ភាគ102
ក្រោយពីគ្រប់យ៉ាងនៅមន្ទីពេទ្យដោះស្រាយហើយ មេឃក៏ងងឹតល្មម យុនហ្គីក៏បានបញ្ជាកូនចៅទាំងអស់អោយនៅកាពារជីមីននៅមន្ទីពេទ្យ ហើយក៏ប្រាប់អោយខេននៅព្យាបាលរបួសដូចគ្នា ចំណែកខ្លួនក៏បានត្រឡប់មកភូមិគ្រឹះវិញទាំងយប់ តែមិនមែនទៅសម្រាក់នោះទេ គឺទៅចាត់រឿងខ្លះៗអោយចប់ ព្រោះតែពេលនពខ្លួនមិនអាចចិត្តទន់បានម្ដងទៀតទេ ព្រោះសុវត្ថិភាពរបស់ប្រពន្ធនិងកូនរបស់នាយគឺសំខាន់ជាង។ ចំណែករឿងគ្រោះថ្នាក់ចរារណ៍ដែលកើតឡើងនោះ ក្រុមប៉ូលីសក៏ប្រាប់បញ្ជាក់ច្បាស់ហើយ ក្នុងនោះមានមនុស្សចំនួន3នាក់ដែលបានស្លាប់ ដោយពីនាក់គឺជាប់នៅក្នុងឡាននិងម្នាក់ទៀតបានស្លាប់ដោយសារកាខ្ទាតអំបែងត្រូវ ហើយមនុស្សដែលស្លាប់គឺជាមនុស្សត្រកូលមីន ព្រោះគ្រោះថ្នាក់គឺកើតឡើងលើត្រកូលដែលមានកេរ្តិ៍ឈ្មោះជាងក្រុងប្រទេស។ ចំណែកឡានគឺខូចខាតខ្ទេចគ្មានសល់។
លោកម្ចាស់!..» ឡានមកដល់ភូមិគ្រឹះភ្លាមរាងកាយមាំទាំ ចុះពីឡានដោយមានកូនចៅបើកទ្បាអោយ ទឹកមុខស្មើរនឹងថ្កល់ សម្លឹងមុខកូនចៅមិនព្រិច
វានៅឯណា!!» សម្លេងធំគ្រល៌មានអំណាច ហាស្ដីសួនាំកូនចៅមិនវែងឆ្ងាយ តែស្ដាប់ឮហើយអាចនិងសម្លាប់គ្រប់គ្នាបានដែលនៅទីនេះ
នៅផ្ទះតូចទាន» កូនចៅរបស់រាងក្រាស់ និយាយឱនក្បាលចង់ដល់ដី ដឹងច្បាស់ថាលោកម្ចាស់របស់ខ្លួនសួររកអ្នកណា មិនពិបាក
វាមិនទាន់ងាប់ទេ!?» សំនួរ សួនាំបញ្ជាក់ពីកំហឹងនៅក្នុងខ្លួន បន្ទាប់ពីមកដល់បន្ទប់ទារុណកម្ម សម្លឹងសភាពយ៉ាប់របស់ជុងហាន ដោយមានកូនចៅដើរតាមពីក្រោយជាច្រើននាក់
គ្រាន់តែសន្លប់ទាន» កូនចៅ ប៉ុន្មាននាក់ដែលខេនចាត់អោយយាមជុងហាន ឱនគំនៀបន្តិចនិងឆ្លើយប្រាប់រាងក្រាស់ជាចាហ្វាយ
ជះទឹកវាទៅ ហើយយកខ្សែភ្លើងឆក់វាអោយដឹងខ្លួន» សម្លេងត្រជាក់ស្រេប បញ្ជាក់កូនចៅអោយចាក់ទឹកលើខ្លួនជុងហាន និងយកខ្សែរថភ្លើងឆក់អោយដឹងខ្លួនមកវិញ ទាំងដាក់បង្គុយលើសាឡុង ទល់មុខនិងជុងហានដែលដេកសន្លប់មិនទាន់ដឹងខ្លួន
YOU ARE READING
សំណព្វចិត្តលោកម្ចាស់
أدب تاريخيពីក្មេងកំព្រាក្លាយជាសំណព្វចិត្តម៉ាហ្វៀ ដ៏មានអំណាចដែលខ្លួនឯងមិនដែលធ្លាប់គិតថា បុរស់ម្នាក់នេះនិងផ្ដល់ក្ដីស្រលាញ់យ៉ាងពេញលេញអោយមកខ្លួននោះទេ។ ទាំងដឹងហើយថាខ្លួនឯងត្រឹមតែជាក្មេងកំព្រាម្នាក់ ដែលធ្វើការយកកម្លាំងទៅប្ដូរនឹងលុយបន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិត អ្...