ផ្តើមរឿង"អតីតកាល"

1K 65 4
                                    

តើនៅលើពិកភពលោកដ៏អាថ៍កំបាំងនេះ គឺមានតែមនុស្សរស់ទេឬ..ក៏នៅមានអ្វីផ្សេងទៀតដែលរស់នៅចាំតែមនុស្សស្លាប់ដែលគេហៅថា«ឋាននរក» វាពិតជាធ្វើឲ្យខ្ញុំឆ្ងល់ចង់ដឹងណាស់....ចុះបើមានមែនវានិងដូចអ្វីដែលខ្ញុំស្រមើស្រមៃនេះទេ....?

ចាប់ផ្ដើម
នៅក្នុងសាលធំទូលាយមួយចំកណ្តាលបន្ទប់នោះយើងឃើញមានបុរសមានអំណាចម្នាក់ដែលអង្គុយនៅលើកៅអីយ៉ាងធំនៅជាន់ខ្ពស់ជាងគេនោះដែលគេហៅគាត់ថា«ចៅក្រមយមរាជ»គាត់ជាមនុស្សដែលមានអំណាចជាងគេដែលគ្រប់គ្រងឋាននរកនេះទាំងមូល។

តែបើយើងងាកមកខាងក្រោយជាន់ទីពីរនោះយើងនិងឃើញបុរសពីរនាក់ឈរអមសងខាងឆ្វេងស្តាំដែលយើងស្គាល់គាត់ថាជា«ព្រះរាជអាជ្ញាឬមេធាវីដើមចោទ»ដែលមានតួរនាទីចាំចោទប្រកាន់រាល់រឿងរ៉ាវដែល«វិញ្ញាណ»បានប្រព្រឹត្តខុលកាលពីនៅរស់។

ឥឡូវយើងមកមើលជាន់ក្រោយគេបង្អោះដែលនៅទល់មុខនិងកៅអីចៅក្រមវិញនៅទីនេះវាមានរាងជារង្វង់មូលធំមួយនៅចំកណ្តាលយើងឃើញបុរសចំណាស់ម្នាក់ឈរនៅទីនោះដែលគេដឹងថាគាត់ជា«វិញ្ញាណជាប់ចោទ»ហើយអ្នកនៅអមជាមួយគាត់គឺមានបុរសរាងក្មេងម្នាក់ជាមួយនិងជំនួយការស្រីម្នាក់ទៀតដែលមានងារថា«លោកយមទូតនិង Assistant»ដែលមានតួនាទីនៅចាំការពារកូនក្តីពីមេធាវីដើមចោទទាំងពីររូបខឆងលើ។

"លោកផាក ហេស៊ុង គេបានបើកឡានបុកក្មេងស្រីម្នាក់ស្លាប់ហើយរត់គេចមិនព្រមទទួលខុសត្រូវឡើយកាលពីគេនៅរស់" មេធាវីដើមចោទខាងឆ្វេងនិយាយដាក់ពាក្យបណ្តឹងឡើងហើយក៏ងាកមុខទៅគ្នាគាត់ម្នាក់ទៀតដែលនៅខាងស្តាំដើម្បីនិយាយបន្ត។

"ធ្វើខុសមិនទទួល!ឃើញស្លាប់មិនអើពើ!គេនេះសមតែជាប់ទោលរយ:ពេល50ឆ្នាំព្រោះតែទង្វើដ៏អាក្រក់និងឃោឃៅរមួយនេះ"
មេធាវីដើមចោទខាងស្តាំស្រែកឡើង៊

"លោកមេធាវី! កាង ថេយ៉ុង តើមានអ្វីតវ៉ាទេ?"
ចៅក្រមសួរទៅកាន់ យមទូតថេយ៉ុង។ គេក៏អោនក្បាលគោរពបន្តិចរួចក៏ងាកទៅសួរ កូនក្តីខ្លួន។

វិញ្ញាណស្នេហ៍  ចប់Where stories live. Discover now