[ការចង់ចាំដែលមិនគួរមាន...] XXVII

138 21 1
                                    

ភាគទី17: ការចងចាំដែលមិនគួរមាន!

ថេយ៉ុងក៏បានមកដល់តំបន់...ដែលជាកន្លែងកើតហេតុរបស់សូនូ។ ឡេបានមកដល់ហើយក៏ចាប់ដើរមើលតាមតំបន់នោះតែម្នាក់។

"បើគេស្លាប់មែនប្រហែលជាវិញ្ញាណគេក៏ប្រហែលជានៅវិលវល់តាមនេះជាមិនខាន!!"
ថេយ៉ុង សម្លឹងមើលគ្រប់កន្លែងដែលនៅជុំវិញដោយប្រាកដក្នុងចិត្ត។

"លោកមកតំបន់ខ្ញុំមានការអី?"
សំឡេងលោកយមទូតផ្សេងបាននិយាយមកកាន់គេដោយតាមគេក៏មានការរៀបចំខ្លួនក៏មិនខុសពីថេយ៉ុងប៉ុន្នានឡើយអាច សនិដ្ឋានបានថាគេជាយមទូមនៅប្រចាំតំបន់មួយនេះ។

*រាល់តំបន់នីមួយៗតែងមានយមទូតម្នាក់នៅប្រចាំ ដូចជាថេយ៉ុងចឹងគេបានប្រចាំការនៅទីក្រុងសេអូលហើយយមទូតផ្សេងៗជាច្រើនទៀតក៏បាននៅចាំតាមកន្លែងនិងក្រុងរៀងៗខ្លួន ដោយតាមច្បាប់យមទូតនីមួយៗមិនអាចលូកដៃចូលទៅក្នុងការងាររបស់គ្នាបានឡើយ។ បើវិញ្ញាណមួយបានស្លាប់នៅតំបន់អ្នកណាអ្នកជាអ្នកគ្រប់គ្រងនិងយកគេទៅខាងសិវក្រមដោយខ្លួនឯង*

"ខ្ញុំត្រូវការស្វែងរកវិញ្ញាណរបស់មនុស្សម្នាក់!ចុះលោកមកទីនេះព្រោះអ្វី?"
ថេយ៉ុងឆ្លើយទៅយមទូតនោះហើយក៏ស្ងាតព្រោះគេកំពុងគិតថាគួរសួរពីវិញ្ញាណសូនូដែរឬទេ។ តែថានេះអាចមិនមែនជារឿងចៃដន្យទេដែលយមទូតពីរនាក់មកជួបគ្នានៅកន្លែងតែមួយចឹងនោះ។

"លោកជាយមទូតថេយ៉ុងត្រូវទេ?"
នៅសុខៗគេស្រាប់តែប្តូរប្រធានបទ។ មើលទៅគេហាកដូចមានរឿងអីលាក់បាំងនិងថេយ៉ុងចឹង។

"ត្រូវហើយ!!"

"ខ្ញុំមានរឿងចង់ប្រាប់លោក!មកតាមខ្ញុំមក!!"
ថាហើយគេក៏បានដើរចាកចេញទៅដោយឲ្យដេយ៉ិងគេដើរតាមពីក្រោយដូចគ្នានៅខណៈនេះទោះថេយ៉ុងគេមិនចង់ក៏ត្រូវតែទៅដែរព្រោះនេះអាចជាតម្រុយមួយផងដែរ។

ពួកគេបានមកដល់កន្លែងមួយដែលនោះជាកូនភ្នំដែលអាចមើលឃើញពីទេសភាពដ៏ស្រស់ត្រកាលរបស់ក្រុងមួយនេះបានយ៉ាងពេញភ្នែក។ យមទូតនោះឈរនៅជិតដើមឈើមួយហើយថេយ៉ុងក៏បានឈរជិតគេ។ មិនចាំយូរយមទូតក៏ចាប់ផ្តើមនិយាយដោយភ្នែកមើលទៅឆ្ងាយ

វិញ្ញាណស្នេហ៍  ចប់Where stories live. Discover now