បេសកកម្មទី1 X(B)

188 24 0
                                    


B : ស្វែងរកធ្មប់ មីន យ៉ុនហ្គី!!!

" អ្ហា~~" សំឡេងដកដង្ហើមធំរបស់បុរសម្នាក់។ គេបន្ថូរដង្ហើមចេញហើយក៏ផ្អែកខ្នងទៅនិងកៅអីយ៉ាងអស់កម្លាំង ហើយគេម្នាក់នេះគ្មានណារក្រៅពីយមទូតថេយ៉ុនទេ យកឱកាសនេះថេយ៉ុនក៏បិទភ្នែកសម្រាកបន្តិចដែរទៅ ហេតុតែថាខំធ្វើការដាច់យប់មកយូរហើយក៏ដាច់ចិត្តសម្រាកបន្តិច។

ក្រាក!!!
បិទភ្នែកមិនទាន់បានមួយនាទីផង សំឡេងបើកទ្វារក៏បន្លឺឡើងកាត់ត្រចៀកថេយ៉ុនដែលធ្វើឲ្យគេប្រញាប់បើកភ្នែកមកវិញយ៉ាងរហ័យដោយចិត្តចង់ដឹងថាជានណារគេ។

"លោកយមទូត ខ្ញុំរកវាបានមកហើយ!"  សីុការរត់ចូលមករកថេយ៉ុនទាំងហត់ដង្ហក់ហើយក៏លើកឯកសារដែលថេយ៉ុនបានប្រើនាងឲ្យទៅយកមកបង្ហាញគេទៀត។ ឯថេយ៉ុនវិញក៏មើលទៅមុខនាងបន្តិចរួចក៏បិទភ្នែកសម្រាកបន្ត ដែលធ្វើឲ្យសីុការនាងឆ្ងល់យ៉ាងខ្លាំង។

"លោកយមទូត?មិនចង់មើលវាសិនទេអ្ហេ?"

"ទុកវានៅលើនិងទៅ...ហើយនាងធ្វើកាថែមម៉ោងច្រើនហើយ ថ្ងៃនេះសម្រាក់ចុះ!" ថេយ៉ុនតបទៅសីុការវិញទាំងភ្នែកនៅបិទដដែលដែលធ្វើឲ្យនាងឆ្លេឆ្លាចិត្តណាស់ ។

"ប៉ុន្តែ..លោកថាឯកសារនេះសំខាន់មិនចឹងហេតុអីពេលនេះក៏មិនចង់មើលទៅវិញ?" នាងនិយាយទាំងចិត្តឆ្ងល់ពេកក្រៃដោយមិនយល់ពីមេនាងសូម្បីតែបន្តិច។
* ចម្លែកម្លេះរាល់ថ្ងៃបង្ខំឲ្យថែមម៉ោងរហូតសោះហ្នឹង!ហើយឥឡូវមកឲ្យសម្រាកអីណាទេ...តើគាត់មានបញ្ហាខួរក្បាលមែនទេឥឡូវនេះ* ការគិតរបស់មេរ៉ាសីុការចំពោះមេរបស់នាង។

"តើនាងមិនចង់សម្រាកទេឬ?" ដោយឃើញថាជំនួយការខ្លួនសួរច្រើនពេកថេយ៉ុនក៏បើកភ្នែកឡើងហើយសួរកបទៅនាងវិញ។

"អត់ទេ!!!មិនមែនចឹងទេ..ខ្ញុំគ្រាន់តែឆ្ងល់!ដូច្នេះលោកសម្រាកបន្តទៀតចុះខ្ញុំទៅមុនហើយ..ជំរាបលា!!!"  គ្រាន់តែនិយាយចប់ភ្លាមនាងក៏រត់ចេញទៅវិញភ្លេតព្រោះថាបើនៅតែយូរបន្តិចទៀតខ្លាចមេប្តូរចិត្តវិញ។

"បាត់ទៅណាហើយ..!" ថេយ៉ុនកាលបើឃើញថាក្នុងបន្ទប់នេះមានតែខ្លួនម្នាក់ឯងក៏ចាប់ឆ្ងល់ឡើងមកព្រោះថាបាត់កូនខ្មោចមួយមិនដឹងរត់ទៅណា ។

វិញ្ញាណស្នេហ៍  ចប់Where stories live. Discover now