ភាគ71
ក្រោយពីបងយ៉ែមរត់ទៅបាត់ធ្វើការងាររបស់ខ្លួន ហើយក៏លែងមាននរណាហ៊ានមកហាមនេះហាមនោះចំពោះខ្លួនទៀត រាងតូចច្រឡឹងចង្កេះមួយក្ដាប់ក៏បានដើរចូលទៅរករងផ្កាណាដែលមានផ្ការីកស្រស់ស្អាត ហើយជាប្រភេទផ្កាដែលអ្នកជាបងប្រុសស្រលាញ់ ទាំងសប្បាយចិត្ត ដោយក្នុងដៃគឺមានកាន់កន្រ្តក់ផ្ដៅតូចល្មមមួយនៅក្នុងដៃ និងកន្រ្តៃនៅក្នុងនោះដូចគ្នា មើលក៏ដឹងថាក្មេងតូចកំពង់តែសប្បាយចិត្តខ្លាំង ព្រោះអាចធ្វើបានដោយខ្លួនឯង។
រាងតូចច្រឡឹងដើរមើលផ្កាទាំងអស់ កាត់ផងញញឹមផង លេងជាមួយហ្វូងមេអំបៅនៅក្នុងសួនផង មើលទៅដូចជាមានក្ដីសុខណាស់ យកផ្កាដែលបានកាត់រួចយកទៅដាក់ចូលក្នុងកន្រ្តក់ ទាំងសប្បាយចិត្ត កាយស្ដើងលោទៅថើបស្រង់ក្លិនផ្កាទឈងស្នាមញញឹមទាំងមិនដឹងទេថាមានភ្នែកជាច្រើនគូសម្លឹងមើលមកខ្លួនអុស!?... លោកម្ចាស់!...» មីនិងម៉ាន
ហុឹម... ពួកនាងទៅធ្វើការរបស់នាងវិញចុះ» រាងក្រាស់សម្លឹងមើលកាយតូចច្រឡឹងកំពង់លេងជាមួយហ្វូងមេអំបៅ នៅក្នុងសួនផ្កាសម្លេងសើចឮពេញត្រចៀករបស់នាយ ធ្វើអោយមុខមាំសង្ហារបង្ហាញស្នាមញញឹមឡើងមកដោយឯកឯង នាយសម្លឹងប្រពន្ធតូចទងមិនដាក់ភ្នែក ថាស្ដីបញ្ជាអ្នកបំរើអោយទៅធ្វើការបស់ខ្លួនបន្ត ព្រោះនាយនិងមើលក្មេងក្បាលខូចចចេះរាល់ពេលដែលនាយមិននៅ
ច... ចា៎លោកម្ចាស់» ទាំងពីរនាក់ឆ្លើយព្រោះគ្នាហើយក៏ត្រឡប់ទៅភូមិគ្រឹះធ្វើការរបស់ខ្លួនបន្ត
ចំណែកកាយមាំឈរសម្លឹងមើលរាងតូចទាំងស្មាមញញឹមជាប់និហផ្ទៃមុខមិនរលុប ជើងមាំបោះជំហ៊ានដើរទៅរកកាយស្ដើងដែលកំពង់លេងនៅក្នុងសួន ដោយមិនអោយក្មេងដឹងខ្លួនឡើយ
ហិកៗ... ពួកឯងនេះ ហេតុអីក៏ហ៊ានមកក្រេបលំអងផ្ការបស់យើងដោយគ្មានការអនុញ្ញាតបែបនេះហ្អឹម!?... » ជីមីន មិនបានចាប់អារម្មណ៍ឡើយថាមានមនុស្សកំពង់តែដើរសម្ដៅមករកខ្លួន ព្រោះពេលនេះកំពង់តែសួរចំលើយឃ្មុំនិងមេអំបៅ ព្រោះពួកគេបានចូលមកលួចក្រេបលំអងផ្លាដែលខ្លួនខំដាំអស់ជាច្រើនខែ

YOU ARE READING
សំណព្វចិត្តលោកម្ចាស់
Historical Fictionពីក្មេងកំព្រាក្លាយជាសំណព្វចិត្តម៉ាហ្វៀ ដ៏មានអំណាចដែលខ្លួនឯងមិនដែលធ្លាប់គិតថា បុរស់ម្នាក់នេះនិងផ្ដល់ក្ដីស្រលាញ់យ៉ាងពេញលេញអោយមកខ្លួននោះទេ។ ទាំងដឹងហើយថាខ្លួនឯងត្រឹមតែជាក្មេងកំព្រាម្នាក់ ដែលធ្វើការយកកម្លាំងទៅប្ដូរនឹងលុយបន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិត អ្...