[ទទួលទោស] XX

148 18 0
                                    

ភាគទី10: ទទួលទោស!!!

#ថេយ៉ុងក៏បានមកដល់មន្ទីពេទ្យពេលបានដឹងពីរឿងហើយ

"លោកយមទូតកាង!!"
មេរ៉ាដែលកំពុងតែឈរនៅខាងមុនបន្ទប់សង្គ្រោះនោះក៏បានគោរពទៅកាន់ថេយ៉ុងដែលទើបនិងដើរមកដល់។ មូលហេតុដែលនាងនៅទីនេះដែរក៏ប្រហែលជានាងបានដឹងរឿងរ៉ាវដូចថេយ៉ុងដែលហើយដែលសូម្បីតែយមបាលខៃក៏បានមកជាមួយដែរ។

"គេនៅខាងក្នុងហ្នឹងមែនទេ?"
Taehyun សួរទៅមេរ៉ាដោយចង់ដឹងកែវភ្នែកគេសម្លឹងទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ទាំងទឹកមុខស្ងប់។

"ចាស៎! លោកយមទូត!"

"ថេយ៉ុង!!"
យមបាលខៃហៅគេជាមួយនិងសំឡេងធ្ងន់។ ថេយ៉ុង ក៏ងាកមកមើលមុខគេ។

"រឿងដើរមកដល់ដំណាកកាលនេះហើយតើឯងនិងគិតយ៉ាងម៉េចបន្ត?"
ខៃ ផ្តើមសំណួរដែលដែលធ្វើឲ្យ ថេយ៉ុងពិបាកនិងឆ្លើយបំផុត។ខៃមើលទៅគេទាំងស្មុកស្មាញក្នុងចិត្តជំនួយមិត្ត។

"ពេលនេះមានតែស្ងៀមសិនប៉ុណ្ណោះ..ជួបអីដោះនិងទៅ!!"
Taehyun តបទាំងមិនស្រួលចិត្ត។ ខណៈនេះគេកំពុងតែគិតពីរឿងផ្សេងទៀតហើយក៏ត្រៀមចិត្តនិងដោះស្រាយបញ្ហាទាំងនេះដូចគ្នា។

ក្រាក!!
សូរសំឡេងទ្វារបានបើកឡើងមកដូចត្រូវខ្យល់បកតែការពិតវាជាស្នាដៃមនុស្សអរូបទាំងបីនេះទៅវិញទេ។ ថេយ៉ុង បើកទ្វាបន្ទប់ពេទ្យដើម្បីចូលទៅមើលសកភាពប៊េមហ្គូទាំងមានអារម្មណ៍ខុស ព្រោះគ្រប់យ៉ាងដែលបានកើតឡើងមកនេះសុទ្ធតែជាកំហុសរបស់គេ។ ថេយ៉ុងស្មានដឹងក្នុងចិត្តហើយថាបន្តិចទៀតគេប្រហែលជាលែងបានមកឃើញកូនក្តីម្នាក់នេះទៀតឡើយ។ឪកាសនេះអាចជាលើកចុងក្រោយផងក៏មិនដឹងព្រោះគេបានធ្វើខុសពីតួនាទីជាយមទូតច្បាស់ណាស់និងត្រូវទទួលទោស!!

*យើងសង្ឃឹមថាឯងនិងមិនអីទៅចុះ..ឆយ ប៊េមហ្គូ*
Taehyun ដើរសំដៅទៅគ្រែអ្នកជំងឺទាំងបួងសួងក្នុងចិត្តថាគេនិងមិនអី ។

"យើងមកដល់ហើយ~"
មេរ៉ានិយាយ។ សំឡេងនាងក៏បានដាស់គេឲ្យឈប់គិតពីអ្វីគ្រប់យ៉ាង Taehyun មិនតបតែក៏ដើរចូលទៅជិតនិងផាំងវាំងនួនសនោះដោយត្រៀមចិត្តនិងបើកវា។

វិញ្ញាណស្នេហ៍  ចប់Where stories live. Discover now