#អគុណសម្រាប់ការចុចចូលអាន
#អានដោយក្តីរីករាយ
រឿង បណ្តូលចិត្តម៉ាហ្វៀ🥵🔞😈
ភាគ46"ចៅហ្វាយគួរធ្វើបែបណា"បុរសដែរជាអង្គរក្សឈរនៅខាងឆ្វេងក៏បានសួរទៅកាន់នាមជាចៅហ្វាយពួកគេ។ បុរសដែលជាចៅហ្វាយឈរស៊កដៃចូលហ៊ោប៉ៅខោយ៉ាងសង្ហារភ្នែកទាំងគូរតាមសម្លឹងមើលរាងតូចមិនដាច់កន្តុយភ្នែក។
"ពួកឯងច្បាស់ជាដឹង"ថារួចនាយក៏ដើរបកក្រោយត្រឡប់ទៅរកឡានដែលចតទុកនៅខាងមុខហាងនោះ។
ទាំងពីរនាក់ជាអង្គរក្សឯណេសវិញដោយយល់ពីរសម្តីចៅហ្វាយបាននិយាយក៏នាំគ្នាញញឹមចុងមាត់បែបលាក់ល្បិចក្នុងចិត្តរួចជាស្រេច.....
_____________
ការធ្វើដំណើរពីរសេអ៊ូលមកតាមខេត្តវាប្រើរយះពេលយូរជាការគូរសមឡានទំនើបដែលតៃកុងឡានបើកដោយផ្ទាល់គឺគ្រីតកំពុងតែបង្វិលកង់ឡានទៅមុខជាបន្តបន្ទាប់រហូតបានមកដល់គោលដៅហើយនោះ។ នាយគ្រីតបានជាន់ហ្រ្វាំងឈប់ជាប្រញ៉ាប់រួចក៏ដោះខ្សែរក្រវ៉ាត់កាពារខ្លួនចេញមកបើកទ្វាឲ្យអ្នកជាចៅហ្វាយ។
"អញ្ជើញចៅហ្វាយ"នាយបានចេញមកបើកទ្វារឡានដល់អ្នកជាចៅហ្វាយ យ៉ុនហ្គីបានទម្លាក់ជើងសេរ៉េខោអាវឲ្យបានរៀបរយជាការស្រេចហើយនោះទើបបោះជំហ៊ានចូលហាងដ៏ទំនើបមួយដែលនាយនិងអ្នកពិភាគ្សាគ្នានៅហាងមួយនេះ។
ដំណើរសែនស្វាហាប់មួយជំហ៊ានៗអង់អាចជះរិទ្ធអំណាចរបស់យ៉ុនហ្គីអមជាមួយនិងរូបរាងសង្ហារបស់នាយបន្ថែមទៀតធ្វើឲ្យស្រីៗក្នុងហាងនេះមិនតិចទេទប់អារម្មណ៍មិនធ្លាក់អន្លង់ស្នេហ៍យ៉ុនហ្គីមិនបាន។
"សួរស្តីលោកចាង"យ៉ុនហ្គី ដើរទាំងមុខមាំមិនខ្វល់និងក្រសែរភ្នែកសម្លឹងមើលនាយនោះទេគោលដៅនាយគឺដើរមករកបុរសអ្នកជំនួញម្នាក់ដើម្បីនិយាយកាងារឆាប់ចប់និងបានត្រឡប់ទៅរកបណ្តូលចិត្តនាយវិញ ។ យ៉ុនហ្គីបានពោលពាក្យសួរស្តីទៅកាន់លោកចាងដែលអង្គុយគងអន្ទាក់ខ្លាក្រេបជញ្ជក់ស្រាក្រហមនោះ។
"អា៎ សួរស្តីលោកមីន អញ្ជើញអង្គុយសិនទៅ"គ្រប់អ្នកជំនួញទាំងអស់សុទ្ធតែហៅយ៉ុនហ្គីថាលោកមីនបែបនេះភាគតិចណាស់ដែលហៅត្រកូលយ៉ុនហ្គីពេញគឺគោលហ្វីឡាយ។ រាងក្រាសមិនមាត់នាយបានដាក់ខ្លួនអង្គុយនៅកៅអីទល់មុខលោកចាង ក្រោយខ្នងលោកចាងមានអង្គរក្សម្នាក់ឯក្រោយខ្នងនាយក៏មានគ្រីតជាអង្គរក្សម្នាក់ផងដែល។