ភាគ105
បន្ទាប់ពីញុាំអាហារជួបជុំគ្រួសារហើយមកគ្រប់គ្នាបានត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន លើកលែងតែលោកតានិងលោករបស់ជីមីនប៉ុណ្ណដែលត្រូវស្នាក់នៅក្នុងភូមិគ្រឹះ ចំណែកអ្នកគ្រូ Kang គឺបានត្រឡប់ទៅសម្រាកនៅផ្ទះរបស់ជីន ចំណែកជីនណាក៏ត្រូវខេនជូនត្រឡប់ទៅហាងវិញ ទោះជីមីនសុំអង្វរអោយនាងគេងជាមួយនាងមួយយប់ក៏នាងមិនព្រមដែរ មូលហេតុគកឺនាងតូចខ្លាចនាយជំនិតរបស់រាងក្រាស់នេះឯង តែគេចមិនផុតត្រូវខេនជូនត្រឡប់ទៅផ្ទះទាល់តែបាន ប្រកែកគ្មានប្រសិទ្ធភាព ចំណែកខាយនិងអនាគតភរិយា ក៏បានត្រឡប់ទៅខុនដូរបស់ខ្លួនវិញដែរ។ ពេលនៅក្នុងភូមិគ្រឹះគឺមានតែលោកតាZhang និងកូនប្រុសព្រមទាំចៅប្រុសនិងចៅប្រសាររបស់គាត់ប៉ុណ្ណោះ ចំណែកស៊ូខាយវិញ ថ្ងៃស្អែកទើបនាយបានមកលេងនិងប្អូនប្រុសនិងលោកតាលោកពូ ចំណែកពូអុីងមិនបាច់និយាយទេ ព្រោះគាត់ដូចជាចាស់ទុំម្នាក់ក្នុងត្រកូលមីន ព្រោះរាងក្រាស់យុនហ្គីបន្ទាប់ពីប៉ាម៉ាក់របស់នាយស្លាប់បាត់ទៅ គឺមានតែគាត់និងកូនប្រុសទាំងពីរនាក់ប៉ុណ្ណោះដែលនៅជាមួយនាយ ដូច្នេះហើយបានជាភូមិគ្រឹះមួយនេះ គឺដូចជាផ្ទះរបស់គាត់អញ្ចឹង។
ពេលនេះងាកមកមើលគូស្វាមីខុសវ័យរបស់យើងវិញ ពេលនេះរាងតូចបានងូចទឹកផ្លាស់សម្លៀកបំពាក់រួចរាល់ ដោយមានរាងក្រាស់ជាស្វាមីជាអ្នករៀបចំអោយ ពេលនេះអ្នកម៉ាក់តូចកំពង់តែអង្គុយផ្អែកខ្នងនៅលើគ្រែ រងចាំលោកប្ដីចេញពីងូតទឹកនិងបានគេងទាំងពីរនាក់
ក្រាក.... អាវ!... អូនសម្លាញ់ នៅមិនទាន់គេងទេ!? យប់ជ្រៅហើយណា!» យុនហ្គី នាយចេញពីបន្ទប់ទឹកមកវិញ ក៏ឃើញជីមីននៅអង្គុយអានសៀវភៅនៅលើគ្រែ ដោយអត់មិនបានក៏សួរទៅកាន់ភរិយាក្មេង
គឺអូនចាំបងណាលោកប្ដី....» ជីមីនដាក់សៀវភៅចុះពីដៃ ញញឹមស្រស់សម្លឹងទៅកាន់ស្វាមី ហើយក៏និយាយប្រាប់ថាខ្លួនចាំនាយនិងបានគេងព្រមគ្នាទាំងពីរនាក់
មុននេះអូនហៅបងថាមេច!?» ក្រោយជីមីនបញ្ចប់ប្រយោគ យុនហ្គីមិនបានឆ្លើយ តែបែជាសួរប្រពន្ធក្មេង មុននេះក្មេងហៅនាយថាមេច ទាំងរំភើប ហើយក៏សមបញ្ជាក់ខ្លាចខ្លួនស្ដាប់ច្រឡំ
YOU ARE READING
សំណព្វចិត្តលោកម្ចាស់
Historical Fictionពីក្មេងកំព្រាក្លាយជាសំណព្វចិត្តម៉ាហ្វៀ ដ៏មានអំណាចដែលខ្លួនឯងមិនដែលធ្លាប់គិតថា បុរស់ម្នាក់នេះនិងផ្ដល់ក្ដីស្រលាញ់យ៉ាងពេញលេញអោយមកខ្លួននោះទេ។ ទាំងដឹងហើយថាខ្លួនឯងត្រឹមតែជាក្មេងកំព្រាម្នាក់ ដែលធ្វើការយកកម្លាំងទៅប្ដូរនឹងលុយបន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិត អ្...
