[ចម្ងល់!!] XIV

143 23 1
                                    


ភាគទី9: ចម្ងល់!!

[...]

ងាកមកនិយាយពីគ្រួសារដ៏កំសត់មួយនេះវិញកំពុងតែរង់ទុកជាទំងន់ព្រោះកំពុងតែបាត់បង់សមាជិកម្នាក់ដែលខ្លួនស្រឡាញ់បំផុត។

"ហុឺៗ..ហឹក!ហឹក!.. កូន~កូនសំលាញ់!!ត្រឡប់មករកម៉ាកវិញមក!!"
សំឡេងយំសោកសៅពេញខាងមុខបន្ទប់ពេទ្យបានបន្លឺឡើយ។

"អូន~កូនយើងគេនិងមិនអីទេ!!"
អ្នកជាស្វាមីឃើញបែបនេះក៏ចូលទៅអោបប្រពន្ធរបស់ខ្លួនដោយនិយាយលួងលោម។
បើងាកទៅមើលក្នុងបន្ទប់វិញ យើងក៏ឃើញថាមានក្រុមគ្រូពេទ្យកំពុងមមាញឹកយ៉ាងខ្លាំងក្នុងកិច្ចការសង្គ្រោះបន្ទន់របស់ខ្លួន។

"ចាប់ផ្ដើមម្តងទៀត!! 1.2.3ឆក់!!!"
សម្តីស្រែកឮខ្លាំងៗបញ្ជាទៅកាន់ គិលានុបដ្ឋាកាស្រីម្នាក់ឲ្យបើកឧបករណ៍សង្គ្រោះម្តងទៀត។

ផឹប!!
ខ្លួនប្រាណដែលស្ងៀមមិនកំរើកក៏បានហើបខ្លួនឡើងផុតពីគ្រែអ្នកជំងឺទាំងភ្នែកនៅតែបិទដដែល។

"លើកទី6!!1.2.3ឆក់!!!"
លោកគ្រូពេទ្យនៅតែបន្តការសង្គ្រោះទៅជារឿយៗមិនឈប់។ ឆក់រហូតដល់ជាច្រើនលើកនៅតែគ្មានបានផល។ ប៉ុន្តែភ្លាមៗនោះក៏មានសំឡេងនៃការពិឃាតក៏បានបន្លឺឡើង។

តឺត..........!

ស្ងាត់!!
ក្រុមគ្រូពេទ្យចាប់ផ្តើមស្ងាត់គ្រប់គ្នាដោយកែវភ្នែកបាញ់ទៅរកឧបករណ៍វ៉ាសចង្វាក់បេះដូងដែលនៅជិតនោះ។

" អ៎~អួយ!!ហ៎~~"
Beomgyu ដែលកំពុងឈរពីមុខឡានក្រុងចាប់ផ្តើមមានអាការ:មិនស្រួលឡើងមក។ ជើងដែលកំពុងតែឈានប្រុងនិងឡើងឡានក្រុងនោះស្រាប់តែគាំងដើរទៅមិនរួចក្នុងទ្រូងស្រាប់តែថប់ៗយ៉ាងខ្លាំង។

ព្រូស!!
រាងកាយតូចស្តើងក៏ចាប់ដួសភ្លាមៗនៅនិងដីប៉ុន្តែជាសំណាងអាក្រក់ណាស់ព្រោះគេគ្រាន់តែជាវិញ្ញាណប៉ុណ្ណោះដូច្នេះហើយគ្មានមនុស្សណាម្នាក់អាចឃើញនិងជួយគេពីគ្រោះថ្នាក់ដ៏អាសន្ននេះបានឡើយ។
Beomgyu ទឺងថប់ពេញទ្រូងដោយគេខំឃ្តោបដៃនិងទ្រូងណែនហើយក៏ប្រែចុះប្រែឡើងយ៉ាងវេទនា ឯខ្លួនប្រាណស្រាប់តែប្រែជារលាយបន្តិចម្តងៗពីចុងជើងឡើងមក។

វិញ្ញាណស្នេហ៍  ចប់Where stories live. Discover now