ភាគ69
ចាហ្វាយ ចាហ្វាយគិតដូចអាខេនទេបាទ!? ម្ចាស់តូចពីមុនពេលនេះដូចមនុស្សពីរនាក់ផ្សេងគ្នាអញ្ចឹង» ខេន ដែលអង្គុយនៅខាងមុខជាមួយអ្នកបើកឡាន ព្រោះតែស្ងាត់ពេកនាយក៏និយាយ អំពីររាងតូច តាំងពីដឹងខ្លួនមកវិញ មានអារម្មណ៍ថាម្ចាស់តូចរបស់នាយគឺផ្លាស់ប្ដូរខ្លាំងណាស់
ប្រពន្ធយើងយ៉ាងមេច!?» យុនហ្គី នាយដឹងថានាយជំនិតចង់និយាយលើអ្វីតែធ្វើជាមិមដឹងនៅសួរត្បកទៅកូនចៅវិញ តាមរបៀបមនុស្សម៉ូវមិនចេះញញឹម
ម្ចាស់តូចពីមុនមិនចេះរករឿងងរង៉ក់ ដាក់ចាហ្វាយទេ តែពេលនេះមើលចុះ អីបន្តិចក៏អោយចាហ្វាយលួងដែរ តែថាម្ចាស់តូចបែបនេះ គួរអោយស្រលាញ់ដល់ហើយ ចាហ្វាយគិតដូចខ្ញុំទេទាន!?» ខេន និយាយបណ្ដើរញញឹមសើចបណ្ដើរ ព្រោះតែគ្រប់យ៉ាងគឺជាកាពិត ជីមីនពេលនេះកាន់តែមានចរិតខ្ចីខ្យូតពីមួយថ្ងៃទៅមួយថ្ងៃ បើតែបែបនេះ តើចាហ្វាយរបស់នាយបណ្ដោយបាដែរទេ!?
តែថា... ពាក្យសម្ដីមុននេះ នាយមិនបានដឹងទេថាអ្នកកជាចាហ្វាយ ដែលអង្គុយនៅក្នុងឡានបាំងខាងក្រោយនោះសម្លឹងមកនាយ តាមកញ្ចក់ទាំងមុខក្រញូវ ចង់សុីសាច់ទៅហើយ ចំណែកនាយជា
បើមិនចង់សុីគ្រាប់សំណទេ បិតកញ្ចប់មាត់ឯងភ្លាមទៅ អាខេន!» ណ៎ក...ថាអីចេះខុស!? មុខប្រែជាមាំភ្លាមៗ នៅបោះសម្ដីខ្លាំងៗបែបគំរាមមិនអោយអ្នកណាហ៊ាន និយាយសរសើររាងតូចនៅនិងមុខឡើយ គឺថាអាចនិយាយបានតែនាយម្នាក់ប៉ុណ្ណោះ មិនប្រាប់ក៏ដឹងថាប្រចណ្ឌ័ដែរ
ហួយចាហ្វាយហក៎... នេះខ្ញុំនិយាយមែនណា នេះចាហ្វាយមិនសង្កេតម្ចាស់តូចប្លែកទេ!? តាំងពីក្រោកពីឈឺមកខ្ញុំគិតថាម្ចាស់តូចកាន់តែគួរអោស្រលាញ់ខ្លាំងទៀតហើយចាហ្វាយ ហិក.... បែបនេះចាហ្វាងត្រូវតែប្រយ័ត្ន...អុស!?.ផាច់!!...អូយ....» និយាយមិនទាន់ចប់ផងក៏ទទួលបានមួយដៃផាច់ពីរាងមាំជាចាហ្វាយ
អាចង្រៃឯងនៅនិយាយទៀត!? ប្រពន្ធយើងហាមឯងនិយាយអ្វីផ្ដេសផ្ដាសយល់ទេ!!?» យុនហ្គី នាយប្រលែងមួយទំហឹងដៃ ធ្វើអោយនាយជំនិតត្រូវស្រែកចាច ចំណែកអ្នកបើកឡានបានត្រឹមលួចមើលមុខរាងក្រាស់តាមកញ្ចក់ឡានសើចញញឹមៗ មិនហ៊ានអោយឮសម្លេងទេ ព្រោះខ្លាចត្រូវដូចខេនដែរ
![](https://img.wattpad.com/cover/312197527-288-k380572.jpg)
YOU ARE READING
សំណព្វចិត្តលោកម្ចាស់
Ficção Históricaពីក្មេងកំព្រាក្លាយជាសំណព្វចិត្តម៉ាហ្វៀ ដ៏មានអំណាចដែលខ្លួនឯងមិនដែលធ្លាប់គិតថា បុរស់ម្នាក់នេះនិងផ្ដល់ក្ដីស្រលាញ់យ៉ាងពេញលេញអោយមកខ្លួននោះទេ។ ទាំងដឹងហើយថាខ្លួនឯងត្រឹមតែជាក្មេងកំព្រាម្នាក់ ដែលធ្វើការយកកម្លាំងទៅប្ដូរនឹងលុយបន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិត អ្...