ភាគទី15: បញ្ហាចាស់តែជារឿងថ្មី!!
#Beomgyu Part
ជុងវ៉ុលបាននាំខ្ញុំមកដល់ថ្នាក់រៀនហើយក៏បាននិយាយណែនាំមិត្តរួមថ្នាក់មកកាន់ខ្ញុំផងដែរព្រោះតែហេតុផលគឺមកពីខ្ញុំបាត់បង់ការចងចាំនិងឯងតែថាថ្នាក់រៀននេះដូចជាយ៉ាងម៉េចមិនដឹងទេ។
ក្រោយពីណែនាំអស់ហើយជុងវ៉ុលក៏នាំខ្ញុំមកតុអង្គុយ។ តុរបស់ខ្ញុំគឺនៅជិតបង្អូចជួរទីប្រាំមួយកៅអីទីបួនពិតជាទីតាំងដ៏ល្អពិតមែន។"នេះហើយជាកន្លែងរបស់ឯងហើយ!"
គេនិយាយចប់ក៏ទៅមកអង្គុយតុពីមុខរបស់ខ្ញុំប្រហែលតុនោះជាកន្លែងរបស់គេហើយមើល។"នែ!!អានូហែងស្គាល់អញអត់?"
នៅសុខៗស្រាប់តែមានដៃមួយបានមកចាប់ស្មាខ្ញុំពីក្រោយហើយក៏និយាយឡើង។ វានេះក៏សាំដែរគ្នាប្រាប់ហើយថាមិនចាំៗនៅមកតាប៉ែទៀត។"ហាស៎???"
ខ្ញុំធ្វើជាមិនយល់ពីសំណួររបស់គេ។"ចុម! អញអាជេកមិត្តហែងហា៎?ហែងអត់ស្គាល់អញទេ!!"
បើយើងចាំពេលនេះឯងក៏ប្រហែលបានដេកលេងនៅពេទ្យហើយ..គេនេះក៏តាប៉ែមិនណយដែរប្រាប់ថាបាត់ការចងចាំៗហើយនៅមកសួរដែលៗទៀត..អាសត្វនេះ!"អញប្រាប់ហើយថាវាបាត់ការចងចាំ!ហែងទៅសួរវាចឹង..វាដែលដឹងស្អី!អានេះវើយ!!"
"និយាយត្រូវ!!"
ម្នាក់នេះអាចរាប់ថាគ្រាន់បើ។"ឆើស!!យើងគ្រាន់តែចង់ពិសោធន៍ឲ្យច្បាស់ប៉ុណ្ណោះ!"
"បើចង់ច្បាស់ខ្លាំងទៀតយើងថាឯងគួរតែទៅឈរឲ្យឡានបុកតែម្តងទៅឲ្យដឹងថាពេលបុកហើយវាយ៉ាងម៉េច!!"
"ត្រូវទៀត!!!"
ខ្ញុំថាខ្ញុំពេលនេះក្លាយជាហ្វេនអាល្អិតជុងវ៉លនេះហើយនិយាយចំៗតែម្តងត្រូវចិត្ត។"ញុយ!!មើលពួកវាព្រួតដៀលអញ!"
"អើ!!ហែងក៏ត្រូវគេដៀលតែរហូតហើយហ្នឹង!?"
ជុងវ៉ុលនិយាយឌឺដាក់ជេកហើយក៏ឆ្លៀតលានអណ្តាតដាក់ទៀតមុននិងងាកមុខទៅខាងមុខវិញ។ ខ្ញុំក៏បានមើលទៅកាន់ជេកៗមិននិយាយអីទេតែក៏ពេបមាត់ដាក់ខ្ញុំម្តង។
អារម្មណ៍ដែលរៀនចប់ហើយតែមកអង្គុយចាំស្តាប់គ្រូម្តងទៀតនេះណា៎..វាពិតជាធ្វើឲ្យខ្ញុំនៀកសឹងរយែសទ្រូងស្លាប់ទៅហើយ។
YOU ARE READING
វិញ្ញាណស្នេហ៍ ចប់
Mystery / Thriller_«ជីវិតដ៏សែនស្ងប់សុខជាងមួយពាន់ឆ្នាំរបស់ខ្ញុំឥឡូវវាប្រែជាខ្ទីខ្ទឺដូចខ្ទឹមលីងអស់ព្រោះតែខ្មោចក្មេងម្នាក់» Taehyun _«ខ្ញុំមិនយលទេ! ហេតុអ្វីយមទូតក្នុងភាពយន្តមានលុយច្រើនម្លេះ?ហើយម៉េចបានយមទូតដែលខ្ញុំជួបផ្ទាល់វិញក្ររហាមយ៉ាងនេះ?» Beomgyu បញ្ចប់:23/11/22 9:00...