💞សំណព្វចិត្តលោកម្ចាស់💞(104)

674 38 11
                                    

ភាគ104

បន្ទាប់ពីរឿងគ្រប់យ៉ាងបានបញ្ចប់ ជីមីនក៏បានដឹងខ្លួន និងបានត្រឡប់មកភូមិគ្រឹះមីនវិញ ដោយមានលោកតាzhang លោកប៉ាបងប្រុស ហើយក៏មានលោកពូអុីងខាយមានខេន មានជីន និងគ្រប់គ្នានៅឈរចាំទទួលស្វាគមន៍ ដែលជីមីននិងកូនមានសុវត្ថិភាពត្រឡប់មកវិញ ប៉ុន្តែអ្នកស្រី Yung មិនបានចូលរួមទេ មានអ្នកគ្រូKang ដែលជាមីងរបស់ជីនដំណាងជំជួស។ ភាពអ៊ូអរដែលខានមានជាយូរមកហើយសម្រាប់គ្រួសាមីន ពេលនេះក៏បានកើតឡើងម្ដងទៀតជាលើកទីពីរបន្ទាប់ពីមានវត្តមានរបស់ក្មេងប្រុសម្នាក់ដែលមានឈ្មោះថា Park Jimin ធ្វើអោយភូមិគ្រឹះទាំងមូល ក្លាយជាមានជីវិតជីវ៉ាឡើងមកវិញ មិនដូចពីមុនឡើយ គ្រប់គ្នាពេលនេះមានតែស្នាមញញឹម ជាពិសេសនោះគឺនាយកំលោះចាស់ មីន យុនហ្គី នាយញញឹមបិទមាត់មិនជិតទេ តែក៏ត្រូវកូនចៅធ្វើបាបញ៉ោះសើចផ្អើលពេញមុខផ្ទះតែម្ដង។

ឯង!! អាចង្រៃ ចាំមើលណា ខែនេះចាំតែអត់ទៅឯង!» យុនហ្គី ស្រែកជេប្រទិចកូនចៅធ្វើអោយគ្រប់គ្នាឈរសើចនាយឡើងចង់រឹងពោះទៅហើយ

ខ្ញុំគ្រាន់តែនិយាយកាពិតតើចាហ្វាយ~» ខេន និយាយសម្លេងបង្អូស យ៉ាងគួរអោយអាណិត តែកុំមើល នាយនិយាយតែមាត់ តែញាក់ចិញ្ចើមឌឺចាហ្វាយធ្វើអោយអ្នកម្ខាងទៀតខឹងឡផងចង់ហុយផ្សែងតាមត្រចៀកហើយ

បានហើយក្មេងៗ លេងប៉ុណ្ណឹងបានហើយ នេះគិតចង់ប្រលែងគ្នានៅទីនេះដល់ណាទៀត? មិនគិតដល់មនុស្សចាស់ដូចជាខ្ញុំទេឬ!? ឬចង់អោយប៉ាឈរទាំងបែបនេះ!? ម៉ោះចូលផ្ទះមកថ្ងៃក្ដៅពេកមិនល្អទេ កូនមីនមកជាមួយប៉ា» លោកប៉ាក្មេកដែលឈរញញឹមមើលកូនៗញ៉ោះគ្នាលេងសប្បាយបែបនេះ គាត់ជាមនុស្សចាស់កាន់តែសប្បាយចិត្តជាងត្រូវឆ្នោតទៅទៀត ជាពិសេសគឺស្នាមញញឹមរបស់កូនប្រុសរបស់គាត់ Jimin គាត់មិនដែលគិតឡើយថាគាត់និងមានថ្ងៃនេះ ថ្ងៃដែលបានជួបនិងកូនដែលបែកគ្នាតាំងពីជីមីនមិនទាន់កើត បើទោះពេលនេះគ្មានវត្តមានរបស់ភរិយាយជាទីស្រលាញ់នៅក៏ដោយ ក៏យល់ថាមានសុភមង្គលហើយ

មែនហើយលោកមីន ជីមីនទើបចេញពីមន្ទីពេទ្យបែបនេះឈរយូរពេក មិនល្អទេ» ជីន ដែលឈរញញឹមសម្លឹងមើលប្អូនប្រុសញញឹមមានក្ដីសុខ ក៏បាននិយាយបន្ទរមនុស្សចាស់ ព្រោះក៏ជាកាពិត អ្នកមានផ្ទៃពោះឈរយូរពេកមិនល្អដល់សុខភាពនិងកូនទេ ម្យាងជីមីនក៏ទើបចេញពីពេទ្យផង

សំណព្វចិត្តលោកម្ចាស់Where stories live. Discover now