ ឱនក្បាលដាក់​ស្រ្តីចំណាស់​សម្ដែងធ្វេីជាមនុស្សដឹងខុស​  ។
​    ចំណែកលោកគីម​ គាត់ស្ងាត់តែគាត់ក៏ចាប់​អារម្មណ៍​លេីសម្ដីដែលថេហ្យុងនិយាយដូចគ្នា​ ។ វាដូចជាថេហ្យុងនិយាយចឹង​ អ្នកស្រីចន​និងVaroមាន​មុខមាត់ដូចគ្នាណាស់​ ។ ពិសេសពេលនេះ​ សម្រស់ Varo ដូចអ្នកស្រីចន​ កាលពីក្រមុំចឹង​ ។
​      "​ .....​ JK កូនចូលទៅជួយរុញVaroមក​ " អ្នកស្រីចន​សម្លក់​ ថេហ្យុង​ មុននឹងប្រាប់ទៅJK​។ គាត់លែងចង់​ជ្រលក់មាត់ជាមួយ​ ថេហ្យុងទៀតហេីយ​ កាន់តែនិយាយជាមួយ​ ក្មេងនេះកាន់តែមាត់រអិល​ ទេីបមកដល់ពេលនេះទេីបគាត់ដឹងថា​ ថេហ្យុងបានដឹងរឿង​អាថ៍កំបាំងរបស់គាត់​ ។
​    JK សម្លឹងមុខTaeបន្ទិចបែបសុំ​អនុញ្ញាតិឲ្យខ្លួន​ចូលទៅជួយVaro នាយតូចងក់ក្បាលញញឹមដាក់រាងក្រាស់​យល់ព្រម ទេីបJKហ៊ានចូលទៅ​ជួយយក​អាសារVaro  ។
​     "លោកប៉ា​ ខ្ញុំចង់នៅភូមិគ្រឹះ​ ចន​ បន្តមួយយប់ទៀត​ សង្ឃឹម​ថាប៉ានឹង​អនុញ្ញាតិ​ចុះណា៎​ " ថេហ្យុងនិយាយជាមួយលោកគីម​ ដូចជាមនុស្សស្និតស្នាល​ ទង្វើ​នេះមិនអាចហាមឃាត់លោកគីម​ មិនឲ្យរំភេីបបានឡេីយ​ ព្រោះ​លេីកទីមួយហេីយដែល​ ថេហ្យុងហៅគាត់ថា​ ប៉ា​ ។
​      "បាទ​  កូនតាម​សប្បាយចុះប៉ាមិនហាមទេ​ "
​      "​ ចឹងប៉ាទៅ​ពិសាបាយនៅ​ភូមិគ្រឹះ​ ចន​ ជាមួយកូនមួយពេលទៅ​  បានទេ? " ថេហ្យុងរុលខ្លួនមកឱបដេីមដៃលោកគីម​ បង្ហាញទឹកមុខ​អង្វរករ​ដូចកូនក្មេង​
​      "​ ប៉ា​សុំ​អនុញ្ញាតិ​ពី​ JKសិន​ " គាត់លេងសេីចជាមួយTae
      "ខ្ញុំជា​ប្រពន្ធគាត់​ណា៎​ប៉ា​ គាត់ច្បាស់ជាតាមចិត្តខ្ញុំ​ "
      "ពិតមែនហេីយ​ ហាសហា​ " ស្នាមញញឹម​នែសេចក្ដីសុខ​ លោកគីមសេីចចេញពីបេះដូងរហូតដល់ឃេីញស្នាមជ្រួញនៅកន្ទុយភ្នែក​ គាត់មិនអាច​បរិយាយពី​ អារម្មណ៍​របស់គាត់ឲ្យអស់ក្នុងពេលនេះនោះទេ​ ព្រោះ​តែថេហ្យុងកែប្រែលឿនពេក​ បែបនេះ​គួរតែអរគុណ​ JK ហេីយ​  ប្រហែល​ពីនាយជាអ្នកជួយឲ្យទំនាក់ទំនងឪពុកកូនពីរនាក់នេះ​ចុះសម្រុងដល់ថ្នាក់នេះ​ ។
​     អ្នកស្រីចន​ ពិបាកភ្នែកក្នុងការមេីល​ណាស់​ គាត់ក្ដាប់ដៃណែន​ ហេីយកញ្ឆក់ខ្លួនទៅតាមJKដែលកំពុងរុញVaro នោះវិញ​ ។ មេីលមកគាត់ដូចជា​បារម្ភ​ Varoជ្រុលលេីសពី​ សាច់ញាតិ្តធម្មតាហេីយមែនទេ​ ?
​     

    ស្មោះស្ម័គ្រលុះក្ស័យ 💓Opowieści tętniące życiem. Odkryj je teraz