1: វិញ្ញាណគ្មានអតីត

417 39 0
                                    

ពេលរស់មើលបច្ចុប្បន្នពេលស្លាប់មើលអតីតកាល"
" ធ្វើល្អឬសាងអាក្រក់ គួរចាប់ជាតិឬជាប់ទោល" ប៉ុន្តែ..........ចុះបើវិញ្ញាណគ្មានអតីតកាលគួរធ្វើ យ៉ាងម៉េច???

ចាប់ផ្ដើម
វិញ្ញាណគ្មានអតីត

ព្រូស!
"ទីបំផុតអាចចេញពីមន្ទីរពេទ្យបានហើយ" សំឡេងក្មេងប្រុសម្នាក់និយាយឡើងបន្ទប់ពីលោតផ្លោះរបង់មន្ទឺពេទ្យរួច។

"ឆយ ប៊េមហ្គូ! ឆយ ប៊េមហ្គូ!" ប៊េមហ្គូរត់មិនទាន់បានមួយជំហានផងស្រាប់តែមានសំឡេងមាំៗមួយស្រែកហៅឈ្មោះគេពីក្រោយខ្នង។គេក៏បានងាកទៅក្រោយដើម្បីមើលថានណាដែលហៅឈ្មោះគេមិញនេះ..ពេលងាកទៅក៏ឃើញមនុស្សប្រុសស្រីពីរនាក់ឈរនៅជិតរបង់នោះទាំងការស្លៀកពាក់រាងចម្លែកបន្តិចព្រោះពួកគេស្លៀកពាក់ដូចនាក់ជំនួញចឹង..អាវធំៗពណ៌ខ្មៅរាងវែងបន្តិចហើយនៅលើក្បាលម្នាក់ប្រុសនោះមានមួកស្អីមិនដឹង។ប៊េមហ្គូឈរមើលទៅពួកគេទាំងទឹកមុខចម្លែកចិត្តព្រោះនៅទីនេះជាមន្ទឺពេទ្យតើមិចបានម្នាក់ៗតែងខ្លួនដូចតួរកុងទៅវិញពិតជាឆ្ងល់ណាស់។

"ឆយ ប៊េមហ្គូ! អាយុ19ឆ្នាំ បានស្លាប់នៅម៉ោង4:47នាទីព្រឹក" គេនិយាយមួយៗច្បាស់ទៅកាន់ប៊េមហ្គូដែលឈរធ្វើមុខឆ្ងល់ៗនោះ។

"លោកជានណា??"

"គាត់ជាយមទូតការពារក្តីឲ្យលោកដើម្បីទៅចាប់ជាតិ!ឯខ្ញុំគឺជំនួយការគាត់"មិនចាំថេយ៉ុងនិយាយឡើងមេរ៉ាសីុការដែលជា Assistant នោះនិយាយជំនួយយ៉ាងលឿន។

"ជាយមទូត!..បុរាណម្ល៉េះ!" ប៊េមហ្គូនិយាយបន្តិចរួចក៏ងាកក្បាលមើលទៅផ្លាកសញ្ញានៅពីក្រោយខ្នងពួកគេនោះដោយគេដាក់ថា'មន្ទឺពេទ្យវិកលចារឹក' ចឹងមិនបាច់ឆ្ងល់ទេហេតុអ្វីបានពួកគេស្លៀកពាក់ប្លែកៗនិយាយស្តីវល់ៗបែបនេះនោះ...តាមពិតជាមនុស្សឆ្កួតសោះចេះកុហកថាយមទូតទៅកើតស្ទាយដដែលៗ ។ ឯយមទូតនិងសីុការ របស់យើងកាលបើលឺគេនិយាយចឹងហើយក៏នាំគ្នាងាកមើលទៅក្រោយខ្នងខ្លួនតាមប៊េមហ្គូដែរ ពេលនេះទើបពួកគេដឹងថាប៊េមហ្គូនិយាយមានន័យថាយ៉ាងមិច។

វិញ្ញាណស្នេហ៍  ចប់Where stories live. Discover now