ពេលវេលាពិតជាដើរលឿនណាស់ ពេលនេះកន្លងផុតទៅ5ឆ្នាំហើយ មនុស្សគ្រប់គ្នាក៏ប្រែប្រួលអស់ហើយដែរ តែនៅឡើយតែស្នេហារវាងគូស្វាមីខុសវ័យមួយគូរនេះទេ ដែលមិនអាចប្រែប្រួលចិត្តទៅណាកាន់តែស្រលាញ់ភរិយាក្មេងខ្លាំងទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដូចជាពេលនេះអញ្ចឹង ទោះកាងាររវល់ខ្លាំងប៉ុណ្ណាក៏មិនភ្លេចនៅកាសន្យា ថានិងជូនប្រពន្ធក្មេងនិងកូនៗដើរលេងដែរព្រោះជាថ្ងៃចុងសប្ដាហ៍ តែនាយក៏ត្រូវបង្ហើយកាងារនៅក្រុមហ៊ុនមួយព្រឹកសិនដែរ មុនពេលដំណើរកំសាន្តនាព្រឹកស្អែកនេះ។
ជីយ៉ុន ជីយ៉ុង កុំរត់លឿនពេកកូនប្រយ័ត្នដួលណា!... ប្រូស!!...» ឃើញទេ និយាយមិនទាន់ចប់ស្រួលបួលផង កូនប្រុសពៅជីយ៉ុងរបស់មីនយ៉ុនហ្គីក៏ដួលពិតមែន
អូយ!... ម៉ាកៗ អូនឈឺក្បាលជង្គង់ណាស់ សុឺតហ្វូៗ...» ព្រោះតែរត់លភពេកទើបធ្វើអោយក្មេងប្រុសសម្បុរសរក្បុស អាយុ5ឆ្នាំត្រូវដួលបាស់ដៃបាស់ជើងកំប្លង់ៗ នៅលើវាលស្មៅមុខភូមិគ្រឹះ តែកម្លោះតូចមិនបានយំទេ គ្រាន់តែត្អូញត្អែហៅឈ្មោះម៉ាមីតិចៗ ថាខ្លួនពិតជាឈឺខ្លាំងណាស់ នៅប្រើខ្យល់ដង្ហើមមកផ្លុំត្រងរបួសទៀត ឡើងទឹកមាត់ខ្ទាតមកប្រឡាក់ពេញជើង
ឃើញទេមានឈាមហើយ... ម៉ាក់ប្រាប់កូនកុំអោយរត់មេចមិនស្ដាប់?...» មាត់ស្ដីបន្ទោសអោយកូនពៅតែកុំមើលទឹកមុខនិងក្ដីបារម្ភរបស់អ្នកម៉ាក់វ័យក្មេងបង្ហាញ់ចេញមកច្បាស់ៗ ថាបារម្ភពីកូនខ្លាំងប៉ុណ្ណា
អូនសុំទោស ម៉ាក់ៗ... កុំធ្វើមុខអញ្ចឹងអី កូនមិនអីទេ របួសតែតិចប៉ុណ្ណោះ មែនទេបងប្រុស!?..» ជីយ៉ុង សម្លឹងមុខអ្នកម៉ាក់ភ្លឺសៗ ពោលឡើងយ៉ាងគួរអោយស្រលាញ់ ទៅកាន់អ្នកជាម្ដាយ កុំអោយគាត់បារម្ភពីខ្លួន
ហុឹម.... ថ្ងៃក្រោយមិនអោយរត់ទៀតទេឮទេយ៉ុងយ៉ុង កុំអោយម៉ាក់ៗបារម្ភ ម៉ោះក្រោកមកបងជួយណា» ឃើញទេថាយ៉ុនយ៉ុនចេះប៉ុណ្ណា!? ឃើញថាប្អូនដួលហើយម៉ាក់ៗក៏បារម្ភភ័យមុខឡើងរលីងរលោងទឹកភ្នែកទៀត អ្នកជាបងក៏មិនកាន់ជើងប្អូនទេ រត់ទៅជួយលើកប្អូនប្រដៅណែនាំប្អូនមិនអោយធ្វើបែបនេះឬមិនស្ដាប់បង្គាប់ម៉ាក់ៗទៀតទេ បោះដៃអោយយ៉ុងយ៉ុងចាប់ដើម្បីក្រោកឈរ ចំណែកម៉ែដោះនិងអ្នកបំរើឈរមើលបីរនាក់ម៉ាក់កូនទាំងញញឹមមិនហ៊ានចូលខ្លួនទៅជួយទេ នៅពេលឃើញសកម្មភាពគួរអោយស្រលាញ់បែបនេះ។
ស្របពេលនោះអ្នកជាប៉ាធំ ក៏មកពីធ្វើការវិញល្មម នាយឃើញគ្រប់សកម្មភាពរបស់កូនៗទាំងអស់ នាយបោះជំហ៊ានដើរឆ្ពោះទៅរកភរិយានិងកូនប្រុសទាំងពីរ ដែលមានអាយុទើបតែ5ឆ្នាំនោះ ទាំងញញឹម
YOU ARE READING
សំណព្វចិត្តលោកម្ចាស់
Ficção Históricaពីក្មេងកំព្រាក្លាយជាសំណព្វចិត្តម៉ាហ្វៀ ដ៏មានអំណាចដែលខ្លួនឯងមិនដែលធ្លាប់គិតថា បុរស់ម្នាក់នេះនិងផ្ដល់ក្ដីស្រលាញ់យ៉ាងពេញលេញអោយមកខ្លួននោះទេ។ ទាំងដឹងហើយថាខ្លួនឯងត្រឹមតែជាក្មេងកំព្រាម្នាក់ ដែលធ្វើការយកកម្លាំងទៅប្ដូរនឹងលុយបន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិត អ្...