ភាគ96
ក្រោយពីការជួបជុំគ្នាបានបញ្ចប់ហើយនោះ ជីនហើយនិងណាមជុនក៏បាននាំគ្នាត្រឡប់ទៅភូមិគ្រឹះគីមវិញ ចំណែកជីមីននិងរាងក្រាស់ ក៏បានត្រឡប់មកភូមិគ្រឹះវិញដូចគ្នា ដោយមានខេនជាអ្នកបើកឡានចំណែកជីនណាគឺនាងមិនបានទៅណាឡើយ នាងតូចគឺបានគេងនៅហាងកាហ្វេ នាងមិនបានស្នាក់នៅជាមួយជីននិងណាមជុនទៀតឡើយ ចំណែកជូលីវិញក៏ត្រូវបានកូនចៅរបស់យុនហ្គីជូននាងទៅដល់អាផាត់មិនរបស់នាង។
ម៉ោងប្រហែលជា8 នៅតាមផ្លូវត្រឡប់មកភូមិគ្រឹះវិញ ជីមីន មិនបានគេងលក់ដូចរាល់ដងឡើយ កាយតូចអង្គុយក្បែរបង្អួចឡានសម្លឹងមើលទៅភ្លើងពេលរាត្រីនៃទីក្រុង ហើយក៏បន្លឺឡើង ក្រោយឡានបើកមកដល់ត្រង់ផ្លូវកែងដែលចេញផុតពីហាងបានបន្តិច ជីមីនក៏...លោកប្ដី!?... ពូនៅចាំផ្លូវនេះទេ!? ច្រក់នេះពូបានជួយអូនហើយក៏ជាថ្ងៃដំបូងជួកយើងជួបគ្នា» ជីមីន ងាកទៅសម្លឹងមុខរាងក្រាស់ដែលអង្គុយពីក្រោយក្បែរកាយតូចស្ដើងរបស់ខ្លួន ញញឹមបន្តិចហើយក៏សួរទៅកាន់មនុស្សចាស់ដោយសម្លេងស្រទន់
បាទ! ពេលនោះអូនជិះកង់លឿនណាស់ បងចាំបាន...» ចំណែកអ្នកដែលត្រូវគេសួរក៏ដូចចិត្តទៀត ញញឹមតបឆ្លើយយ៉ាងពិតទៅកាន់ប្រពន្ធក្មេង នៅលើកដៃទៅអូសលើខ្នងច្រមុះស្រួចរឡែមទៀតផង
ហិកៗ... មិនមែនអូនជិះលឿនទេ មកពីកាលនោះ ហ្វាំងកង់ដាច់ហើយចុះចំណោទទៀត ទើបអូនទប់មិនឈ្នះហើយក៏...» ជីមីន សើចមិនសូវសមសម្លឹងមុខលោកប្ដីចាស់ ប្រកែកមិនព្រមទទួលថាខ្លួនខុសទេនៅនិយាយថាមកពីកង់ដាច់ហ្វ្រាំងទៀត តែក៏ពិតមែន
ទើបកូនទាតូចត្រូវហោះមកនៅលើដៃរបស់បងនោះអី!.. កាលណោះអូនប្រហែលឈឺខ្លាំងហើយមែនទេ!? បងចាំបានអូនមានរបួសត្រង់ជង្គង់» យុនហ្គី ក្រអោបលើកកាយប្រពន្ធមកដាក់លើភ្លៅ ហើយក៏និយាយរៀបរាប់ពីទិដ្ឋភាពកាលនោះ ព្រមទាំងដៃមាំលើកមកស្ទាបត្រង់ចំណុចដែលមានរបួសក្នុពេលនោះទៀតផង
ហើយពូក៏នាំអូនទៅផ្ទះរបស់ពូ អោយគ្រូពេទ្យមកមើលថែនិងលាងរបួសអោយអូន ទាំងដែលពួកយើងមិនដែលស្គាល់គ្នា... » ជីមីន និយាយដល់ត្រឹមនេះមុខប្រែជាក្រហមព្រឿងៗ មិនដឹងថាក្មេងគិតដល់ណាហើយទេ
YOU ARE READING
សំណព្វចិត្តលោកម្ចាស់
Исторические романыពីក្មេងកំព្រាក្លាយជាសំណព្វចិត្តម៉ាហ្វៀ ដ៏មានអំណាចដែលខ្លួនឯងមិនដែលធ្លាប់គិតថា បុរស់ម្នាក់នេះនិងផ្ដល់ក្ដីស្រលាញ់យ៉ាងពេញលេញអោយមកខ្លួននោះទេ។ ទាំងដឹងហើយថាខ្លួនឯងត្រឹមតែជាក្មេងកំព្រាម្នាក់ ដែលធ្វើការយកកម្លាំងទៅប្ដូរនឹងលុយបន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិត អ្...