#អគុណសម្រាប់ការចុចចូលអាន
#អានដោយក្តីរីករាយ
រឿង បណ្តូលចិត្តម៉ាហ្វៀ🥵🔞😈
ភាគ20
ក្រោយពីបានចំណាយពេលងូទទឹកប្តូរសម្លៀកបំពាក់អស់ជាយូររាងក្រាសយ៉ុនគីនិងរាងតូចជីមីនក៏បានចុះមកខាងក្រោមជាមួយគ្នា<<ជាម្ចាស់ផ្ទះយ៉ាងម៉េចឲ្យភ្ញៀវអង្គុយរងចាំយ៉ាងយូរនេះ>>មិនទាន់ដើរដល់សាឡុងផងក៏ទទួលបានពាក្យសម្តីរបស់មហាមិត្តតែម្តង
<<ចាំបន្តិចវាមិនទៅស្លាប់ទេ>>រាងក្រាសបានថាទៅវិញទាំងដាក់គូទអង្គុយលើសាឡុងរាងតូចក៏អង្គុយតាមក្រោយ
<<អេ៎..!!នេះគឺបងប្រុសជួបនៅភោជនីយដ្ឋានកាលថ្ងៃមុនតើ>>ជីមីន ក្រលាស់ភ្នែកទៅផ្នែកម្ខាងក៏បានឃើញបរុសរាងសង្ហារមុខងាប់គ្មានជាតិនៅទីនេះ
<<ឯងចូលមកបានយ៉ាងម៉េច???>>យ៉ុនគី ងាកទៅសួរទៅបរុសនោះនៅពេលដែលឮរាងតូចនិយាយ
<<ចូលតាមច្រកចូល>>ជុងហ្គុក ដែលជាបរុសម្នាក់នោះក៏បានតបទៅយ៉ុនគីវិញទាំងសម្លឹងមើលជីមីនរហូត
<<ឯង....>>យ៉ុនគី ចាប់ផ្តើមក្តៅឆេវនៅពេលដែលជុងហ្គុកហ៊ានតមាត់ជាមួយខ្លួន បម្រុងថានិងដាល់មាត់ជុងហ្គុកទៅហើយតែជេហុបនិងជីមីនឃាត់ទាន់
<<សម្រួលអារម្មណ៍ៗ ដកដង្ហើមមួយៗវែងៗ>>ជេហុប ទាញដៃយ៉ុនគីឲ្យអង្គុយវិញទាំងនិយាយប្រាប់គេផងដែល
<<ចាំយើងណែនាំឲ្យឯងស្គាល់គេជាមិត្តថ្មីរបស់ពួកយើង ឈ្មោះចន ជុងហ្គុក>>ជេហុប បានណែនាំខ្លួនជុងហ្គុកឲ្យទៅរាងក្រាសនិងរាងតូចស្គាល់[បញ្ជាក់ជុងហ្គុកមិន ប្រាប់ត្រកូលលពិតដោយសារតែមិនចង់អោយអ្នកណាដឹងហើយម៉្យាងទៀតត្រកូលរាជវង្សមួយនេះមានអាចថ៏កាំបាំងច្រើន]
<<សួរស្តី ពួកយើងបានជួបគ្នាជាលើកទី2ហើយ>>ជុងហ្គុក ហុចដៃទៅខាងមុខរងចាំចាប់ដៃជាមួយរាងក្រាសនិងរាងតូច រាងតូចបម្រុងនិងលើកដៃទៅចាប់ដៃជុងហ្គុកវិញហើយតែរាងក្រាសទាញដៃគេទៅវិញ
<<អឺមិនបាច់គួរសមទេ ហើយចុះណាអាជុន>>យ៉ុនគី តបទៅជុងហ្គុកវិញរួចងាកទៅសួរជេហុបរឿងណាមជុនវិញ