បណ្តូលចិត្តម៉ាហ្វៀ🥵🔞😈

1.6K 111 1
                                    

#អគុណសម្រាប់ការចុចចូលអាន
#អានដោយក្តីរីករាយ
រឿង បណ្តូលចិត្តម៉ាហ្វៀ🥵🔞😈

ភាគ30

+តុអាហារ
       
      ក្នុងបន្ទប់ទទួលទានអាហារកំពុងតែមានមនុស្សប្រុសពីរនាក់ដោយម្នាក់អង្គុយលើកៅអីម្នាក់ទៀតអង្គុយលើភ្លៅ

<<ចៅហ្វាយមិនអាណិតអាគ្រីតអត់លិឍម្នាក់នេះទេ ហ្អឹក>>គ្រីត ដែលឈរមើលសកម្មភាពចៅហ្វាយទាំងពីល្អូកល្អើនគ្នាមិនខ្វល់ពីមនុស្សឈរជាជួរមើលពួកគេសោះ។

<<បិទមាត់ឯងទៅគ្រីត>>ម៉ែដោះក៏និយាយឡើងទាំងមូលស្លឹកត្រជៀកនាយគ្រីតទាញគេថយក្រោយ

<<អួយៗ...ឈឺម៉ែដោះ>>គ្រីត ជ្រួញមុខមាត់ស្រែកថាឈឺប្រាប់ឲ្យម៉ែដោះដឹងឈប់មូលស្លឹកត្រជៀកគេទៀត។ ម៉ែដោះក៏ប្រលែងដៃពីត្រជៀកគ្រីតវិញដោយប្រើខ្សែរភ្នែកពិឃាតសម្លក់គេ

<<ហាសហា>>អ្នកបម្រើទាំងអស់បានសើចព្រមទាំងរាងក្រាសរាងតូចដែល។មើលមុខគ្រីតចុះប្រៀបដូចជាមនុស្សគេបង្ខំការប្រពន្ធអញ្ចឹង មាត់ពេបដូចគូទមាត់មុខអោនចុះដៃក្តោបចូលគ្នា ខ្លួនឈរឡើងត្រង់

<<ញាំហើយបងអាចជូនអូនទៅទិញរបស់ខ្លះបានទេ>>ជីមីន ដែលអង្គុយលើភ្លៅរាងក្រាសនោះក៏និយាយសុំឲ្យរាងក្រាសជូនគេទៅទិញឥវ៉ាន់ដែលគេត្រូវការ

<<បានស្រាប់ហើយ>>យ៉ុនគី

<<ហិហិ 😁>>ជីមីន ក៏សើច

<<បងយ៉ុន បងយ៉ុនហា៎ >>សម្លេងស្រែកមិនសមសធ្នាប់ជាស្រ្តីបានស្រែកឡើងខ្ទរពេញភូមិគ្រិះនៅមាត់ទ្វាច្រកចេញចូលនោះ

<<អ៊ុនជី?? >>យ៉ុនគីឧទានឈ្មោះនាងឡើងទាំងជ្រួញចញ្ចើមឆ្ងល់។ឆ្ងល់ថាហេតុអីនាងមករគេដល់ទីនេះ

<<អឺស ចេញពីភ្លៅបងយ៉ុនទៅ>>*ក្តុក ចូលមកបន្ទប់អាហារឃើញថាជីមីនអង្គុយលើភ្លៅរាងក្រាសអ៊ុនជីនាងក៏រត់ទៅរុញជីមីនបណ្តាលឲ្យរាងតូចអង្គុយនិងឥដ្ឋតែម្តង។ មនុស្សទាំងអស់ដែលបានឃើញសកម្មភាពនេះក៏ស្រឡាំងបើកភ្នែកធំៗ និងស្មានមិនដល់ស្រីម្នាក់នេះហ៊ានរុញច្រាន បណ្តូលចិត្តលោកម៉ាហ្វៀសោះ។

បណ្តូលចិត្តម៉ាហ្វៀ(ចប់)Where stories live. Discover now