ភាគ100
យុនហ្គីស្រែកភ្លាត់សម្លេង នំនៅក្នុងដៃក៏ធ្លាក់ចុះមកដោយឯកឯង បរបូរមាត់ញ័រចំប្រប់សម្លឹងមើលទៅផ្នែកម្ខាងដែលពេលនេះ សភាពមើលមិនយល់ ឡានជាច្រើនគ្រឿងបានបុករះឡើងរួញចូលគ្នា ហើយក្នុងនោះក៏មានឡានរបស់នាយដែលមានវត្តមានរបស់ជីមីននៅក្នុងនោះផងដែរ មិនចាំយូរជើងមាំរហ័សរត់ឆ្លងផ្លូវដោយមិនបានខ្វល់ពីអ្វីទាំងអស់ សំខាន់គឺប្រពន្ធនិងកូនដែលនៅក្នុងហេតុការណ៍នោះ រកតែកូនចៅស្រែកហាមមិនទាន់
ចាហ្វាយ!!.... ចាហ្វាយចាំ...» ខេនដែលរត់តាមពីក្រោយយុនហ្គីនោះ ព្យាយាមរត់តាមនាយអោយទាន់ ព្រោះមិនដឹងថាកំឡុងពេលនេះមានមនុស្សចង់ធ្វើបាបចាហ្វាយរបស់ខ្លួននៅជុំវិញនេះឬអត់នោះទេ ព្រោះតែគ្រប់យ៉ាងដូចកើតឡើងផ្ទួនគ្នាពេកហើយ ម្សិលមិញក៏កើតរឿងថ្ងៃនេះក៏កើតរឿង
មីន!!... ជៀសផ្លូវ!! ជៀងផ្លូវយើងទៅរកប្រពន្ធយើងជៀស!! ជៀសចេញ!!» យុនហ្គី រត់មកដល់កន្លែងកើតហេតុ ដែលមានមនុស្សរោមជុំជិត ដៃមាំព្យាយាមវែកហ្វូងមនុស្សចូលទៅកន្លែងកើតហេតុ ទាំងសម្លេងញ័រចំប្រប់ ចំណែកខេនដែលរត់មកតាមក្រោយប្រកិតនិងចាហ្វាយ ក៏ប្រទាក់ភ្នែកនិងបុរសម្នាក់ព្យាយាមជ្រែកចេញពីហ្វូងមនុស្សដោយមានរបួសជាប់ខ្លួនមិនចាំយូរ...
អូយ!... ស្ហឺត...ចង្រៃយ!!... អ្ហាស៎... សុំផ្លូវបន្តិចៗ ជៀសចេញៗ!!...» ជុនហានព្យាយាមរត់ចេញពីកន្លែងកើតហេតុ ដៃខ្ទប់ស្មាខាងស្ដដែលមារបួស ជ្រែកហ្វូងមនុស្សចេញទៅម្ខាង រត់បានឆ្ងាយបន្តិចគេមើលឆ្វេងមើលស្ដាំគិតថាគ្មានអ្នកចាប់អារម្មណ៍ខ្លួនក៏រត់ទៅផ្លូវបំបែកយ៉ាងលឿន តែគេគិតខុសហើយ....
ឯង!? អាជុងហាន!!» គ្រាន់តែឃើញច្បាស់ថាជាអ្នកណាហើយនោះ មិនចាំយូរខេនក៏រត់ទៅតាមពីក្រោយជុងហានភ្លាមៗ ដោយមិនបានផ្ដល់ដំណឹងអោយរាងក្រាស់ឡើយ ពេលនេះធ្វើយ៉ាងមេចចាប់គេអោយបាន
មីន!! មីន! អូននៅឯណាមីន!? កុំបំភ័យបងណាមីន!.... ឌឹបៗ!! គ្រឹកៗ!!... ហេតុអីក៏ទាញមិនចេញ!?» យុនហ្គី ជ្រែកហ្វូងមនុស្ស រត់មកដល់ឡាន អ្វីដែលនាយស្លុតចិត្តបំផុតនោះគឺឡានបានខ្ទេចរួញចូលគ្នាមើលមិនយល់សភាព ទឹកភ្នែកកូនប្រុសស្រក់ចុះមកដោយឯកឯង ដៃមាំលើកទៅទាញទ្វាឡានដែលនៅពីក្រោមឡានដឹកទំនិញនោះ វាយផងទាញផងធាក់ផង រហូតដល់ឡានប៉ូលីសមកដល់ ក៏នាយមិនព្រមឈប់ទាញទ្វារនិងរកមើលប្រពន្ធនិងកូនដែលនៅក្នុងនោះឡើយ ចំណែកមនុស្សគ្រប់គ្នាដែលបានឆ្លងកាត់ផ្លូវនេះ បានត្រឹមឈរមើលគ្រប់សកម្មភាពរបស់រាងក្រាស់ដែលព្យាយាមចាប់ទាញទ្វាឡានអោយរបើក ទាំងអ្នកខ្លះក៏យំអ្នកខ្លះទៀតក៏បានត្រឹមឈរមើលទាំងអាណិត ហើយខ្លះទៀតក៏បានខលទៅប៉ូលីស និងឡានពេទ្យ ព្រោះតែមិនដឹងថាពេលនេះមានមនុស្សស្លាប់ឬរបួសប៉ុន្មានអ្នកឡើយ
![](https://img.wattpad.com/cover/312197527-288-k380572.jpg)
YOU ARE READING
សំណព្វចិត្តលោកម្ចាស់
Tarihi Kurguពីក្មេងកំព្រាក្លាយជាសំណព្វចិត្តម៉ាហ្វៀ ដ៏មានអំណាចដែលខ្លួនឯងមិនដែលធ្លាប់គិតថា បុរស់ម្នាក់នេះនិងផ្ដល់ក្ដីស្រលាញ់យ៉ាងពេញលេញអោយមកខ្លួននោះទេ។ ទាំងដឹងហើយថាខ្លួនឯងត្រឹមតែជាក្មេងកំព្រាម្នាក់ ដែលធ្វើការយកកម្លាំងទៅប្ដូរនឹងលុយបន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិត អ្...