💞សំណព្វចិត្តលោកម្ចាស់💞(36)

931 57 2
                                    

ភាគ36

យើងគ្មានពេលបកស្រាយប្រាប់ឯងទេ ឆាប់មកកុំសួរច្រើន បើមិនចង់បាត់បង់ជីមីនទេ!! ទូតៗ....ទូតៗ....» និយាយចប់អ្នកម្ខាងទៀតក៏បិទប្រព័ន្ធទូរស័ព្ទ ធ្វើអោយរាងក្រាស់របស់យើងជ្រួលច្របល់កាន់តែខ្លាំង តើបុរសម្នាក់នោះជាអ្នកណា!?

ចាហ្វាយ!?...» ខេន

ឯងនៅទីនេះហើយ ចាត់កាត់គ្រប់យ៉ាងអោយរៀបរយ» យុនហ្គី និយាយកាច់នាយជំនិត គេដឹងថានាយចង់និយាយអ្វី តែគេគ្មានពេលទៀតទេ ពេលនសំខាន់គឺសុវត្ថិភាពរាងតូចសំខាន់ជាង

តែ.....» ខេននៅតែព្យាយាមបដិសេធ ព្រោះគិតថាគ្រប់យ៉ាងជាអន្ទាក់របស់សត្រូវ

ឯងជាចាហ្វាយឬយើងជាចាហ្វាយ!? ឆាប់ទៅ!!»

លោកមីន!! ខ្ញុំ.... ខ្ញុំទៅជាមួយផងបានទេ!? គឺ... គឺខ្ញុំបារម្ភពីប្អូននិងបងជីន.....» យុនហ្គីនាយបោះជំហ៊ានរៀបនិងដើរចេញទៅហើយ ស្រាប់តែជីនណារត់មកពីមុខនាយ ហើយសុំខ្លួនទៅដោយសារដែរ ព្រោះតែនាងតូចពិតជាបារម្ភពីសុវត្ថិភាពរបស់នាក់ទាំងពីរពិតមែន ចំណែកអ្នកដែលត្រូវគេឃាត់ដំណើរវិញ មិនបាននិយាយអ្វីឡើយ គ្រាន់តែសម្លឹងមុខជីនណា បន្តិច ហើយក៏បែរទៅសម្លឹងមុខនាយជំនិតដូចគ្នា

នាងល្អិតឆាប់មកណាមក កុំទៅអី ចាំដំណឹងម្ចាស់តូចនិងលោកជីននៅទីនេះហើយ វាមានសុវត្ថិភាពជាងមុន ម្យ៉ាងបើនាងទៅក៏ជួយអ្វីមិនបានដែរ» ខេនយល់អ្វីដែលចាហ្វាយខ្លួនចង់និយាយ ដៃក៏រហ័សរត់មកចាប់កញ្ឆក់ដៃតូចរបស់នាង អោយចេញពីផ្លូវចាហ្វាយខ្លួន ព្រោះបើនៅយូរទៀតអាចនិងមានរឿងផ្សេងកើតឡើងក៏ថាបាន ព្រោះមនុស្សដូចចាហ្វាយរបស់នាយ មិនចូលចិត្តរញ៉េរញ៉ៃច្រើនឡើយ និយាយស្ដាប់គ្នាមិនបានមានតែគ្រាប់សំណរចូលក្បាលនឹងឯង។

ក្រោយពីខេនចាប់ជីនណាចេញនាយមិនចាំយូរ ក៏ដើរទៅឡើងឡានឆ្ពោះទៅតាមទីតាំងមនុស្សដែលបានកំណត់អោយ ក្នុងចិត្តខឹងផងបារម្ភផង តែពេលនេះធ្វើអ្វីមិនកើត ហើយក៏លួចបន្ទោសខ្លួនឯងមិនតិចដងដែរ ដែលសន្យាថាមិនអោយរាងតូចមានរឿងអ្វីកើតឡើងទៀត តែពេលនេះនាយបែរជាធ្វើសន្យានោះមិនបានទៅវិញ មិនដឹងថាពេលនេះជីមីនយ៉ាងមេចហើយក៏មិនដឹង យំខ្លាំងឬអត់ទេ!?

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now