ភាគទី19: ស្វែងយល់ពីជម្រៅចិត្ត...." ហៅម៉ាក់គេដូចម៉ាក់ខ្លួនឯង!"
ប៊េមហ្គូ ឮសំឡេងនេះហើយភ្ញាក់សឹកធ្លាក់ពីសូហ្វា។"ឯង!?...សូនូ!!!!!"
គេញញឹមយ៉ាងស្រស់ទោះមិញនៅភ័យក៏ដោយហើយស្ទុះទៅអោបអ្នកដែលកំពុងឈរទាំងត្រេកអរតែគួរឲ្យស្តាយមិនអាចអោបបានទេ។"បងធ្វើស្អីនៀក?ខ្ញុំឥឡូវនេះជាខ្មោចវិញហើយ"
សូនូ និយាយទាំងខូចចិត្តតែក៏មិនភ្លេចញញឹមដែរព្រោះខ្លួនអាចមកផ្ទះវិញបាន ហើយអាចឃើញម៉ាក់និងបងស្រីជាថ្មីម្តងទៀតនេះចាត់ទុកថាសំណាងពេកហើយៗថែមទាំងមានមនុស្សម្នាក់ដែលអាចមើលឃើញស្តាប់ឮគេ ចឹងពិតជាមិនរំភើបមិនបានឡើយ។"ឆ្កួត!!!យើងទេដែរជាខ្មោច បើឯងជាខ្មោចស្មានយើងនៅក្នុងខ្លួនឯងកើតហេស?"
សូនូ ញញឹមខ្ចឹបដាក់ beomgyu ។ នេះពួកគេធ្លាប់ជួបគ្នាបានតែម្តងសោះ ប៉ុន្តែមើលពេលនេះចុះស្និតស្នាលនិងគ្នាណាស់។ មិនចម្លែកទេដែលពួកគេមិនឆ្ងល់និងរឿងប្តូររូបកាយគ្នាបែបនេះព្រោះមាន Taehyun ចាំបកស្រាយឲ្យស្រាប់ហើយ។"ពេលនិយាយជាមួយបងខ្ញុំដូចកំពុងឆ្លុះកញ្ចក់មើលមុខខ្លួនឯងចឹង!"
Beomgyu សើចនិងគេបន្តិចហើយក៏បន្តនិយាយគ្នាពីនេះពីនោះរហូតជាប់មិនដាច់សូរសៀង។"សូនូ..កូននិយាយជាមួយនណានិងឮតែសើចមិនឈប់សោះ!"
ម៉ាក់គេដើរចេញពីផ្ទះបាយហើយសួរទៅកាន់ប៊េមហ្គូ និង សូនូដែលកំពុងញាំត្រាវបិសាចជាមួយគ្នាយ៉ាងសប្បាយនោះតែគាត់មើលសូនូពិតមិនឃើញទេ។"ខ្ញុំនិយាយជាមួយ...អឺច្រឡំមាត់!!"
សូនូ លើកដៃមកខ្ទប់មាត់ខ្លួនឯងយ៉ាងលឿនក្រោយពេលដឹងថាខ្លួនប្រឡំឆ្លើយតបនិងម្តាយ។"Pee... ហាស់ៗៗ"
Beomgyu សើចកាន់តែខ្លាំងទៅៗទប់មិនជាប់ព្រោះតែសូនូដែលជាវិញ្ញាណទេតែច្រឡំមាត់ឆ្លើយជំនួសគេទៅវិញ ធ្វើឲ្យពួកគេទាំងពីរមើលលមុខគ្នាហើយក៏ សើចយកៗសឹងតែគាំងម្ខាងៗទៅហើយ។
YOU ARE READING
វិញ្ញាណស្នេហ៍ ចប់
Mystery / Thriller_«ជីវិតដ៏សែនស្ងប់សុខជាងមួយពាន់ឆ្នាំរបស់ខ្ញុំឥឡូវវាប្រែជាខ្ទីខ្ទឺដូចខ្ទឹមលីងអស់ព្រោះតែខ្មោចក្មេងម្នាក់» Taehyun _«ខ្ញុំមិនយលទេ! ហេតុអ្វីយមទូតក្នុងភាពយន្តមានលុយច្រើនម្លេះ?ហើយម៉េចបានយមទូតដែលខ្ញុំជួបផ្ទាល់វិញក្ររហាមយ៉ាងនេះ?» Beomgyu បញ្ចប់:23/11/22 9:00...