#អគុណសម្រាប់ការចុចចូលអាន
#អានដោយក្តីរីករាយ
រឿង បណ្តូលចិត្តម៉ាហ្វៀ🥵🔞😈ភាគ 39
<<ដឹងទីតាំងដែលគេចាប់ជីមីនទៅដែលទេ>>ថេយ៉ុង បានសួរទៅយ៉ុនហ្គី
<<ជាយក្រុងផ្ទះបាក់បែកមួយ>>យ៉ុនហ្គី ក៏បានប្រាប់ពីកន្លែងទីតាំងដែលសត្រូវបានចាប់រាងតូចទៅ។
<<យើងទៅជាមួយឯងដែល>>ដឹងដំបន់ទីតាំងដែលពួកនោះចាប់ជីមីនទៅហើយ ជុងហ្គុកបានសុំទៅជាមួយផងដែល។
<<ពួកវាមិនឲ្យយើងយកគ្នាឬប៉ូលីសទៅទេ តែយើងបានរៀបគម្រោងរួចហើយ>>យ៉ុនហ្គី រៀបរាប់ដោយទឹកមុខធម្មតាតែក្នុងចិត្តកំពុងគិតរៀបចំល្បិចជាច្រើនដើម្បីបកសម្លាប់លោកកាងវិញ។
<<គម្រោងដែលក្មួយនិយាយគឺគម្រោងការអី>>លោកផាក សួរទៅកាន់យ៉ុនហ្គីចំពោះគម្រោងដែលគេរៀបចំដើម្បីវាយបកទៅលោកកាងវិញនោះ។
<<ហឹស ... >>យ៉ុនហ្គី មិនបានតបគ្រាន់តែសើចទាំងញញឹមចុងមាត់កែវភ្នែវខ្មៅន្ទិលទាំងគូរសម្លឹងមើលឯកសារមរតកក្នុងដៃជាប់។
Skip
កន្លងទៅអស់ពេលជាយូរពេលនេះក៏ជាម៉ោងកំណត់រវាងរាងក្រាសនិងសត្រូវណាត់ជួបគ្នាដើម្បីធ្វើការដោះដូរនៅជាយក្រុង។ ក្នុងអគារបាក់បែកកន្លែងដែលគេបានចាប់ជីមីនយកមកធ្វើឃ្មាំងនេះវិញ លោកកាង ដែលត្រូវជាមេធំបញ្ជារកូនចៅឲ្យចាប់ជីមីនមកក៏កំពុងអង្គុយជក់បារីបង្ហុយផ្សែងរងចាំយ៉ុនហ្គីយកឯកសាមរតកទាំងអស់មកប្រគល់ឲ្យដល់គាត់។
<<ដោះលែងយើងទៅ យើងនិងឯងមិនដែលស្គាល់គ្នាពីមុនមកទេចាប់យើងមកធ្វើអីហាស៎ >>ពេញមួយថ្ងៃជីមីនព្យាយាមនិយាយបញ្ចុះបញ្ចូលលោកកាងឲ្យដោះលែងខ្លួន ប៉ុន្តែលោកកាងមិនបានស្តាប់នៅសម្តីជីមីននោះឡើយផ្ទុយទៅវិញគាត់បែបជាអង្គុយជកបារីធ្វើប្រងើយ។
<<បិទមាត់ឯងទៅអាល្អិតបើមិនចង់ឲ្យយើងយកភ្លើងញុកក្នុងមាត់របស់ឯង>>ដោយស្តាប់ការនិយាយស្តីរបស់ជីមីនកាន់តែគួរឲ្យធុញទ្រាន់លោកកាងក៏បានស្រែកសម្លុតដាក់រាងតូចឲ្យបិទមាត់ឈប់និយាយ។