រឿង: បណ្តូលចិត្តម៉ាហ្វៀ🥵🔞😈
ភាគ1:___
#អានដោយក្តីរីករាយ
បង្កើតមកហើយហេតុអ្វីចាំបាច់អីយកមកបោះបង់បើបង្កើតមកហើយគ្រាន់តែចញ្ចឹមបីបាច់ឲ្យបានធំធាត់ដូចក្មេងដទៃមិនបានទេឬ?🙂🤨
នៅកន្លែងផ្លូវជាតិដែរស្ងប់ស្ងាត់មួយមានស្រ្តីម្នាក់បើកឡានដោយបីទារកក្នុងដៃដោយយំសសឹកបើកឡានទាំងល្បឿនលឿនបំផុតងាកមើលឆ្វេងស្តាំក្រោយមុខដោយប្រុងប្រយ័ត្នថាមានមនុស្សឃើញនាងមកតាមផ្លូវនេះឬអត់ជាពិសេសគឺគ្រួសាររបស់នាង។
ពេលដែលមកដល់ចំណុចគោលដៅហើយនារីនោះចុះពីលើឡានដោយដើរទៅគៀនគុម្ពដុបស្មៅវែងៗនៅទីនោះ<<ហឹកៗ...ឲ្យម៉ាក់សុំទោស..ហឹក..ម៉ាក់..ហឹកៗៗ...មិនអាចចញ្ចឹមកូន....បានទេ...ហឹកៗ...ម៉ាក់និងទុកកូននៅទីនេះ...ហឹកៗ...ដើម្បីរងចាំអ្នកអាចយកកូនទៅចញ្ចឹមបាន...ហឹកៗ...ម៉ាក់ស្រលាញ់កូនណា...ផាកជីមីន ស្ទេនគីឡា....ម៉ាក់លាហើយ សឺត>>នារីម្នាក់នោះបានបំពាក់ខ្សែរកដំណាងគ្រួសារឲ្យទៅទារកតូចទាំងយំសសឹកនិងបានសុំទោសទៅទារកតូចឲ្យអភ័យទោសឲ្យខ្លួននិងអោនថើបថ្ងាសក្មេងតូចនោះមួយខ្សឺតឡើងងើបខ្លួនដើរចូលឡានបើកចេញទៅ(ខ្ញុំដឹងថាអ្នកមិនយល់តែភាគក្រោយៗទៀតអ្នកនិងដឹង🙂)
<<*អាងាកៗៗៗៗ......>>គ្រាន់តែឮសម្លេងឡានបើកចេញភ្លាមក្មេងតូចដែរបិទភ្នែកដេកអំបាញ់មិញនេះក៏បើកភ្នែកឡើងយំខ្លាំងៗទាំងជើងធាក់ស្មៅដៃវៃខ្វៃៗ
Sipk
នៅក្នុងឡានទំនើបមួយមានបរុស2នាក់ដោយម្នាក់ជាជំនិតនិងចៅហ្វាយកំពុងតែនាំគ្នាទៅមើលឃ្លាំងដែរកូនចៅបានខលមកប្រាប់ថាមានមនុស្សលួចមកកម្ទេចទំនិញដែរទុកនៅក្នុងឃ្លាំងរបស់គេ
<<ឯងបើកឡានឲ្យលឿនជាងនេះបន្តិចបានទេ>>សម្លេងក្មេងប្រុសដែលមានវ័យជំទង់អាយុត្រឹមតែ16ឆ្នាំដែលមាននាមជាចៅហ្វាយបាននិយាយប្រាប់ទៅកូនចៅទាំងមុខមាំសម្លេងរឹងដូចដែក
គេមានឈ្មោះថា មីន យ៉ុនគី គោលហ្វីឡាយ ជាCEOម្ចាស់ភាគហ៊ុនធំបំផុតក្នុងទីក្រុងសេអ៊ូលនិងជាម៉ាហ្វៀវ័យក្មេងដែរទើបតែមានអាយុ16ឆ្នាំព្រោះតែឪពុកម្តាយខ្លួនត្រូវពួកសត្រូវសម្លាប់តាំងពីគេមានអាយុ8ឆ្នាំមកដោយការចងកំហឹងចង់សងសឹកជូនអ្នកមានគុណទាំង2វិញគេក៏បានបង្វឹកហាត់ខ្លួនឯងឲ្យខ្លាចទៅជាមនុស្សឈាមត្រជាក់ចិត្តកំណាចសម្លាប់មនុស្សទាំងវ័យក្មេងដោយមិនញញើតដៃ
<<បាទចៅហ្វាយ>>ពេលដែលឮសម្លេងចៅហ្វាយប្រាប់ខ្លួនឲ្យថែមល្បឿនហើយ គ្រីតក៏បានជាន់បន្ថែមល្បឿនលឿនជាងមុន
