ភាគ68
ព្រឹកថ្ងៃថ្មីភូមិគ្រឹះត្រកូលមីន
សភាពរាងកាយប្រពន្ធយើងយ៉ាងមេចហើយគ្រូពេទ្យ!?» យុនហ្គី អង្គុយលើសាឡុងដែលនៅចុងគ្រែ សួរលោកគ្រូពេទ្យទាំងមុខពីអាការៈ របស់ជីមីន
បាទលោម្ចាស់ សុខភាពម្ចាស់តូចពេលនេះគឺ គ្មានអ្វីគួរអោយបារម្ភទៀតនោះទេទាន គ្រាន់តែសភាពជើងរបស់ម្ចាស់តូច គឺនៅមិនទាន់អាចធ្វើចលនាបានដូចពីមុនមួយភាគរយនោះទេ ព្រោះតែម្ចាស់តូចត្រូវរបួសគេងសន្លប់នៅលើគ្រែរយះពេលយូរពេក ទើបធ្វើអោយសភាពជើងមិនទាន់រឹងមាំល្អ បើឈរយូរអាចនិងបង្ករជាស្ពឹក និងបង្ករជាកាដួលបានទាន ក្នុងកំឡុងពេលនេះ ម្ចាស់តូចគួរតែហាត់រៀនដើរក៏ដូចជាព្យាយាមធ្វើលំហាត់ប្រាណអោយបានច្រើន និងបរិភោគអាហារណាដែលមានសារជាតិបំប៉ន និងសារធាតុចិញ្ចឹមអោយបានច្រើន ជាពិសេសនោះគឺអាហារប្រភេទសរីរាង្គ នោះនិងធ្វើអោយម្ចាស់តូចឆាប់ជាសាសស្បើយដូចដើមវិញឆាប់មិនខាន » គ្រប់ម៉ាត់គ្រប់ពាក្យរបស់លោកដុកទ័ររាងក្រាស់ត្រង់ត្រាប់ស្ដាប់យ៉ាងយកចិត្តទុកដាក់បំផុត អោយតែគ្រប់យ៉ាងទាក់ទងនិងសំណព្វចិត្តរបស់នាយ
មានតែប៉ុណ្ណឹងទេ!?» យុនហ្គី នាយសួរបញ្ជាក់
នៅក្នុងកំឡុងពេលនេះម្ចាស់តូចគួរតែបរិភោគអាហារណាដែលទន់ៗមិនរឹងពេក ដែលមិនបង្ករជាបញ្ហាដល់ក្រពះ ព្រោះតែអ្នកជំងឺខានទទួលរបបអាហារយូរពេក ទើបខ្លាចថាបើភ្លាមៗអាចនិងធ្វើអោយឈឺពោះបានគ្រប់ពេលទាន» លោកគ្រូពេទ្យ រៀបរាប់យ៉ាងក្បោះក្បាយ ចំពីអាការៈរបស់ជីមីន មិនអោយមានចន្លោះត្រង់ចំណុចណានោះឡើយ
មិនអីទេយើងយល់ហើយ លោកជួយរៀបចំប្រភេទថ្នាំងវីតាមីនដែលមានសារជាតិអាហារបំប៉ន អោយម្ចាស់តូចសម្រាប់សប្ដាហ៍ដំបូងផង ចំណែកម៉ែដោះនិងគ្រប់គ្នាក៏បានឮហើយ ដូច្នេះចាប់ពីពេលនេះទៅត្រូវធ្វើតាមអ្វីដែលលោកគ្រូពេទ្យបាននិយាយ គ្រប់យ៉ាងត្រូវតែល្អបំផុតសម្រាប់ម្ចាស់តូចយល់ទេ!?» យុនហ្គី នាយក្រោយចេញពីសាឡុង ដើរសំដៅទៅរកកាយស្ដើងដែលគេងផ្អែកខ្នងនៅលើគ្រែ នាយដាក់បង្គុយនៅលើគ្រែក្បែរកាយស្ដើង ហើយក៏និយាយនិងដាក់បញ្ជាអោយគ្រប់គ្នាធ្វើអនុវត្តតាមអ្វីដែលគ្រូពេទ្យបាននិយាយមុននេះ
YOU ARE READING
សំណព្វចិត្តលោកម្ចាស់
Fiction Historiqueពីក្មេងកំព្រាក្លាយជាសំណព្វចិត្តម៉ាហ្វៀ ដ៏មានអំណាចដែលខ្លួនឯងមិនដែលធ្លាប់គិតថា បុរស់ម្នាក់នេះនិងផ្ដល់ក្ដីស្រលាញ់យ៉ាងពេញលេញអោយមកខ្លួននោះទេ។ ទាំងដឹងហើយថាខ្លួនឯងត្រឹមតែជាក្មេងកំព្រាម្នាក់ ដែលធ្វើការយកកម្លាំងទៅប្ដូរនឹងលុយបន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិត អ្...