បេសកកម្មទី1 X(C)

183 22 0
                                    


C: ចរចា

"មនុស្សច្រើនណាស់!" មកដល់ហាងដែលជាកន្លែង មីន យ៉ុនហ្គី ភ្លាម ថេយ៉ុនក៏និយាយភ្លាតព្រោះតែទីនោះមានមនុស្សមកជាច្រើន។ តើពួកគេអាចចរចារជាមួយនិងយ៉ុនហ្គីបានដោយរបៀបណាបើមានមនុស្សច្រើនៗយ៉ាងនិងនោះ។

"មើលទៅប្រហែលត្រូវរង់ចាំរហូតដល់គាត់បិទហាងសិនហើយ ។ ប៉ុន្តែនេះអស្ចារ្យណាស់ខ្ញុំមិននឹកស្មានថាធ្មប់និងមនុស្សអាចរស់នៅជាមួយគ្នាបានសោះ" ប៊េមហ្គូដែលឈរជិតនោះក៏តបទៅវិញ។

"ធ្មប់គឺដូចតែមនុស្សយើងចឹងគ្រាន់តែពួកគេមានជីវិតអមត:ប៉ុណ្ណោះ ប៉ុន្តែធ្មប់មិនមែនមានតែលើផែនដីទេពួកគេនៅមានប្រភបដើមមួយទៀត។"

"អ៎ចឹងហ៎!! ប៉ុន្តែ..នៅទីនេះស្រស់ស្អាតប្លែងជាងពេលខ្ញុំមកមុនៗឆ្ងាយណាស់!!ចុះបើ...." ប៊េមហ្គូគេនិយាយទាំងបង្អូលសំឡេងទៅកាន់ថេយ៉ុនដោយទឹកមុខញញឹមលាក់ពុតនូវគំនិតអ្វីម្យ៉ាង។

"យ៉ាងម៉េចឯងនិង?" ថេយ៉ុនសួរទាំងឆ្ងល់ទៅគេ អាការៈប្លែកៗបែបនេះមើលទៅប្រហែលជាមិនសូវជាមានរឿងល្អប៉ុន្នានទេ។

"ហាសហាស់!គ្មានអីធំដុំទេ..ខ្ញុំគ្រាន់តែចង់ដើរមើលតាមនេះមួយភ្លេតប៉ុណ្ណោះ ដូច្នេះលោកពូ នៅចាំទីនេះម្នាក់ឯងចុះណា៎...លាហើយ!!!!" និយាយចប់ភ្លាមគេរត់រលាយបាត់ស្រមោលឈឹង។
ហើុយ~~ ឯថេយ៉ុនក៏ដកដង្ហើុមធំឈរហួលចិត្តម្នាក់ឯង។

*តើយើងគិតខុសឬត្រូវដែលយកអាល្អិតនេះមកជាមួយចឹងនោះ?* គិតហើយថេយ៉ុនក៏ដកដង្ហើមធំម្តងទៀត។ អួយវាទនាហា៍!!!

.......

"ហេតុអ្វីក៏ឯងមិនទៅសាលា? ឯងគិតថារត់គេចបែបនេះយើងរកឯងមិនឃើញអ្ហេ!!" សំឡេងរបស់ក្មេងប្រុសមាឌធំម្នាក់និយាយទៅកាន់សិស្សសាលាមួយដែលឈរនៅទល់មុខគេនោះទាំងសម្តីគំរោះសគំរើយ។

ស្ងាត់!!!
សិស្សនោះមិនតបបានត្រឹមអោនមុខចុះដោយសេចក្តីភ័យខ្លាច។ ព្រោះបុរសនោះមិនមែនមានតែម្នាក់ឯងទេគេមានបរិវាដែលជាកូនចៅបួនប្រាំនាក់ទៀតឈរពីក្រោយ។

"យ៉ា!!!!អាចង្រៃឯងមិនឮយើងសួរទេអ្ហា!!!" គេស្រែកឡើងហើយក៏ជើងធាក់សិស្សប្រុសនោះដួលទៅដីមួយទម្អឹង។

វិញ្ញាណស្នេហ៍  ចប់Where stories live. Discover now