មួយសន្ទុះ មកដល់ផ្លូវស្ងាត់មួយដោយសារតែឡានអស់សាំងទើបត្រូវឈប់នៅទីនោះ
<<ឯងឈប់ឡានធ្វើស្អី>>យ៉ុនគីក៏បានសួរទៅជំណិតរបស់ខ្លួន
<<គឺឡានអស់សាំងចៅហ្វាយ ហិហិ>>គ្រីតនិយាយទាំងសើចតិចៗនិងងាកមើលមុខចៅហ្វាយទាំងភ័យៗ
<<ពេលដែលឯងយកឡានមកមិនមើលសាំងទេ>>និយយទាំងមុខមាំទៅកាន់ជំនិត
<<ហិហិ...អត់ផង....តែខ្ញុំបានត្រៀមសាំងទុកក្នុងគូទឡាន>>គ្រីត
<<ឆាប់ចុះទៅយកចាក់ទៅយើងគ្មានពេលយូរទេព្រោះយើងត្រូវត្រឡប់ទៅប្រជុំកាងារនៅក្រុមហ៊ុនទៀត>>និយាយហើយក៏ផ្អែកខ្នងនិងកៅធីឡានបិទភ្នែកដេក
<<បាទចៅហ្វាយ>>គ្រីតក៏បើទ្វាឡានចុះចេញក្រៅតែមិនទាន់ដើរទៅគូទឡានផងគេក៏ឮសម្លេងក្មេងយំល្វើយៗនៅជិតនេះ*អាងាកៗៗ(សម្លេងទារកយំដឹងមិចទេចេះដាក់ទៅ)
<<ដូចឮសម្លេងក្មេងយំ>>ដោយចម្ងល់ពេញខួរក្បាលគ្រីតក៏បានដើរទៅកន្លែងឮសម្លេងក្មេងយំល្វើយៗនោះ
ដើរកាន់តែជិតសម្លេងទារកកាន់តែឮគ្រីតក៏សន្សឹមៗបោះជំហានមួយៗដើរទៅមុខបន្តទៀតដោយការប្រុងប្រយ័ត្ន
<<ក្មេង>>គ្រីតនិយាយទាំងភ្ញាក់ផ្អើលពេលដែរដើរទៅដល់កន្លែងដែរគេទុកទារកចោលនៅទីនោះ តើអ្នកណាទៅចិត្តប្រិយផ្ស័យម្លេះបង្កើតគ្នាហើយយកមកបោះចោលនៅផ្លូវស្ងាត់នេះ
<<ឯងធ្វើស្អី>>យ៉ុនគីដោយបាត់កូនចៅទៅយកសាំងចាក់យូរគេក៏ចុះមើលតែបែបជាឃើញជំនិតបីក្មេងណាមកពីណាក៏មិនដឹង
<<ចៅហ្វាយមើលទៅក្មេងមុខគួរឲ្យស្រលាញ់ណាស់មិនដឹងឪពុកម្តាយចិត្តបិសាចយ៉ាងណាទេបានជាយកក្មេងដ៏គួរឲ្យស្រលាញ់មកបោះបង់ចោលបែបនេះ ខ្ញុំអាណិតគេណាស់>>គ្រីតបានហុចបង្ហាញមុខដើម្បីឲ្យចៅហ្វាយបានមើលមុខក្មេងតូចដែរគេបីនោះ
យ៉ុនគីមើលហើយគេក៏លួចញញឹដោយមិនដឹងខ្លួនរួចលូកដៃទៅបីក្មេងតូចចេញពីដៃចំនិតខ្លួន គ្រាន់តែបាននៅលើដៃយ៉ុនគីភ្លាមក្មេងតូចឈប់យំបើកភ្នែកភ្លឹសៗសម្លឹងមើលគេទាំងសើច កខឹក
<<ផាក ជីមីន ស្ទេនគីឡា>>យ៉ុនគីបានអានអក្សរដែលនៅក្នុងកន្សែងក្មេងតូចនោះដោយកាងើយឆ្ងល់ ស្ទេនគីឡាតើជាអ្នកណាហេតុអីខ្លួនមិនដែរឮឈ្មោះត្រកូលនេះ
សូមរងចាំភាគបន្ត
សុំទោសចំពោះកំហុសខុសឆ្គងក្នុងប្រការណាមួយហើយរឿងនេះរាងភ្លាមច្រើនណាស់ព្រោះតែខ្ញុំទើបសរសេរលើកដំបូងហើយក៏មិនសូវមានបទពិសោធន៍ច្រើនខ្ញុំគ្រាន់តែចង់សាកល្បងសរសេររឿងលើកដំបូងបើសិនសាច់រឿងមិនល្អត្រង់ណាអាចប្រាប់បានខ្ញុំនិងបញ្ឈប់ការសរសេរ