ភាគ84
ក្រោយពីរាងក្រាស់អោយជូលី ទៅទិញខេកមកអោយរាងតូចហើយ ប្រហែលជា15នាទី ខេកក៏បានមកដល់ ជីមីននៅអង្គុយញុាំខេកនៅក្នុងបន្ទប់ធ្វើការរបស់ស្វាមី តែម្នាក់ឯងព្រោះតែយុនហ្គីដល់ម៉ោងជួបប្រជុំជាមួយភ្ញៀវ ដើម្បីជជែកគ្នាអំពីកាងាបណ្ដាក់ទុន ទោះមិនដឹងថាជាអ្នកណា តែរាងក្រាស់ក៏មិនបានបដិសេធដែរ មូលហេតុគឺនាយបានទទួលកិច្ចចរចាររួចទៅហើយ។ ក្រោយពីយុនហ្គីចេញទៅបាត់ ជីមីនបន្ទាប់ពីញុាំរួច ក៏បាននៅអង្គុយលេងនិងឆែកមើលនេះមើលនោះនៅក្នុងទូរស័ព្ទលោកប្ដី ដែលនាយបានទុកអោយរាងតូចលេងព្រោះខ្លាចថាជីមីនអផ្សុក
តុកៗ.... ក្រាក... » ដៃតូចៗកំពង់តែអូសចុះអូសឡើងមើលនេះមើលនោះ នៅក្នុងទូរស័ព្ទស្វាមី ទ្វាបន្ទប់ក៏បានរបើកឡើង បង្ហាញអោយឃើញកូនឆ្កែសំបុរពណ៌សក្បុស រត់ចូលមកខាងក្នុង ធ្វើអោយស្នាមញញឹមលេចឡើងមកភ្លាមៗ បន្ទាប់ពីដឹងថានោះគឺជាកូនឆ្កែរបស់ខ្លួនរើសបានកាលពីព្រឹកមិញ
វូស! វូសៗ!.... ហិកៗ..... កូនឆ្កែតូច!? គឺឯងពិតមែន!.... ហិកៗ.... ហុឹម... គួរអោយស្រលាញ់ណាស់នៀក....» ជីមីនស្ទុះចុះពីលើសាឡុងរត់ចាប់កូនឆ្កែនិងលើកវាឡើងមកថើបក្រញិចយកៗ ព្រោះគ្រឹតខ្លាំងពេក ចេះមកព្រូសហៅខ្លួនទៀត ហេតុអីចេះម្លេះ!?
វូសៗ!...វូស!...» កូនឆ្កែចេះតែព្រូសសម្លឹងមុខតូចរបស់ជីមីន និងលានអណ្ដាតបក់កន្ទុយរវិចៗ នៅលើដៃរបស់រាងតូច
អ៊ុស!!... បងជូលី... ហិកៗ... សុំទោសផងដែលមិនបានមើលបងស្រីមុននេះ» ជីមីន ងាកសម្លឹងមើលទៅទ្វាដែលបើកចំហរក៏ឃើញ ថាមានកញ្ញារូបស្រស់ម្នាក់កំពង់ឈរមើលមកខ្លួនទាំងញញឹមស្រស់ ធ្វើអោយរាងតូចភ្ញាក់បន្តិច ហៅឈ្មោះរបស់នាង ទាំងសើចមិនសូវសម និងវាចាគួរសមទៅកាន់នាងទៀតផង
ចាស៎ម្ចាស់តូច.... តើខ្ញុំធ្វើអោយម្ចាស់តូចភ័យឬ!? » ជូលីនាងរហ័ស ភ្ញាក់មកវិញនិងធ្វើការសុំទោសមកកាន់ជីមីនយ៉ាងប្រញាប់ ព្រោះគិតថាខ្លួនបានបំភ័យរាងតូចហើយមុននេះ
អត់... អត់ទេបងស្រីជូលី ហិកៗ... ជីមីនអរគុណបងទៅវិញទេ ដែលបានយកHolly មកអោយមីនមីនពេលនេះ ដឹងទេខ្ញុំអផ្សុកណាស់បង» ជីមីនមិនបានខឹងថែមទាំងអរគុណទៅកាន់កញ្ញាលេខាទៀតផង
YOU ARE READING
សំណព្វចិត្តលោកម្ចាស់
Historical Fictionពីក្មេងកំព្រាក្លាយជាសំណព្វចិត្តម៉ាហ្វៀ ដ៏មានអំណាចដែលខ្លួនឯងមិនដែលធ្លាប់គិតថា បុរស់ម្នាក់នេះនិងផ្ដល់ក្ដីស្រលាញ់យ៉ាងពេញលេញអោយមកខ្លួននោះទេ។ ទាំងដឹងហើយថាខ្លួនឯងត្រឹមតែជាក្មេងកំព្រាម្នាក់ ដែលធ្វើការយកកម្លាំងទៅប្ដូរនឹងលុយបន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិត អ្...