ភាគបញ្ចប់
ក្រោយពីងូតទឹកសម្អាតខ្លួននិងផ្លាស់ប្តូរសម្លៀកបំពាក់រួចហើយនោះ ទាំងពីរនាក់ក៏បានបណ្ដើរគ្នាចុះមកខាងក្រោម ដើម្បីទទួលទានអាហារពេលព្រឹក ជាពិសេសនោះគឺជីមីនតែម្ដង ព្រោះរាងតូចត្រូវញុាំថ្នាំបំប៉ន់និងរក្សាសុខភាពខ្លួននិងកូននៅក្នុងផ្ទៃ
ម៉ែដោះ!? នេះពួកបងៗលោកតានិងគ្រប់គ្នាទៅណាអស់ហើយ!?» ជីមីន
អូ.... គឺលោកម្ចាស់និងអ្នកប្រុសពួកគាត់ប្រាប់ថាមានកាចេញទៅខាងក្រៅថ្ងៃបន្តិចទើបត្រឡប់មកវិញ ម្ចាស់តូចមានមែនទេ!?» ម៉ែដោះស៊ូ ញញឹមឆ្លើយនិងសំនួររបស់ជីមីន
តែខ្ញុំថាព្រឹកនេះដូចជាប្លែកណាស់» ជីមីនដែលមានយុនហ្គីបណ្ដើរមកដល់បន្ទប់អាហារ រាងល្អិតមើលគ្រប់យ៉ាងនៅក្នុងភូមិគ្រឹះ គ្រប់យ៉ាងពិតជាផ្លាស់ប្ដូរពិតមែន សូម្បីតែបង្អួចក៏មិនបានបើកចំហរដូចរាល់ដងដែរ
មានឯណា អូនគិតច្រើនពេកទេដឹងប្រពន្ធសម្លាញ់ មស់ឆាបើអង្គុយចុះសិនមក ឈរយូរពេកមិនល្អទេណា..» យុនហ្គី ប្រញាប់ឆ្លើយតបទៅម្ចាស់សំនួរនិងដាកើអោយភរិយាតូចអង្គុយលើកៅអី ព្រោះអ្នកម៉ាកឈរយូរពេកមិនល្អទេ
ពូ... តែអូនថាប្លែកមែនណា! ពូមើលទៅផ្ទះទាំងមូលហេតុអីងងឹតម្លេះ!? » ទោះជាមានអំពូលភ្លើងបើកបំភ្លឺហើយក៏ដោយ ក៏សភាពផ្ទះទាំងមូលមិនដូចគ្នានិងកាដែរត្រូវពន្លឺថ្ងៃជះចូលដែរ នេះមិនទាន់និយាយទាំងសភាពក្នុងបន្ទប់គេងនៅឡើយផង
គ្មានទេអូនសម្លាញ់ បងគ្រាន់តែប្រាប់អ្នកបំរើ ថ្ងៃនេះមិនអោយបើកបង្អួចប៉ុណ្ណោះ ព្រោះកាលពីយប់មិញមានបង្កែបលោតចូលមក បងខ្លាចថាអូនខ្លាចទើបមិនអនុញ្ញាតអោយបើកបង្អួច» ឃើញទេ ថានាយស្រលាញ់ភរិយាប៉ុណ្ណា!? សូម្បីតែកង្កែបមួយលោតចូលផ្ទះក៏មិនបានផង ព្រោះតែគិតថាអូននិងខ្លាច តែកុំមើលអ្នកដែរឈរស្ដាប់ឯណោះវិញ និយាយពីថាទប់សើចអើយទប់
មែនហេស!? តើពិតមែនទេ...ម៉ែដោះហេតុអីក៏សើច?» រាងតូចសួររាងក្រាស់ ហើយក៏បែរទៅរកម៉ែដោះបំណងបញ្ជាក់គាត់ តែក៏ជារួញចិញ្ចើមចូលគ្នាពេលឃើញគាត់និងអ្នកបំរើនាំគ្នាអស់សំណើច
YOU ARE READING
សំណព្វចិត្តលោកម្ចាស់
Ficción históricaពីក្មេងកំព្រាក្លាយជាសំណព្វចិត្តម៉ាហ្វៀ ដ៏មានអំណាចដែលខ្លួនឯងមិនដែលធ្លាប់គិតថា បុរស់ម្នាក់នេះនិងផ្ដល់ក្ដីស្រលាញ់យ៉ាងពេញលេញអោយមកខ្លួននោះទេ។ ទាំងដឹងហើយថាខ្លួនឯងត្រឹមតែជាក្មេងកំព្រាម្នាក់ ដែលធ្វើការយកកម្លាំងទៅប្ដូរនឹងលុយបន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិត អ្...