💞សំណព្វចិត្តលោកម្ចាស់💞(26)

1.2K 71 0
                                    

ភាគ26

លោកម្ចាស់ គឺថាពេលនេះម្ចាស់តូចអស់អីហើយទាន  គ្រាន់តែអស់កំលាំងបន្តិចប៉ុណ្ណោះ» គ្រូពេទ្យ ឱនគំនាបបន្តិចហើយក៏និយាយប្រាប់ អ្នកដែលអង្គុយនៅសាឡុង សម្លឹងមើលទៅរាងកាយតូចស្ដើង ដែលគេងសន្លប់មិនទាន់ដឹងខ្លួននៅលើគ្រែ

គ្រាន់តែអស់កំលាំង!? លោកគិតថាយើងជឿ!?មនុស្សរបស់យើងសន្លប់តាំងពីថ្ងៃមកដល់ពេលនេះទៅហើយ លោកថាគ្រាន់តែអស់កំលាំងអញ្ចឹងឬ!?» នាយម៉ាហ្វៀ ដោយមិនអាចទប់កំហឹងខ្លួនឯងបាន ព្រោះតែបារម្ភពីកាយល្អិតខ្លងពេក ក៏ស្ទុះក្រោកឡើងស្រែកសម្លុតលោកគ្រូពេទ្យ

មិនអោយនាយខឹងយ៉ាងមេចបាន បើមនុស្សសន្លប់មកច្រើនម៉ោងទៅហើយ នៅមិនទាន់ដឹងខ្លួនផង អោយមកពិនិត្យអ្នកជំងឺបែរជាមកនិយាយថាគ្រាន់តែអស់កំលាំងទៅវិញ អ្នកណាមិនខឹងនោះ!?

លោកម្ចាស់គឺមិនមែនបែបនឹងទេ គឺសភាពអ្នកប្រ.... អឺ... គឺម្ចាស់តូចមិនដូចមនុស្សប្រុសដទៃ រឿងនេះលោកម្ចាស់ក៏ដឹង ម្ចាស់តូចមានរាងកាយមិនមាំមួន ព្រោះតែធ្លាប់ប៉ះទង្គិចផ្លូវចិត្តពីក្មេង ចំណែកសុខភាពវិញក៏ទន់ខ្សោយជាងមនុស្សស្រីទៅទៀត ចំពោះមនុស្សប្រុសដែលមានឈាមជាomegaគឺបែបនេះហើយ តែបើទទួលបានកាមើលថែបានល្អ គាត់នឹងមានសុខភាពល្អជាងនេះ» លោកគ្រូពេទ្យបាននិយាយរៀបរាប់ យ៉ាងច្រើនដែលពាក់ព័ន្ធនិងមនុស្សប្រុសប្រភេទជាomega។ គាត់ចាំបានគាត់ធ្លាប់រាងក្រាស់ម្ដងរួចមកហើយ គឺនៅពេលដែលគេយកថ្នាំពីជីនមក តែនាយមិនទាន់បានអោយទៅរាងតូចទាំងអស់ទេ គឺនាយបានដកទុកមួយកំប៉ុង ព្រោះចង់ដឹងថាជីមីនមានជំងឺអ្វី បានជាត្រូវការប្រើថ្នាំជាប់បែបនេះ តែក្រោយពីនាយដឹងហើយ ក៏កាន់តែមិនអោយជីមីនទៅណាម្នាក់ឯងទៀត ហើយក៏កាន់តែបារម្ភពីសុវត្ថិភាពរបស់រាងតូច ព្រោះតែនាយពេលនេះដឹងហើយថា យ៉ុង ហៃខាង ចង់បានជីមីនយកទៅធ្វើអី

គឺដូចខ្ញុំធ្លាប់ប្រាប់លោកម្ចាស់ហើយ គឺម្ចាស់តូចមានសុខភាពខ្សោយ បូករួមនិងគាត់ជាប្រភេទomegaបែបនេះ វាងាយនឹងប៉ះទង្គិចខ្លាំងណាស់ ព្រោះថ្មដែលគាត់ត្រូវក៏ជាប្រភេទខ្លាំងមកពីរុស្សី» លោកគ្រូពេទ្យ ក្រោយពីគ្មានការឆ្លើយតបរាងក្រាសយុនហ្គី គាត់ក៏និយាយបន្តទាំងមិនហ៊ាន មើលមុខនាយក្រាស់ឡើយ តែគ្រប់យ៉ាងគាត់និយាយគឺត្រូវ ព្រោះជាក់ស្ដែងនាយក៏មិនដឹងថាមានរឿងអ្វីចំពោះរាងល្អិតកាលពីគេនៅក្នុងមណ្ឌលកុមាកំព្រាឡើយ ព្រោះស៊ើបយ៉ាងណាក៏គ្មានបានចំឡើយ

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now