ភាគទី14: ផុតពីស្លាប់ស្អែកថ្ងៃថ្មីទៅរៀនធម្មតា!!
ថេយ៉ុងក្រោយជួយប៊េមហ្គូចេញពីពិភពអមនុស្សរួចហើយក៏បានសន្លប់ឈឹង។ ក្រោយមកប៊េមហ្គូក៏បាននាំយកគេមកសម្រាកនៅឯផ្ទះរបស់គេ។
"ខ្ញុំមិនមែនពេទ្យទេ!តែខ្ញុំអាចដឹងពីវិធីព្យាបាលច្រើនណាស់! ខ្ញុំគិតថាប្រហែលជាពេលខ្ញុំនៅរស់នោះខ្ញុំនៅមន្ទីពេទ្យយូរពេកទេដឹង?ឬមួយខ្ញុំជាក្មេងពាលដែលតែងបង្ករឿងឈឺសាច់ច្រើនដល់ខ្លួនផងក៏មិនដឹង?"
ប៊េមហ្គូ និយាយបណ្តើរលាបថ្នាំលើខ្លួនថេយ៉ុងបណ្តើរ។"សឺត!!ឈឺណាស់~"
ប៊េមហ្គូស្ងាត់បន្តិចព្រោះតែថេយ៉ុងគេស្រាប់តែស្រែកឈឺតិចៗឡើងមកគេបែរមុខទៅរកថេយ៉ុងហើយបន្តលាបថ្នាំឲ្យបន្តទៀតដោយថ្មមដៃជាងមុន។"ហឺត~និយាយទៀតទៅ!"
សំឡេងខ្សោយៗបានហើបចេញពីបបូរមាត់របស់ថេយ៉ុង។ ប៊េមហ្គូភាំងបន្តិចព្រោះគេមិនធ្លាប់ឃើញថេយ៉ុងចង់ស្តាប់គេនិយាយដល់ថ្នាក់នេះទេប៉ុន្តែគេក៏មិនជំទាល់ដែរ ស្នាមញញឹមស្មើបានបង្ហាញលើភក្រ្តនាយតូចបន្ទប់មកក៏ចាប់ផ្តើមនិយាយត។"លោកពូដឹងទេ! ក្រោយដឹងខ្លួនមកខ្ញុំក៏បានប្រែជាមានរូបរាងថ្មីនេះ! ពេលនោះខ្ញុំភ័យណាស់មិនដឹងត្រូវធ្វើយ៉ាងម៉េចទេ!ភ័យរហូត....រហូតដល់ភ្លេចលោកពូ~ ទៀតផង! ពេលដែលនឹកឃើញក៏មិនដឹងត្រូវទៅរកលោកពូនៅទីណាទេវាកាន់តែយ៉ាប់ជាមុនទៅទៀត!!"
និយាយបានប៉ុណ្ណេះគេស្រាប់តែឈប់ហើយអោនមុខចុះហាក់ខូចចិត្តណាស់ពេលនិយាយពីវាម្តងៗ។ ថេយ៉ុងផ្អែកខ្នងនិងក្បាលគ្រែងហើយសម្លឹងទៅគេចំ។"អគុណ!"
ពាក្យខ្លីតែងមានន័យណាស់សម្រាប់ថេយ៉ុង។ ប៊េមហ្គូងើបមុខហើយនិយាយវាទៅកាន់គេទាំងកែវភ្នែកក្រហមរលីងរលោង។"សម្រាប់រឿងអ្វី?"
"អរគុណរឿងគ្រប់យ៉ាង~"
វឹប!!
កាយតូចប៊េមហ្គូក៏ត្រូវបានថេយ៉ុងទាញមកអោបជាប់ទ្រូងភ្លាមៗ។ ហើយដំណក់ទឹកភ្នែកសើមក៏បានប៉ះជាមួយនូវសាច់ទ្រូងហាប់ណែនរបស់គេ។ ថេយ៉ុងមិននិយាយអ្វីបន្តតែដៃបែរជាអោបខ្លួនតូចកាន់តែណែនជាងមុន! ប៉ុណ្ណឹងវាមានអារម្មណ៍ថាគ្រប់គ្រាន់ហើយសម្រាប់ពួកគេទៅហើយ។
YOU ARE READING
វិញ្ញាណស្នេហ៍ ចប់
Misteri / Thriller_«ជីវិតដ៏សែនស្ងប់សុខជាងមួយពាន់ឆ្នាំរបស់ខ្ញុំឥឡូវវាប្រែជាខ្ទីខ្ទឺដូចខ្ទឹមលីងអស់ព្រោះតែខ្មោចក្មេងម្នាក់» Taehyun _«ខ្ញុំមិនយលទេ! ហេតុអ្វីយមទូតក្នុងភាពយន្តមានលុយច្រើនម្លេះ?ហើយម៉េចបានយមទូតដែលខ្ញុំជួបផ្ទាល់វិញក្ររហាមយ៉ាងនេះ?» Beomgyu បញ្ចប់:23/11/22 9:00...