បេសកកម្មទី1 X(A)

218 25 0
                                    


A : ស្វែងរកប្រវត្តិរូបរបស់ធ្មប់!!!

ព្រឹកថ្ងៃថ្មីបានឈានមកដល់ជាមួយនិងកម្តៅកាំរស្មីនៃក្តីសង្ឃឹមមកផ្តល់ឲ្យមនុស្សលោកគ្រប់គ្នាបើកទទួសនូវថ្ងៃថ្មីយ៉ាងរីករាយ។

បើងាកមកមើលនៅការិយាល័យយមទូត ថេយ៉ុន វិញយើងឃើញថា ម្នាក់ៗខំប្រឹងធ្វើការខ្លាំងណាស់ព្រោះតែចង់ដឹងពីកន្លែងរស់នៅរបស់ ធ្មប់ មីន យ៉ុនហ្គី មួយប៉ុណ្ណោះ។ ប៉ុន្តែប្រវត្តិរបស់ធ្មប់ម្នាក់ៗពិតជាអាថ៍កំបាំងនិងពិតបាកក្មុងការតាមដានទៀត។

នេះ..ថេយ៉ុនបានចំណាយពេលជាងមួយសប្តាហ៍ហើយប៉ុន្តែនៅតែគ្មានតម្រុយអ្វីសោះ។ តើគេអាចធ្វើភារកិច្ចនេះជោគជ័យទេបើគេមានពេលតែ49ថ្ងៃនិងដើម្បីធ្វើវា ហើយពេលនេះនៅសល់តែ 39ថ្ងៃទៀតទេ។

" សីុការ! នាងទៅរកមើលឯកសារប្រវត្តិរូបឲ្យខ្ញុំបន្តិច!" ថេយ៉ុននិយាយប្រើនាងជំនួយការដែលអង្គុយទល់មុខខ្លួននោះ។ នាងឮគេប្រើហើយក៏ស្ទុះងើបឡើង

"ចាស៎!!លោកយមទូត" ទទួលបញ្ជារួចនាងក៏ដើរចេញទៅ។

តាមផ្លូវនៃការិយាល័យឋាននរកនេះ វាមានពោលពេញទៅដោយបន្ទាប់ជាច្រើនដែលនៅបម្រៀបជាប់គ្នា។ ពីមួយ បន្ទប់ ទៅមួយ បន្ទប់ មានយមទូតគ្រប់គ្រង់ម្នាក់ដូចៗគ្នា។ ហើយពួកគេជារាងរាល់ថ្ងៃតែងតែមកធ្វើការគ្មានថ្ងៃឈប់សម្រាកឡើយព្រោះតែការស្លាប់របស់មនុស្សគឺមានមិនចេះអស់ពីមួយថ្ងៃទៅមួយថ្ងៃ។

"អ៎!!ជាបន្ទប់នេះហើយ!" សីុការនិយាយឡើយពេលដើរមកដល់មុខបន្ទប់ពណ៍សមួយ។

ក្រាក!!!
ទ្វាដ៏ធំនៃបន្ទប់ផ្ទុះឯកសារប្រវត្តិរូបរបស់ឋាននរកបានបើកឡើងយ៉ាងធំ។។ សីុការដើរចូលទៅក្នុងងហើយក៏ជួបនិង ទារិកាស្រី ម្នាក់ដែលនៅយាមឃ្លាំងប្រវត្តិរូបដ៏ធំមួយនេះម្នាក់ឯង។

" នាងត្រូវការអ្វី?" ទារិកាស្រីនោះកាលបើឃើញមានគេចូលមកហើយក៏រហ័សមកទទួល។

"ខ្ញុំត្រូវការប្រវត្តិរូបរបស់ធ្មប់!" សីុការមិនចាំយូរក៏តបទៅនាងទារិការស្រីវិញ។

វិញ្ញាណស្នេហ៍  ចប់Where stories live. Discover now