💞សំណព្វចិត្តលោកម្ចាស់💞(18)

1.5K 71 0
                                    

ភាគ18

ក្រោយពីដាក់អោយក្មេងតូចជីមីន លើសាឡុងញុាំទឹកដោះគោនំខ្លះទ្រាប់ពោះហើយនោះ រាងក្រាស់មាំបោះជំហាន ទៅរកតុកធ្វើការរបស់ខ្លួនវិញ នាយដាក់បង្គុយងាកសម្លឹងមើលជីមីនបន្តិច ហើយរាងល្អិតក៏សម្លឹងមើលរាងក្រាស់វិញដូចគ្នា ដោយស្នាមញញឹមស្រស់ទៅកាន់នាយកម្លោះធ្វើអោយអ្នកដែលកំពង់សម្លឹងមើលមកនោះលេចឡើងនៅស្នាមញញឹម ដែលមិនធ្លាប់មាន ធ្វើអោយរាងតូចប្រែជាអៀនមួយរំពេច ឱនមុខចុះសម្លឹងទឹកដោះគោដែលនៅក្នុងដៃគេចពីក្រសែភ្នែកកំណាចរបស់អ្នកខ្លះដែលកំពង់សម្លឹងមកខ្លួនមិនដាក់ភ្នែក ចំណែកអ្នកដែលសម្លឹងគេវិញ គ្រឺតកាយតូចអើយគ្រឺត ហេតុចេះមកធ្វើខ្លួនគួអោយស្អប់ដាក់នាយខ្លាំងយ៉ាងនេះ!! ដឹងទេថាធ្វើខ្លួនបែបនេះ នាយចង់ស្ទះស្លាប់ម្ដងៗហើយណា បើកុំគិតថាក្មេងទេកុំអី..... នាយម៉ាហ្វៀព្យាយាមក្រវីក្បាលវាសចេញនៅកាគិតមុននេះ ហើយក៏បន្តការងាររបស់ខ្លួនបន្ត ចំណែករាងតូចរបស់យើងវិញ ក្រោយពីញុាំទឹកដោះគោនិងនំខ្លះហើយនោះ នាយតូចក៏អង្គុយលេងលើសាឡុង អានទស្សនាវដ្ដីរហូតដល់គេងលក់មិនដឹងតាំងពីពេលណានោះទេ។ ព្រោះតែភាពស្ងប់ស្ងាត់ក្នុងបន្ទប់មានតែសម្លេងដកដង្ហើមរបស់មនុស្សពីរនាក់ ធ្វើអោយនាយម៉ាហ្វៀសង្ហា ងើបមុខមើលទៅក្មេងតូច ព្រោះតែមិនឃើញកំរើកអីនាយក៏ដើរទៅមើលតែក៏....

នេះគេងងលក់ហើយ!?» យុនហ្គី ដើរមកដល់យកសៀវភៅទស្សនាវដ្ដីចេញពីរមុខជីមីនទើបដឹងថា រាងតូចបានគេងលក់បាត់ទៅហើយ

មើលចុះញុាំឆ្អែតក៏គេង ហេតុអីក៏ធ្វើខ្លួនគួរអោយស្រលាញ់យ៉ាងនេះ! ដឹងទេយើងខ្នាញ់និងអូនខ្លាំងប៉ុណ្ណាកូនទាតូចរបស់បង...» យុនហ្គី បន្ទន់ជង្គង់អង្គុយចោងហោងជិតសាឡុង សម្លឹងមុខមូលរបស់ជីមីន ដែលគេងលកមិនដឹងអ្វីនោះ លើកដៃអង្អែលថ្ពាល់រាងតូចតិចៗ និយាយផងញញឹមផង មើលចុះពិតជាមានក្ដីសុខណាស់

ជុប... គេងលក់ស្រួលបែបនេះ ច្បាស់ជាគេងដល់រសៀលមិនខាន» នាយឱនទៅថើបមាត់តូចច្រមិចមួយជុប ហើយក៏ដកមាត់មកវិញ សម្លឹងមើលនាឡិការនៅក្នុងដៃ ឆ្លាស់គ្នានិងជីមីន ក៏និយាយ ម្បាស់ណាស់ថារសៀលទើបក្មេងតូចភ្ញាក់

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now