💞សំណព្វចិត្តលោកម្ចាស់💞 (66)

829 68 9
                                    


ភាគ66

ក្រាក.... ម្ចាស់តូចពួក...!? ប្រាវ!!...» មីនិងបានស្រែកព្រមគ្នា ព្រោះតែទិតភាពក្នុងបន្ទប់ វាភ្លាមៗពេក បងមីបានធ្លាក់ថាសអាហារពីក្នុងដៃឮសូតែប្រាវ...

ស៊ូច.....» ចំណែក ម៉ានវិញគាំងចង់ថាស្អីក៏មិនចេញ ចង់ស្រែកចេញមកតែក៏ត្រូវគាំង ក្រោយឮសម្លេងស៊ូចចេញពីខាងក្នុង សម្លឹងមុខនាងមិនព្រេចភ្នែក ដោយក្នុងន័យបញ្ជាក់ក្នុងកាហាមប្រាមមិនអោយនាងស្រែកចេញ ចំណែកសមីខ្លួនវិញ នាងកាន់គន្លឹះទ្វាទាំងញ័រទទ្រើកទឹកមុខសប្បាយអរផងភ័យផង

នាងមីចាំយើងផង!! ម៉ែដោះ!! ម៉ែដោះជួយ!... ម្ចាស់... ម្ចាស់តូច... ម្ចាស់តូច!!» បងម៉ានងាកមកសម្លឹងមើលនាងមី តែអ្វីក៏នាងមិនឃើញ ព្រោះមិនដឹងថាបងមីរត់ចោលនាងតាំងពីពេលណានោះទេ

ចំណែកបងមីវិញ រត់ចុះមកក្រោមមិនខ្ចីងាកក្រោយ នាងរត់ចុះមកក្រោមសម្ដៅទៅរកផ្ទះបាយ ស្រែកហៅឈ្មោះម៉ែដោះស៊ូ ឡើងផ្អើលមនុស្សពេញទាំងភូមិគ្រឹះ ផ្អើលទងអ្នកយាមនិងកងអង្គរក្សទៀតផង

នាងម៉ាននេះមានរឿងស្អី!? មេចបានស្រែកឡូឡាផ្អើលពេញផ្ទះបែបនេះ!? ហើយចុះ!! ណាក្រែងនិយាយថា!?...» ម៉ែដោះស៊ូ និយាយមិនទាន់ចប់ផងក៏មានសម្លេងមួយទៀតបន្លឺឡើង

មានរឿងអីម៉ែដោះ!?» កងអង្គរក្សដែលការពារក្នុងភូមិគ្រឹះ ពួកគេរត់មកសួរម៉ែដោះ ដោយទឹកមិខម្នាក់ៗមាំណាស់ តែក៏រៀងភ័យបន្តិចដែរ

ម៉ែដោះ!! ម៉ែដោះជួយផង!!... បងម៉ានម៉ែដោះ!!» មីដែលរត់មកក្រោយក៏នោះក៏ស្រែកអោយជួយដូចគ្នា ធ្វើអោយអ្នកជាមនុស្សចាស់ ត្រូវគាំងនៅមួយកន្លែង ព្រោះមិនដឹងរឿង នៅក្រុមអង្គរក្សមកសួរនាំគាត់ទៀត គាត់រកឆ្លើយមិនទាន់ទេ ព្រោះមិនដឹងថាមានរឿងអ្វីនៅឡើយ

ហើយនេះវាថីម្មាក់ទៀតហើយនឹង!? នែពួកនាងយ៉ាងមេច!? លោកម្ចាស់មិននៅចេះមកស្រែកឡូឡាបែបនេះមែនទេ!? ក្រែងមុនចេះទទូចចង់យកអាហារឡើងទៅបញ្ចុកម្ចាស់តូចមិនអញ្ចឹងហេស៎!? ហើយយ៉ាងម៉េចវិញ!? បានជារត់មកដូចជួបខ្មោចបែបនេះ!?»ម៉ែដោះ

សម្រេចថាមានរឿងអ្វី មីម៉ាន!?» អង្គរក្ស

ម៉ែ... ម៉ែម្ចាស់... ម្ចាស់តូច... » ម៉ាននាងនិយាយដាច់ៗ ដកដង្ហើមមិនចង់ដល់គ្នា

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now