ភាគ13
លោកសំអាងស្អីចង់យកប្អូនប្រុសខ្ញុំទៅ!?» ជីនច្រឡោតស្រែកដាក់យុនហ្គីផាំងៗ នេះគេជាអ្នកណា មកពីណា!? បានហ៊ានមកប្រកាស់ខ្លួនយកជីមីនទៅគ្រប់គ្រងនោះ!? នេះប្អូនរបស់គេទាំងមូលណា មិនមែនទំនិញនោះទេ!!
សំអាងលើយើងជាអនាព្យាបាលរបស់គេ តាំងពីក្មេងនេះកើតមកម្លេះ!!» យុនហ្គី ឈានជើងមួយជុំហ៊ានទៅអោនមុខសម្លឹងជីនមិនព្រេចភ្នែក ហើយក៏និយាយសង្កត់សម្លេងមួយៗច្បាស់ៗគ្រប់ពាក្យ ធ្វើអោយអ្នកស្ដាប់ឮហើយមិនខ្លាចមិនបាន
លោកនិយាយស្អី!? អាណាព្យាបាលតាំងពីកើត!? លោកយកស្អីមកនិយាយ!? លោកគិតថាខ្ញុំឆ្កួតជឿសម្ដីរបស់លោក!? » ជីនធ្វើភ្នែកឡឹងឡង់មិនយល់ពីអ្វីដែល រាងក្រាស់និយាយមុននេះនោះទេ ជាអាណាព្យាបាលបានយ៉ាងមេច!?
រឿងខ្លះអ្នកដ៏ទៃដូចលោកមិនបាច់ចង់ដឹងទេ» យុនហ្គីដាក់មួយឃ្លានេះធ្វើអោយជីន រឹងអណ្ដាតនិយាយមិនចង់ចេញ នេះអ្នកដទៃឬ!? គេមិនមែនអ្នកដទៃ គេជាបងប្រុសរបស់ជីមីន គេមិនមែនអ្នកដទៃទេ!!
ហេតុ.... ហេតុអីថាមិនមែន!? ពួកយើងជាបងប្អូនធម៌ ពួកយើងមិនមែនអ្នកដទៃទេ អ៎.... ឬលោកជាបក្សពួករបស់ Yung Haekang!?» Jin រៀបរាប់ថាគេជាបងធម៌របស់ជីមីន ពួកគេបានរាប់គ្នាជាបងប្អូនហើយ មេចបានអាគារ់នេះចេញមកថាពួកគេមិនមែនជាបងប្អូន នៅមានទៀតឬក៏បិតានិងខាប់ដែលឈរនៅមុខនាយនេះជាបក្សពួករបស់លោកYung!?
ផាកជីមីនមិនមែនត្រកូលគីម!! យើង! មីន យុនហ្គីមិនរស់នៅក្រោមអំណាចនរណាឡើយ កាន់តែមិនអាច!!» យុនហ្គី និយាយបកទៅរាងតូចស្ដើង របស់ជីន ដោយបញ្ចេញភាពសាហាវ អោយអ្នកឈរស្រាប់កាន់តែមានអារម្មណ៍មិនស្រួលឡើង ក្រោយជីនរុំឮកដល់ឈ្មោះរបស់ Yung Haekang
លោ.... លោក!! ខ្ញុំ....ខ្ញុំសុំទោស» ជីនក្រោយមានអារម្មណ៍ថាខុស ដែលខ្លួនបាននិយាយជ្រុលធ្វើអោយអ្នកម្ខាងទៀតច្រឡោតឡើងបែបនេះ
ខ្ញុំ.... ខ្ញុំចង់សួរអ្វីលោកខ្លះបានទេ!?...» ជីន
មានរឿងខ្លះលោកមិនចាំបាច់ចង់ដឹងនោះទេ ព្រោះវានឹងធ្វើអោយជីវិតលោករស់នៅមិនបានសុខ» យុនហ្គី ដឹងថាជីនចង់សួរអ្វីមកកាន់នាយ ទើបលោកម៉ាហ្វៀនិយាយកាត់សម្ដីរបស់ជីន រឿងខ្លះមិនដឹងគឺល្អបំផុតហើយ ព្រោះបើដឹងហើយវាអាចធ្វើអោយជីវិតរបស់គេរស់ដូចជាស្លាប់ទាំងរសក៏ថាបាន មនុស្សដូច Yung Haekang នាយដឹងច្បាស់

YOU ARE READING
សំណព្វចិត្តលោកម្ចាស់
Ficción históricaពីក្មេងកំព្រាក្លាយជាសំណព្វចិត្តម៉ាហ្វៀ ដ៏មានអំណាចដែលខ្លួនឯងមិនដែលធ្លាប់គិតថា បុរស់ម្នាក់នេះនិងផ្ដល់ក្ដីស្រលាញ់យ៉ាងពេញលេញអោយមកខ្លួននោះទេ។ ទាំងដឹងហើយថាខ្លួនឯងត្រឹមតែជាក្មេងកំព្រាម្នាក់ ដែលធ្វើការយកកម្លាំងទៅប្ដូរនឹងលុយបន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិត អ្...