💞សំណព្វចិត្តលោកម្ចាស់💞(15)

1.5K 61 0
                                    

ភាគ15

បានៗ.... យើងមិនស្គាល់ឯងទេ តែយើងបានសន្យានិងមនុស្សម្នាក់ ថាមើលថែឯង បុណ្ណឹងល្មមអាចញុាំបាយបានហើយឬនៅហុឹម!?....» ព្រោះតែក្មេងនៅតែមិនព្រមញុាំ អស់ជំរើសរាងក្រាស់ក៏ព្រមនិយាយ

សន្យា!? សន្យាអីទៅពូ!?... បើអញ្ចឹងពូច្បាស់ជាដឹងថាខ្ញុំជាអ្នកណាមែនទេ!? ពូអុឹម... » ជីមីន បើកភ្នែកធំសម្លឹងមករាងក្រាស់ និយាយផ្ទួនប្រយោគដែលរាងក្រាស់ យុនហ្គីនិយាយមុននេះ តែអាល្អិតនិយាយមិនទាន់ចប់ផងក៏ត្រូវស្ងាត់ព្រោះតែដៃក្រាស់ខ្មឹក ដាក់បាយចូលមាត់ជីមីនមិនអោយនិយាយបន្ត ក្មេងនេះចំមែនហើយ បើនាយបណ្ដោយតែបែបច្បាស់អាហារពេលល្ងាចគឺមិនបានញប្រាកដណាស់

ឈប់សួរ ហើយញុាំបាយរបស់ឯងទៅ រឿងមនុស្សធំ ក្មេងមិនត្រូវចង់ដឹងទេ» យុនហ្គីនិយាយបណ្ដើរបញ្ចុកបាយជីមីនបណ្ដើរ ដូចប៉ាបញ្ចុកបាយកូនយ៉ាងអញ្ចឹង

តែខ្ញុំមិនមែនក្មេង!! ខ្ញុំធំហើយពូ....» ជីមីនប្រកែក ហេតុអីពូម្នាក់នេះនិយាយថាគេជាកូនក្មេង!? នេះគេមានអាយុ17ឆ្នាំ មិនមែនក្មេងទៀតទេ!!

មិនមែនក្មេង!? ឆ្នាំនេះឯងអាយុប៉ិន្មានហើយ!?» យុនហ្គីលើកចិញ្ចើម សួរទៅកាន់អាល្អិតមុខប៉ោងភ្នែកមូលៗ គ្រឺតខ្នាញ់និងក្មេងយកតែមែនទែន ចេះមកធ្វើមុខខ្យូតៗសម្លឹងមកនាយអីបែបនេះ

17ឆ្នាំ ហិក...» អាល្អិតមិនចាំយូរនិយាយទៅកាន់មនុស្សចាស់ ថាខ្លួនមានអាយុ17ឆ្នាំហើយ ព្រមទាំងសើចលឹបភ្នែកដាក់នាយទៀត

ញុាំបាយរបស់ឯងទៅ រឿងមនុស្សធំក្មេងដូចជាឯងមិនបាច់ចង់ដឹងទេ» យុនហ្គីសម្លឹងមើលមុខក្មេងទាំងខ្នាញ់ ខំទប់ចិត្តនិយាយបន្លប់ អោយជីមីនញុាំបាយ រឿងផ្សេងមិនបាច់ចង់ដឹងទេ

ពូ.....» ជីមីន ហៅឈ្មោះរាងក្រាស់បង្អូសសម្លេងទាំងមិនសុខចិត្ត

មីន យុនហ្គី ជាឈ្មោះរបស់យើង» យុនហ្គី បន្តបញ្ចុកបាយរាងតូចនិងប្រាប់អាល្អិតពីឈ្មោះរបស់នាយ

ខ្ញុំជាក្មេង ហៅឈ្មោះពូបែបនេះមិនល្អទេ បែបនេះចុះ ពូយុន... ពូយុន... ហៅបែបនេះយ៉ាងមេចដែរពូយុន!?...» ជីមីន ក្រោយពីរាងក្រាស់ប្រាប់ថានាយឈ្មោះអ្វីបំណងចង់អោយក្មេងហៅឈ្មោះមិនមែនពូ តែជីមីនធ្វើមិនដឹង ក៏ហៅនាយបែបឌឺដាក់វិញ ដោយហៅនាយថាពូយុន ធ្វើអោយអ្នកស្ដាប់ហើយហួសចិត្តដល់ប៉ែត

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now