មានរឿងមិនចេះចប់ IV

216 32 0
                                    

4: មានរឿងមិនចេះចប់!

ជីវិតដែលធ្លាប់តែរស់នៅតែម្នាក់ឯងយ៉ាងស្ងប់ស្ងាត់ជាងមួយពាន់ឆ្នាំបានរលាយដូចទឹកកកត្រូវថ្ងៃដោយសារតែក្មេង19ឆ្នាំម្នាក់.......!

ព្រះអាទិត្យបញ្ជរញរស្មីរះលើផែនដីដ៏ស្រស់ត្រកាលនាពេលព្រឹកដ៏មនោរម្យ ពន្លឺមានកម្តៅចែងចាំពេញបន្ទប់ពណ៌ ស មួយដែលធ្វើឲ្យអ្នកដែលកំពុងដេកយ៉ាងស្កប់ស្កល់នោះផ្ញាក់............ចុម!បាត់មនុស្សទៅដល់ណាអស់ហើយ???

" មួយ..ពីរ..បី...បួន...."
តាមពិតពួកគេគឺនៅបន្ទប់ហាត់ប្រាណឯណេះសោះ។

ប៊េមហ្គូអង្គុយធ្វើមុខស្អុយមើលទៅអ្នកដែលកំពុងហាត់ប្រាណបែកញើសពេញខ្លួនដោយមិនខ្វល់ពីគេអីបន្តិច....

"លោកពូ! ពេលណាហាត់ចប់ទៅ?"
ថេយ៉ុងឮសំណួររបស់ប៊េមហ្គូហើយក៏ទម្លាក់ខ្លួនចុះពីរបាដែកខ្ពស់ផុតក្បាលនោះមកដីវិញហើយងាកទៅមើលមុខម្ចាស់សំណួរទាំងញើសជោកសក់។

" ឯងនិយាយដដែលៗបែបនេះមិនចេះហត់ទេអ្ហេ?" និយាយចប់គេក៏ដើរទៅយកកូនកន្សែងពណ៌ ស តូចមួយមកជូតញើសចេញពីមុខ ឯ ប៊េមហ្គូ បន្ទាប់ពីឮពាក្យសោកសៀតថេយ៉ុងថាឲ្យខ្លួនហើយក៏ធ្វើមុខធ្វើម៉ាត់ជ្រេញបន្តិចរួចក៏តប

" មិនហត់ទេ! "
ថេយ៉ុងក៏ងាកមុខមកមើលគេម្តងទៀត។

រួចដើរទៅជិតប៊េមហ្គូឲ្យកាន់តែគៀកទៅៗសឹងតែប៉ះមុខគ្នាទៅហើយ ប៊េមហ្គូ ឃើញចឹងក៏រៀងភ័យបន្តិចដែរគេក៏ថយខ្លួនទៅក្រោយតាមជំហាន់ជើងថេយ៉ុងដើរចូល...ថេយ៉ុងសម្លឹងមុខប៊េមហ្គូបានបន្តិចរួចក៏និយាយឡើង

"អ៊ីចឹង....ឯងនិយាយតទៀតទៅ!យើងមិននៅស្តាប់ទៀតទេ ធុញ ណាស់! " ប៊េមហ្គូឮថេយ៉ុងនិយាយហើយកំហឹងក្នុងចិត្តរបស់គេក៏ចាប់ផ្តើមកើនឡើងរាប់រយអង្សា សឹងតែផ្ទុះ ភ្លាមៗតែម្តង....។
ថេយ៉ុងឃើញចឹងក៏បែរជើងចេញពីប៊េមហ្គូ រួចដើរចេញទៅបន្ទប់ទឹកបាត់ គេមិនចង់នៅឈ្លោះជាមួយក្មេងទេខ្លាចក្មេងយំ។

វិញ្ញាណស្នេហ៍  ចប់Where stories live. Discover now