[មណ្ឌលកុមារកំព្រា ខេត្តប៊ូសាន]
រដូវរងានាពាក់កណ្ដាលខែមីនា ក្នុងទីធ្លាសាលាមួយកន្លែង ដែលយើងដឹងហើយថាគឺជាមណ្ឌលកុមារកំព្រា។ ដុំពណ៌សរតូចៗដែលរមៀលធ្លាក់ចុះមកពីលើមេឃ មកប៉ះនិងមែកឈើតូចធំបង្ករបានទៅជា កកជាប់និងមែកឈើរ ជាដុំព្រិលតូចៗសរៗក្រាលពេញដីនៃទីធ្លាសាលាទាំងមូល ដែលធ្វើអោយសីតុនហភាពចុះត្រជាក់ពេញផ្ទៃប្រទេសនេះទាំងមូល។
ងាកមកមើលផ្នែកម្ខាងនៃមណ្ឌលកុមារកំព្រា ដែលមានបន្ទប់តូចល្មមមួយ ដែលមានពន្លឺភ្លើងអំពូល កំពង់តែបំភ្លឺឡើងនាពេលព្រឹកព្រលឹម មេឃភ្លឺមិនទាន់ច្បាស់នៅឡើយនោះ បង្ហាញអោយឃើញមានក្មេងប្រុសមាឌតូចល្អិតម្នាក់ និងមនុស្សស្រីវ័យចំណាស់ពីរនាក់ កំពង់តែជជែកគ្នានិងរៀបចំរបស់របរប្រើប្រាស់ផ្សេងៗដាក់ក្នុងកាបូរបស់ក្មេងតូចនោះ...... ដែជាពេលព្រឹកព្រលឹមមិនទាន់មានមនុស្សម្នាភ្ញាក់ពីដំណេកនៅឡើយ សកម្មភាពហាក់ដូចកំពង់ប្រញាប់ប្រញាលអោយនរណាម្នាក់ចាកចេញពីទីនេះទាំងមុនមេឃភ្លឺយ៉ាងអញ្ចឹង÷
«ជីមីន ចាប់ពីពេលនេះទៅកូនលែងជាក្មេងដែលស្ថិតក្រោមកាគ្រប់គ្រងរបស់សាលាទៀតហើយ កូនក៏ដឹងមែនទេពីបទបញ្ជានៅទីនេះ!? ឥលូវក៏ដល់ពេលដែលកូនត្រូវចាកចេញហើយ ត្រូវចេះមើលថែខ្លួន ឯងក៏ដឹងហើយត្រូវថាឯងមិនមែនក្មេងប្រុសធម្មតាដូចក្មេងដ៏ទៃទេ!!» លោកស្រីអគ្គនាយក
«បាទ ខ្ញុំ..... អ្នកស្រីអគ្គនាយក» ជីមីនថាស្ដីមិនចេញបានត្រឹមអោនមុខចុះ ព្រោះតែភ្លាមៗពេកហើយ ដែលខ្លួនត្រូវចាកចេញពីកន្លែងដែលធ្លាប់រស់នៅតាំងពីតូច
«ល្អ!! ហើយក៏មិនបាច់មកទីនេះទៀតដែរ ព្រោះមណ្ឌលកុមារកំព្រានេះលែងស្វាគមន៍ឯងទៀតហើយ» លោកស្រីអគ្គនាយក និយាយទាំងងាកមុខចេញពីក្មេងល្អិត
«ហ្អឹកៗ.... » រាងល្អិតមិនមាត់ក៎បានត្រឹមសម្រកទឹកភ្នែក ដៃកាន់កាបូបខោអាវយ៉ាងណែន
«ចាប់ពីពេលទៅឯងមិនពាក់ព័ន្ធនិងមនុស្សគ្រប់គ្នាដែលនៅទីនេះទៀតទេ ទៅចុះ!!....» គាត់និយាយហើយក៏ដើរចូលទៅខាងក្នុងដោយមានអ្នកគ្រូKangតាមពីក្រោយ ដែលជាគ្រូម្នាក់ដូចជាម្ដាយ ព្រោះគាត់នេះតែងតែមើលថែទាំនាយតាំងពីតូច ហើយបង្ហាត់បង្រៀនជីមីនមករហូត
YOU ARE READING
សំណព្វចិត្តលោកម្ចាស់
أدب تاريخيពីក្មេងកំព្រាក្លាយជាសំណព្វចិត្តម៉ាហ្វៀ ដ៏មានអំណាចដែលខ្លួនឯងមិនដែលធ្លាប់គិតថា បុរស់ម្នាក់នេះនិងផ្ដល់ក្ដីស្រលាញ់យ៉ាងពេញលេញអោយមកខ្លួននោះទេ។ ទាំងដឹងហើយថាខ្លួនឯងត្រឹមតែជាក្មេងកំព្រាម្នាក់ ដែលធ្វើការយកកម្លាំងទៅប្ដូរនឹងលុយបន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិត អ្...