[ការមកដល់នៃម្ចាសដើម....] XXVIII

127 22 1
                                    

ភាគទី18: ការមកដល់នៃម្ចាសដើម

  Taehyun  បានចុះមកដល់ឋាននរកជាថ្មីគេបានធ្វើដំណើរយ៉ាងយូរទម្រាំតែបានមកដល់កន្លែងដែលបិសាចលាក់ខ្លួននោះ។

"តើពួកវាលាក់វិញ្ញាណសូនូនៅឯណា?"
Taehyun  ដើរលប់ៗថ្មមៗជើងបំផុតព្រោះមិនចង់ឲ្យពពួកបិសាចឮ។
    គេឈប់ងក់ពេលក្រឡែទៅកាន់ទ្រុងដែកធំល្មមមួយដែលមានវិញ្ញាណក្មេងប្រុសម្នាក់កំពុងអង្គុយលុតចង្កុងនិងដី ឯដៃទាំងពីរទម្លាក់ចុះដោយមានខ្នោះដែកយ៉ាងធំជាប់។

"សុំទោស!!"
Taehyun  មានអារម្មណ៍ខុសព្រោះតែគេប្រើត្បួងនិងហើយទើបធ្វើឲ្យវិញ្ញាណសូនូត្រូវមកជួបអ្វីបែបនេះ។ មិនចាំយូរគេក៏ស្ទុះចូលទៅទ្រុងនោះហើយព្យាយាមដាស់គេ។

"អេៗសូនូក្រោកឡើងយើងមកជួយឯងហើយ!!ហាស់???"
Taehyun  ភ្លាកព្រឺតពេលបានប្រទះនិងមុខរបស់វិញ្ញាណមិញហើយ។ ភ្នែកធំក្រហមងែងខ្មៅរូងសល់តែប្រហោង ចំពោះខ្លួប្រាណស្គមស្គាំភ្លាមៗនៅតែគ្រោងឆ្អឹង

"ឆាប់ចាប់គេទៅកន្លែងបូជាឥឡូវនេះ!!"
មិនទាន់បានភ្ញាក់ស្រួលបួលផងពេលនោះស្តេចបិសាចក៏បានមកដល់ហើយស្តីឡើងបញ្ជាកូនចៅខ្លួន ដោយសារបិសាចបានដឹងពីគោលបំណងរបស់ Taehyun  មុនទើបគេក៏បានរៀបល្បិចដាក់គេតែម្តងហើយវិញ្ញាណមិញនោះមិនមែនជាសូនូទេ។

"ចំមែន!!បិសាចឥឡូវនេះ IQ ខ្ពស់ដល់ហើយ"
Taehyun  សាំចិត្តជាខ្លាំង។ ដោយសារតែការងារមិនរលូតតាមផែនការរៀបចំតែក៏មិនថ្វីទេ ។ គេទាញដាវខ្លួនមកប្រយុទ្ធជាមួយនិងសត្វបិសាចមាធំៗរូបរាងចម្លែកៗទាំងនោះយ៉ាងស្វឹស្វាញ

ព្រូស!!
Taehyun  ប្រយុទ្ធសុខៗក៏ផ្លាត់ស្នៀតដួសព្រូសទៅដីបង្កជាឪកាសដល់សត្រូវដើម្បីបានចាប់ខ្លួនគេជាប់។

វិញ្ញាណស្នេហ៍  ចប់Where stories live. Discover now