ក្រោយពីឡើងមកដល់ជាន់ខាងលើហើយជីមីននិងយុនហ្គីក៏បានចូលទៅខាងក្នុងដោយពេលនោះគឺជីនបានគេងលក់បាត់ទៅហើយ មិនចំលែកទេដែលជីនបានគេងលក់នោះ ក្រោយពីយំអស់កំលាំងអ្នកម៉ាក់ដែកតូចចិត្តតូចថ្លើមមុននេះក៏គេងលក់អោយមានអ្នកជាប្ដីនៅកំដរ។ ក្រោយពីលួងជីនអោយគេងហើយនោះណាមជុនក៏បានខលទៅលុបចោលការណាត់ជួបដៃគូជំនួញដូចជាយុនហ្គីមិនខុស ក្នុងមូលហេតុគេមិនអាចទុនជីនអោយនៅម្នាក់ឯងដូចលើកមុនទៀតឡើយ បើទោះមានកាប្រកែកគ្នាខ្លះៗមុននេះក៏ដោយ បើមិនព្រមអោយមានក្រុមអង្គរក្សទេ នាយស៊ូរទុកចោលការងាទាំងអស់មកមើលថែប្រពន្ធនិងកូនដោយខ្លួនឯង។
តុកៗ....» ណាមជិនសម្លឹងមើលមុខប្រពន្ធដែលទើបតែគេងលក់សុខៗក៏មានសម្លេងគោះទ្វាបន្ទប់បន្លឺឡើង មិនចាំយូរនាយក៏ទៅបើកទ្វាហើយក៏បង្ហាញអោយឃើញជីមីននិងយុនហ្គី
មកដល់ហើយ!? អូស!? លោកមីនក៏មកដែរឬ!? ចូលមកសិនមក» ណាមជុនលើកចញ្ចើមសួរ តែក៏មិនភ្លេចអោយពួកគេចូលមកខាងក្នុងដូចគ្នា
បាទពូជុន..» ជីមីនញញឹមមិនសូវសមដាក់ណាមជុន ហើយក៏ដើរអោបពោះដែលមានសភាពប៉ោងតិចៗដផរចូលដោយមានវត្តមានរបស់យុនហ្គីដើរឱបចង្កេះពីក្រោយ
ពូជុន នេះបងជីនកើតអី!?» ជីមីនដាក់បង្គុយលើសាឡុងចោលភ្នែកមើលទៅជីនដែលគេងលកៀនោះ ហើយក៏សួរទៅកាន់ណាមជិនពីអាការៈរបស់ជីន
គ្មានអ្វីទេជីនគ្រាន់តែគេងលក់ប៉ុណ្ណោះ នេះជីមីនមានអ្វីហេស៎!?» ណាមជុនសើចដាក់អ្នកជាប្អូនបន្តិច ក៏និយាយប្រាប់ ហើយក៏សួរនាំបន្ថែមទៀតព្រោះតែទឹកមុខរបស់ជីមីនដូចជាមិនសូវល្អសោះ
ពូជុន សុំទោសដែលធ្វើអោយពូនិងបងជីនឈ្លោះគ្នា » មិនបកស្រាយច្រើនជីមីនដឹងថា គ្រប់យ៉ាងមកពីខ្លួន ព្រោះតែមុននេះម៉ែដោះបាននិយាយប្រាប់អស់ហើយពីមូលហេតុដែលបានកើតឡើង
មិនមែនកំហុសអូនទេមីន...» ដៃមាំរបស់អ្នកជាប្ដីចាប់ក្រសោបស្មារបស់ប្រពន្ធ និយាយលួងលោមកុំអោយក្មេងគិតច្រើន ហើយនិងបន្ទោសខ្លួនឯង ព្រោះគ្រប់យ៉ាងមិនមែនកំហុសរបស់រាងតូចពិតមែន
YOU ARE READING
សំណព្វចិត្តលោកម្ចាស់
Narrativa Storicaពីក្មេងកំព្រាក្លាយជាសំណព្វចិត្តម៉ាហ្វៀ ដ៏មានអំណាចដែលខ្លួនឯងមិនដែលធ្លាប់គិតថា បុរស់ម្នាក់នេះនិងផ្ដល់ក្ដីស្រលាញ់យ៉ាងពេញលេញអោយមកខ្លួននោះទេ។ ទាំងដឹងហើយថាខ្លួនឯងត្រឹមតែជាក្មេងកំព្រាម្នាក់ ដែលធ្វើការយកកម្លាំងទៅប្ដូរនឹងលុយបន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិត អ្...